Social Network

បែក​ធ្លាយ Galaxy S10 និង S10+ ច្បាស់​ៗ​តែ​ម្តង​លើក​នេះ

នៅសល់មិនដល់មួយខែទៀតនោះទេ ដែលក្រុមហ៊ុន Samsung នឹងធ្វើការប្រកាសចេញ ជាផ្លូវការ នូវស្មាត

ហ្វូនខ្សែស្រឡាយ S10 ជំនាន់ថ្មី របស់ខ្លួន អោយពិភពលោកបានឃើញ ដោយវានឹងប្រព្រឹត្តទៅ នៅថ្ងៃទី 20 ខែកុម្ភៈ ឆ្នាំ 2019 ឆាប់ៗខាងមុខ។ យ៉ាងណា ចំពោះលក្ខណៈសម្បត្តិ និងកម្លាំងម៉ាស៊ីន រួមទាំង រចនា បថ រូបរាងគម្រូវិញនោះ យើងក៏បានដឹង និងឃើញតាមរយៈ ព័ត៌មានលេចធ្លាយ កន្លងមក ខ្លះៗ រួចមក ហើយដែរ។

ប៉ុន្តែក្នុងពេលថ្មីៗនេះ ស្រាប់តែមានប្រភពលេចធ្លាយថ្មីមួយទៀត បានបង្ហាញរូបភាព ទូរសព្ទខ្សែស្រឡាយ S10 ជំនាន់ថ្មី របស់ក្រុមហ៊ុន Samsung ដោយផ្ទាល់តែម្ដង ហើយវាក៏ត្រូវបាន គេចែកចាយតៗគ្នា ពេញប ណ្ដាញ សង្គម អ៊ីនធើណេត ថែមទៀតផង។ ចំពោះរូបភាពទាំងនោះ ត្រូវបានគេសន្មត់ថា វាជាស្មាតហ្វូន ម៉ូឌែ ល S10 និង S10+ ជំនាន់ថ្មី ហ្នឹងតែម្តង មិនមែនជាប៉ាន់រូបគម្រូឡើយ ជាមួយការបង្ហាញពីរូបរាង ផ្នែក អេ ក្រង់ខាងមុខ មានអេក្រង់លាតធំ គែមកាន់តែខ្លី រំលេចម៉ូតប្រជ្រុយ ជាកន្លែងបំពាក់កាមេរ៉ាមុខ ដោយ កាមេរ៉ា 2 គ្រាប់ សម្រាប់ Galaxy S10+ ឯកាមេរ៉ា 1 គ្រាប់ សម្រាប់ Galaxy S10។ ចំណែករចនាបថ ផ្នែកខាងក្រោយ គឺមានកាណុងកាមេរ៉ាចំនួន 3 គ្រាប់ដូចគ្នា តែយើងមិនបានឃើញទ្រនាប់ សេនស័រស្កេន ម្រាមដៃ ទៀតឡើយ។ ដើម្បីអោយកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោម៖

ដូច្នេះ យើងអាចសន្មត់បានខ្លះហើយថា ទូរសព្ទ Galaxy S10 នឹងមានកាមេរ៉ាចំនួន 4 គ្រាប់ (មុខ 1 ក្រោយ 3) ចំណែក Galaxy S10+ វិញនោះ នឹងមានកាមេរ៉ាចំនួន 5 គ្រាប់ (មុខ 2 ក្រោយ 3)។ យ៉ាងណា សម្រាប់លក្ខណៈសម្បត្តិ ពីស្មាតហ្វូនទាំងពីរម៉ូឌែលនេះ ប្រិយមិត្តទាំងអស់គ្នា នឹងបានដឹងច្បាស់ នៅថ្ងៃទី 20 ខែកុម្ភៈ ឆាប់ៗ ខាងមុខ។

ដកស្រង់ចេញពីhttp://cambo-report.com/article/15173