ស្មាតហ្វូនមានអេក្រង់កោង អត់បត់ចូលគ្នាបាន ចាប់ផ្តើមបង្ហាញវត្តមាន អោយពិភពលោកបានឃើញ
ជាបន្តបន្ទាប់ហើយ តួយ៉ាងនៅចុងឆ្នាំ 2018 កន្លងទៅ មានក្រុមហ៊ុនចំនួន 2 ដូចជា ក្រុមហ៊ុន Royole ជា មួយ ម៉ូឌែល FlexPai និងក្រុមហ៊ុន Samsung ម៉ូឌែល Galaxy F ជាដើម។ ក្រៅពីនេះ ក៏នៅមាន ក្រុម ហ៊ុន ទូរសព្ទ Android ជាច្រើនទៀត ដែលត្រៀមបង្ហាញស្មាតហ្វូនបត់អេក្រង់បាន របស់ខ្លួន ចូលមក ប្រកួត ប្រជែងជាមួយគេ នៅក្នុងឆ្នាំ 2019 នេះ ដូចជា LG, OPPO និង Motorola ជាដើម។
ក្នុងនោះ ក្រុមហ៊ុន Xiaomi ក៏បានត្រៀមស្មាតហ្វូនអេក្រង់បត់បានដូចគ្នា សម្រាប់ឆ្នាំ 2019 នេះ ជាមួយ គម្រោងតាំងពីឆ្នាំ 2016 មកម្ល៉េះ។ ជាក់ស្តែង កាលពីប៉ុន្មានសប្តាហ៍មុន ប្រភពពីលោក Evan Blass បាន បង្ហោះ វីដេអូមួយ ដែលបង្ហាញពីស្មាតហ្វូនអេក្រង់បត់ របស់ក្រុមហ៊ុន Xiaomi តែវាមិនមែន បត់បាន តែ មួយតង់ ដូចកូនសៀវភៅទេ ដោយវាមានអេក្រង់ 3 ដាក់បញ្ចូលគ្នា លើអេក្រង់ដ៏ធំមួយ ហើយវាក៏អាច បត់ អេក្រង់ទាំង 2 នៅសងខាងបាន នៅពេលដែលអ្នកចង់ប្រើប្រាស់ លើអេក្រង់តូច។
ប៉ុន្តែនៅក្នុងពេលថ្មីៗនេះ ស្រាប់តែមានវីដេអូដុតអារម្មណ៍មួយ ត្រូវបានបង្ហាញពីរូបរាង ជាពិសេសផ្ទៃខាង មុខ នៃស្មាតហ្វូនអេក្រង់បត់ហ្នឹងតែម្តង ដោយវាត្រូវបានចាប់កាន់ និងអូសបញ្ជាបង្ហាញ ដោយលោក Lin Bin ជា CEO របស់ Xiaomi ផ្ទាល់តែម្តង។ ម្យ៉ាងវិញទៀត វាពិតជាអាចបត់អេក្រង់បានសងខាង ពិតមែន និងដើម្បីអោយកាន់តែច្បាស់
សូមទស្សនាវីដេអូដូចខាងក្រោម៖
សរុបមក យើងអាចសន្មត់បាន ឆ្នាំ 2019 នេះ វត្តមានស្មាតហ្វូនអាចអេក្រង់បត់បាន និងប្លែក ពីក្រុម ហ៊ុនដទៃនោះ នឹងចូលខ្លួន មកប្រជែងទីផ្សារហ្នឹងគេហើយ។ លើសពីនេះ យើងនឹងតាមដានបន្តទៀតថា ក្រុមហ៊ុនខ្លះ នឹងបង្ហាញរូបរាងស្មាតហ្វូនបត់អេក្រង់បាន ដោយផ្ទាល់បែបនេះ។ ចុះប្រិយមិត្ត យល់យ៉ាង ណា សម្រាប់ស្មាតហ្វូនបត់អេក្រង់ខុសពីគេ របស់ក្រុមហ៊ុន Xiaomi ដូចបង្ហាញ នៅក្នុងវីដេអូ ខាង លើ នេះ?
http://cambo-report.com/article/15160