Social Network

Apple បានបញ្ចេញ iOS 12.1.3 ផ្លូវការហើយ ដើម្បី​បន្ថែម​ភាពទាន់​សម័យ​លើការ​ប្រើប្រាស់ និងការ​ជួសជុល​កំហុសខ្លះៗ​លើ iPhone, iPad និង HomePods

ប្រព័ន្ធប្រតិបត្តិការណ៍ iOS 12.1.2 ជាកំណែអាប់ដេតចុងក្រោយ ពីក្រុមហ៊ុន Apple ដែលបញ្ចេញមកដើម្បី

ដោះស្រាយបញ្ហាលើកំណែចាស់ iOS 12.1.1 ព្រោះមានម៉ាស៊ីនទូរសព្ទ iPhone XR, XS និង XS Max មួយចំនួនតូច ដែលជាជម្រើសប្រើប្រាស់ eSIM ហាក់ជួបបញ្ហាបន្តិច គឺវាអត់ស្គាល់ស៊ីម។ ក្រោយពេល គ្រប់យ៉ាង ត្រលប់មកភាពល្អប្រសើរវិញ សម្រាប់អ្នកប្រើ iOS 12.1.1 ក៏ស្រាប់តែមានការ Report ថ្មី ពីអ្នក ដែល បានតម្លើងមក iOS 12.1.2 ម្តង ដោយអ្នកខ្លះបានបង្ហាញថា ក្រោយពេលតម្លើងមកកាន់ iOS ជាជំ នាន់ ផ្លូវការមួយនេះរួចមក ទូរសព្ទរបស់ពួកគេបែរជាមិនដំណើរការសេវាអ៊ីនធើណេត ហើយទូរសព្ ទខ្លះ ទៀត អត់សេវាតែម្តង។ ប៉ុន្តែសម្រាប់បញ្ហាទាំងនេះ វាបានកើតឡើងតិចតួចបំផុត នៅលើម៉ាស៊ីន iPhone នៅក្នុងប្រទេសអៀឡង់ មិនមែនកើតឡើងគ្រប់ប្រទេស ឬគ្រប់តំបន់ឡើយ។

យ៉ាងណា នៅក្នងពេលនេះ ខាងក្រុមហ៊ុនផ្លែប៉ោម ក៏បានបញ្ចេញកំណែអាប់ដេត ស្ថិតក្នុងជំនា ន់ថ្មី មក មួយ ទៀត ក្រោយបញ្ចប់ដំណើរការសាកល្បង (ឬហៅថា Beta) នោះគឺ iOS 12.1.3 ជំនាន់ផ្លូវការ។  ចំពោះប្រព័ន្ធប្រតិបត្តិការ iOS 12.1.3 នេះ គឺបានបន្ថែមភាពប្រសើរជាងមុនលើការប្រើប្រាស់ រួមទាំងជួស ជុលកំហុសមួយចំនួនតូច ដែលបានកើតឡើងលើ iPhone, iPad រួមទាំង HomePods ផងដែរ។  ចំណុច ដែល បានដោះស្រាយលើ iPhone និង iPad ក្នុងកំណែអាប់ដេតនេះ រួមមាន បញ្ហាការផ្ញើរូបភាពចូល Message មានភាពរអាក់រអួល, បញ្ហាសំលេងលើ iPad Pro (2018) និងបញ្ហាប្រព័ន្ធ CarPlay មិនអាច Connect ពី iPhone ជំនាន់ថ្មី។ ចំណែក HomePods វិញនោះ ដោះស្រាយលើបញ្ហា Siri និងករណីលោត Restart ជាដើម។

ដូច្នេះ សម្រាប់ប្រិយមិត្ត ដែលកំពុងជួបបញ្ហាទាំងនេះ គឺអាចតម្លើងមកកាន់ iOS 12.1.3 ជំនាន់ផ្លូវការ ថ្មីនេះ បាន ដើម្បីអោយដំណើរការប្រសើរឡើងវិញ ប៉ុន្តែប្រសិនបើគ្មានបញ្ហាអីនោះទេ អ្នកមិនចាំបាច់ តម្លើង ក៏ បានដែរ។ យ៉ាងណា សម្រាប់ប្រិយមិត្តរបស់ក្រុមហ៊ុនផ្លែប៉ោម ដែលកំពុងប្រើប្រាស់ទាំង iOS 12.1.2 ឬ ក្រោមហ្នឹង (ជាជំនាន់ផ្លូវការ ទាំងអស់) បើមានចំណាប់អារម្មណ៍នោះ ក៏អាចតម្លើងមក iOS 12.1.3 ផ្លូវការ នេះបានដែរ ដោយគ្រាន់តែចូល Settings > General > Software Update > Download & Install ជា ការស្រេច ប៉ុន្តែត្រូវភ្ជាប់ WiFi ជាមុនសិន។

ដកស្រង់ចេញពីhttp://cambo-report.com/article/15152