Redmi Note 7 ជាស្មាតហ្វូនមួយម៉ូឌែល និងបានបង្ហាញវត្តមានចុងក្រោយរបស់ Redmi ក្រោមដំបូល
ក្រុមហ៊ុនយក្សអេឡិចត្រូនិចចិន Xiaomi ជាមួយលក្ខណៈសម្បត្តិកាន់តែប្រើសើរ ហើយកាន់តែពិសេស ទៀត នោះ វាក៏បំពាក់មកជាមួយសេនស័រកាមេរ៉ាធំ ថែមទៀត។ សម្រាប់ទូរសព្ទនេះ ក៏ទទួលបានភាព ជោ គ ជ័យ ទៅលើការលក់ចេញ ក្នុងទីផ្សារស្មាតហ្វូន ផងដែរ ព្រោះតែកញ្ចប់តម្លៃរបស់វាធូរថ្លៃ សមល្មម អាច ពិចារ ណាលើបាន។
ស្របពេលដែលស្មាតហ្វូន Redmi Note 7 បានជួយលើកមុខមាត់អោយ Xiaomi នោះ ស្រាប់តែឥលូវ ក៏មានរូបភាព Poster មួយសន្លឹក នៅក្នុងប្រទេសហ្វីលីពីន ត្រូវបានលេចធ្លាយ ដោយបង្ហាញ ពីវត្តមាន ស្មាតហ្វូនថ្មីមួយទៀត ដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការណ៍ Android Go Edition មានឈ្មោះ ម៉ូឌែល ហៅ ថា Redmi Go។ យោងតាមរូបភាពផូរស្ទ័រ ក៏បានបង្ហាញពីលក្ខណៈសម្បត្តិផងដែរ ដោយវាមាន អេ ក្រង់ ទំហំ 5 អ៊ីញ អាចបង្ហាញរូបភាពក្នុងកម្រិត HD ឬ 1280 x 720 ភិចស៊ែល និងមានកម្រិត Aspect Ratio 16:9។ ចំពោះ Redmi Go ថ្មីនេះ នឹងបំពាក់រ៉េមមានទំហំតូចត្រឹមតែ 1GB ប៉ុណ្ណោះ ប្រើប្រាស់បន្ទះឈីប Snapdragon 425 ជាមួយនឹងអង្គផ្ទុកទិន្នន័យទំហំ 8GB អាចបន្ថែមមេម៉ូរីក្រៅបាន 128GB និងដំណើរ ការដោយ Android Go ជាប្រព័ន្ធប្រតិបត្តិការណ៍ ជំនាន់ចុងក្រោយមួយរបស់ Google ដែលវាក៏ជា ផ្នែក មួយនៃ Android 8.1 Oreo ដែរ គ្រាន់តែវាប្រើប្រាស់ សម្រាប់ឧបករណ៍ ដែលមានកម្លាំងម៉ាស៊ីនមធ្យម។
សម្រាប់កម្លាំងថាមពលថ្ម ទូរសព្ទនេះមានទំហំ 3000 mAh ដែលវាក៏អាចកំដរការប្រើប្រាស់ បាន យូរគួរ សមផងដែរ។ ស្មាតហ្វូននេះ មានកាមេរ៉ាមុខទំហំ 5 មេហ្គាភិចស៊ែល ជាមួយកម្រិត Aperture f/2.2 និង កាមេរ៉ាខាងក្រោយទំហំ 8 មេហ្គាភិចស៊ែល មានកម្រិត Aperture f/2.០ និងអមមកជាមួយ Flash LED មួយគ្រាប់។ វាមានវិមាត្រ 140.4 x 70.1 x 8.35mm, មានទម្ងន់ 137g និងមានជម្រើសពីរពណ៌ គឺពណ៌ខ្មៅ និង ពណ៌ខៀវ ចំណែកឯតម្លៃមិនទាន់ត្រូវបានបង្ហាញទេ តែគេបានសន្មត់ថា តម្លៃរបស់វាអាចខ្ទង់ 100 ដុល្លារ។
ដកស្រង់ចេញពីhttp://cambo-report.com/article/15180