បើយោងទៅតាមប្រភពពត៌មានចេញពី Wall Street Journal នាពេលថ្មីៗនេះ មើលទៅក្រុមហ៊ុន Apple
ពិតជាទម្លាក់ចោល អេក្រង់ប្រភេទ LCD នៅលើ iPhone គ្រប់ម៉ូឌែលទាំងអស់ ដោយមកប្រើប្រាស់ អេក្រង់ OLED វិញ ចាប់ផ្ដើមពីឆ្នាំ 2020 តទៅហើយ។ សម្រាប់ពេលបច្ចុប្បន្ននេះ មានតែ iPhone XR ប៉ុណ្ណោះ ដែលនៅតែប្រើប្រាស់ អេក្រង់ប្រភេទ LCD ហើយបើមើលទៅលើ របាយការណ៍លក់វិញ គឺមិនបាន ល្អ នោះឡើយ ដោយកាលពីមុនពេលចេញលក់ ក្រុមហ៊ុន Apple ក៏បានព្យាករណ៍ ទុកថានឹងអាចលក់ដាច់ជា iPhone XS និង iPhone XS Max ទៅទៀត ប៉ុន្ដែលទ្ធផលចេញមក ផ្ទុយស្រឡះទៅវិញ។
បន្ទាប់ពីទទួលផលពិបាកក្នុងការលក់ iPhone របស់ខ្លួននៅក្នុងឆ្នាំ 2018 មក ប្រហែលជាក្រុមហ៊ុន Apple បានយល់ ពីកំហុសរបស់ខ្លួនឯងហើយ ដោយក្រុមហ៊ុនផលិត ស្មាតហ្វូនដទៃ ចូលដល់ដំណាក់កាល ស្មាត ហ្វូន អេក្រង់បត់ទៅហើយ ក៏ប៉ុន្ដែ iPhone XR ដែលមានតម្លៃ ដល់ទៅ $750 ដុល្លារអាមេរិក នៅតែ ប្រើ ប្រាស់ អេក្រង់ LCD ហើយថែមទាំងមានគុណភាព បង្ហាញត្រឹមតែ 720p ប៉ុណ្ណោះ។ ទោះបីជា យ៉ាង ណា ក៏ដោយ ការបំពាក់អេក្រង់ OLED លើ iPhone គ្រប់ម៉ូឌែលទាំងអស់ គឺទាល់តែក្នុងឆ្នាំ 2020 ឯណោះ ដោយ iPhone XR ស៊េរី 2019 នៅក្នុងឆ្នាំនេះ ត្រូវបានគេរំពឹងទុកថា ក៏នៅបន្ដប្រើប្រាស់ អេក្រង់ប្រភេទ LCD ដ ដែល ។ ក្រៅពីការ បំពាក់អេក្រង់ប្រភេទ OLED នៅលើ iPhone គ្រប់ម៉ូឌែលទាំងអស់ នៅក្នុងឆ្នាំ 2020 ក្រុម ហ៊ុន Apple ក៏មានគម្រោងដាក់បញ្ចេញស្មាតហ្វូន ដែលប្រើប្រាស់ ដោយប្រព័ន្ធ 5G ជាលើកដំបូង ផងដែរ បើយកទៅតាម ពាក្យចចាមអារ៉ាម បានរាយការណ៍ ប្រាប់ពីមុនមក
សរុបមក បន្ទាប់ពី iPhone XR ទទួលបរាជ័យ ដោយលក់មិនសូវបានច្រើន ដូចការរំពឹងទុកមក របាយកា រណ៍ បាន លេចធ្លាយថាក្រុមហ៊ុន Apple នឹងចាប់ផ្ដើមបំពាក់ អេក្រង់ប្រភេទ OLED នៅលើ iPhone ទាំង អស់ របស់ខ្លួន ចាប់ពីឆ្នាំ 2020 តទៅហើយ ក៏ប៉ុន្ដែ iPhone XR ស៊េរី 2019 នៅក្នុងឆ្នាំនេះ ហាក់បីដូចជា នៅ បន្ដប្រើប្រាស់អេក្រង់ LCD នៅឡើយទេ។ ដូច្នេះសូមប្រិយមិត្ត អ្នកអានទាំងអស់គ្នា រង់ចាំមើលថា តើ ក្រុម ហ៊ុន Apple មានដំណោះស្រាយអ្វី ថ្មីដើម្បីធ្វើឲ្យ iPhone របស់ខ្លួន លក់បានច្រើនវិញ នៅក្នុងឆ្នាំនេះ។
ដកស្រង់ចេញពីhttp://cambo-report.com/article/15167