មានពាក្យចចាមអារ៉ាមជាច្រើនបានចេញផ្សាយជាបន្តបន្ទាប់ អំពីមុខងារសាកថ្ម ឥតខ្សែរបស់ Galaxy S10
ដែលមុខងារនេះ មិនមែនជាមុខងារសាកថ្ម មានបំពាក់ប៉ុន្មាន ឆ្នាំចុងក្រោយនេះ នៅលើស្មាតហ្វូនត្រកូល S របស់ Samsung នោះទេ តែវាគឺជាមុខងារថ្មី ដែលក្រុមហ៊ុន Huawei ប្រកាសចេញកាលពីឆ្នាំ 2018 កន្លងទៅ នៅលើកំពូលស្មាតហ្វូន Mate 20 Pro របស់ខ្លួន។ មុខងារសាកថ្មឥតខ្សែនោះ ហៅ ជា ភា សា បរទេសថា Reverse Wireless Charging បើកសិទ្ធិឲ្យ ទល់ខ្នងស្មាតហ្វូន ដែលមានមុខងារ សាកថ្មឥតខ្សែ អាចសាកថ្មបាន ដោយពុំចាំបាច់ប្រើប្រាស់ ដុំសាកថ្មទូទៅនោះទេ។
មកដល់ថ្ងៃនេះ យើងទទួលបានដំណឹង កាន់តែច្បាស់ថែមទៀតហើយ ដោយលើកនេះមានរូបភាព បែក ធ្លាយដូចខាងក្រោម ដោយទី ១ បង្ហាញអំពីឈ្មោះ S10 ទី ២ បង្ហាញអំពីអេក្រង់លាទt ទី ៣ សេនស័រ ស្កេនក្រយ៉ៅដៃ លើអេក្រង់ ទី ៤ កាមេរ៉ាក្រោយ ៣ គ្រាប់ និងចុងក្រោយគេគឺ អះអាងខ្លាំងៗថា Galaxy S10 មាន មុខ ងារ សាកថ្មឥតខ្សែ សម្រាប់ស្មាតហ្វូនផ្សេងៗទៀត។ មុខងារសាកថ្មឥតខ្សែនេះ ពិតជាសំខាន់ ស ម្រាប់ម្ចាស់ស្មាតហ្វូន តម្លៃថ្លៃៗ ម្យ៉ាងស្មាតហ្វូន មិនតិចនោះទេ ដែលអាចសាកថ្ម ដោយពុំចាំបាច់ ប្រើប្រាស់ឌុយ USB។ ហេតុនេះ ការបន្ថែមមុខងារនេះមក គឺជារឿងល្អរបស់ Samsung តែជាក់ស្ដែង ថាតើ វាប្រើប្រាស់បច្ចេកវិទ្យាអ្វី ដើម្បីដំណើរការមុខងារនេះ គឺនៅមិនទាន់លាតត្រដាង នៅឡើយទេ ខណៈពេល ដែល Mate 20 Pro ប្រើប្រាស់មុខងារ Qi ដែលអនុញ្ញាត ឲ្យវាសាក ថ្មស្មាត ហ្វូន ផ្សេងៗបាន ក្នុងល្បឿន ល្មម មិនលឿនពេកទេ តែអាចទទួលយកបាន នៅក្នុងកាលៈទេសៈមួយ ដែលអ្នកមិនអាចស្វែងរក អគ្គិស នី ដើម្បីសាកថ្មបាន។
ជុំវិញការបែកធ្លាយនេះ យើងក៏មិនទាន់ដឹងដែរថា Samsung នឹងដាក់ឈ្មោះ មុខងារនេះយ៉ាងណាទេ ហើយ ក៏មិនដឹងថា តើវាមានសមត្ថភាព ប្រសើរជាង Huawei ឬក៏អត់ដែរ គឺមានតែរង់ចាំ ដល់ថ្ងៃទី ២០ ខែ កុម្ភៈ ខាងមុខ យើងនឹងស្វែងយល់ អំពីវាបន្ថែម!
ដកស្រង់ចេញពីhttp://cambo-report.com/article/15166