Social Network

Motorola ទំនងជា​ដាក់​បង្ហាញ​ស្មាតហ្វូន​ជំនាន់​ថ្មីរបស់​ខ្លួន​នៅ​ថ្ងៃទី 7 ខែកុម្ភៈ! ម៉ូឌែល​ណាខ្លះ?

រហូតមកដល់ពេលនេះមានបណ្តាព័ត៌មានមួយចំនួន បានចុះផ្សាយពីដំណឹងលេចធ្លាយផ្សេងៗ ពាក់ព័ន្ធ នឹង

ស្មាត ហ្វូនជំនាន់ថ្មី របស់ក្រុមហ៊ុន Motorola នោះគឺ Moto G7 និង Moto G7 Power ដោយ បាន បង្ហាញពីលក្ខណៈសម្បត្តិ និងកម្លាំងម៉ាស៊ីន ដែលគេបានរំពឹងទុក។ ក្នុងនោះ ចំពោះរចនាបថ ស្មាតហ្វូន ទាំងនេះ ក៏ត្រូវបានគេឌីហ្សាញជាគម្រូរូបរាង ដើម្បីទុកជាការពិចារណា ថែមទៀត ដោយម៉ូឌែល Moto G7 មានអេក្រង់លាត ម៉ូតឆកតំណក់ទឹក ឯម៉ូឌែល Moto G7 Power មានអេក្រង់លាត ម៉ូតឆកទ្រវែង។

យ៉ាងណា នៅពេលថ្មីៗនេះ យើងក៏ទទួលបានដំណឹងល្អជាថ្មីមួយទៀត តាមរយៈផ្ទាំង Poster មួយ របស់ក្រុមហ៊ុន Motorola ដែលប្រកាសអោយដឹងប្រារព្ធកម្មវិធីជាផ្លូវការ ដើម្បីអោយអ្នកគាំទ្រ បានដឹងកាន់ តែច្បាស់។ ពិតមែនហើយ យោងតាមលិខិតអញ្ជើញ ដែលជាផ្ទាំងរូបភាពនោះ បានបញ្ជាក់យ៉ាងច្បាស់ថា Motorola នឹងធ្វើការបង្ហាញផលិតផលជំនាន់ថ្មី នៅថ្ងៃទី 07 ខែកុម្ភៈ ឆ្នាំ 2019 ឆាប់ៗខាងមុខនេះ នៅក្នុងប្រទេសប្រេស៊ីល។ លើសពីនេះ គេបានសន្មត់ថា ស្មាតហ្វូនម៉ូឌែល Moto G7 ស្នងតំណែងពី G6 (រួមជាមួយ Moto G7 Power) ទំនងជាចូលមកបង្ហាញខ្លួន នៅក្នុងព្រឹត្តិការណ៍នោះ។

ស្របពេលដែលថ្ងៃ Event មិនទាន់មកដល់ផង ស្រាប់តែស្មាតហ្វូនទាំងពីរម៉ូឌែលនេះ ត្រូវគេថតបានដោយ ផ្ទាល់ បានមុន បាត់ទៅហើយ តាមរយៈប្រភព 91Mobile និងថែមទាំងបង្ហើបពីលក្ខណៈសម្បត្តិមួយចំនួន ផងដែរ។

•    រូបភាព Moto G7

Moto G7 អាចនឹងមានអេក្រង់ទំហំ 6.24 អ៊ីញ ជាប្រភេទ IPS-LCD បង្ហាញរូបភាពក្នុងកម្រិត 1080 x 2270 ភិចសែល, ប្រើបន្ទះឈីប Snapdragon 632, មានរ៉េម 4GB និងថាមពលថ្មទំហំ 3000mAh។ លើ ផ្នែកកា មេ រ៉ា វាអាចមានកាមេរ៉ាមុខទំហំ 8 មេហ្គាភិចសែល ជាមួយកម្រិត Aperture f/2.2 ហើយកាមេរ៉ាខាង ក្រោយ មានទំហំ 12 មេហ្គាភិចសែល ជាកាមេរ៉ាគោល + 5 មេហ្គាភិចសែល ជាសេនស័រថតព្រាល។

•    រូបភាព Moto G7 Power

ងាកមកម៉ូឌែល Moto G7 Power វិញ គឺអាចនឹងមានអេក្រង់ទំហំ 6.22 អ៊ីញ បង្ហាញរូបភាពក្នុងកម្រិត 720 x 1520 ភិចសែល, ប្រើបន្ទះឈីប Snapdragon 632, មានរ៉េម 2GB/3GB/4GB និងមានថាមពលថ្មយក្សទំហំ 5000mAh។ លើផ្នែកកាមេរ៉ា វាអាចមានកាមេរ៉ាមុខទំហំ 8 មេហ្គាភិចសែល ចំណែកកាមេរ៉ាខាងក្រោយ មានទំហំ 12 មេហ្គាភិចសែល។

ជាចុងក្រោយ យើងទទួលបានព័ត៌មានអាប់ដេតមួយទៀត បង្ហាញថា ទូរសព្ទស៊េរី Moto G7 នេះ អាច នឹងមានជាខ្សែស្រឡាយច្រើនម៉ូឌែល រួមមាន Moto G7, Moto G7 Play, Moto G7 Power និង Moto G7 Plu s ដែលអាចនឹងបង្ហាញវត្តមានជាមួយគ្នា នៅថ្ងៃទី 07 ខែកុម្ភៈ ឆាប់ៗខាងមុខនោះ។ ចំពោះ លក្ខណៈ សម្ប ត្តិច្បាស់លាស់ យើងនឹងដឹងប្រាកដ នៅពេលប្រកាសចេញ ជាផ្លូវការ ពីក្រុមហ៊ុន Motorola!