Social Network

Balong 5000 ឈីប 5G ថ្មីរបស់ Huawei ល្បឿន​លឿន​អាច Download ឯកសារ 1GB ត្រឹម 3 វិនាទី

MWCឆ្នាំ 2019 កាន់តែខិតជិតចូលមកដល់ហើយ ហើយក៏ជាពេលវេលាធំសម្រាប់ក្រុមហ៊ុនផលិតស្មាតហ្វូន

ជាច្រើនបញ្ចេញអាវុធគ្រប់ធុនរបស់ខ្លួន ពិសេសអាវុធកម្រិតធំ ក៏ដូចជាបច្ចេកវិទ្យានានា ចូលក្នុងទីផ្សារ សម្រាប់ប្រកួតប្រជែង។ ក្នុងនោះ Huawei គឺឈរនៅលើតារាងកំពូលជាមួយក្រុមហ៊ុនយក្សជាច្រើន ហើយ អ្វីដែល នឹងធ្វើឲ្យឆ្នាំ 2019 ថ្មីម្ដងទៀតសម្រាប់ Huawei គឺការប្រកាសចេញជាផ្លូវការនូវ Modem 5G ដំបូង គេរបស់ខ្លួន ដែលបើកសិទ្ធិឲ្យអតិថិជនរបស់ខ្លួនប្រើប្រាស់អ៊ីនធឺណិត 5G បាន តាមរយៈ Balong 5000 ថ្មី។

Balong 5000 គឺជាបន្ទះ Modem មានទំហំតូចជាងក្រចកដៃទៅទៀត ដែលទទួលបានជោគជ័យក្នុង ការផលិត ហើយត្រូវបានបង្ហើបឲ្យដឹងខ្លះៗអំពីសមត្ថភាពរបស់វាដូចវីដេអូខាងក្រោម ជាមួយនឹងការកែប្រែ បទ ពិសោធន៍នៃការប្រើប្រាស់កាន់តែប្រសើរជាងមុន ដោយវាមិនត្រឹមតែ Support សេវា 5G ប៉ុណ្ណោះទេ វាក៏អាចប្រើជាមួយសេវា 4G, 3G និង 2G បាន ដូច្នេះស្មាតហ្វូនដែលប្រើ Balong 5000 គឺអាចប្រើ ប្រាស់ បាន គ្រប់ប្រទេស បើទោះបីប្រទេសនោះនៅមិនទាន់មានសេវា 5G នៅឡើយ ដោយការ ផ្លាស់ប្ដូរ សេវា ពីមួយ ទៅមួយគឺចំនាយពេលតិច។ ជាងនេះទៅទៀត Balong 5000 មានល្បឿន Download លឿនបំផុត ដល់ 6.5Gbps សម្រាប់ Peak Downlink និងល្បឿន 2.5Gbps សម្រាប់ Uplink អាចកាត់បន្ថយកម្រិត Latency បានច្រើន ស្រួលទៅដល់ការលេងហ្គេម Online។ យោងតាមការអះអាងរបស់ Huawei បាន ឲ្យ ដឹង ថា Balong 5000 ក៏អាចប្រើប្រាស់ជាមួយឧបករណ៍ជាច្រើនផ្សេងៗទៀតនៅថ្ងៃអនាគត ដូចជាកា មេរ៉ា សុវត្ថិភាពតាមភ្លើងស្តុប ដងផ្លូវ រថយន្ត ដុំ Wifi តាមផ្ទះ ជាដើម តែសម្រាប់ក្ដារដំបូងនៃការមកដល់នេះ វាផ្ដោតទៅលើស្មាតហ្វូនឆ្នាំ 2019 ច្រើន។

ជុំវិញការបង្ហាញខ្លួនដំបូងនៃ Modem ថ្មីនេះ Huawei ក៏បានបង្ហើបឲ្យដឹងផងដែរថា ខ្លួនបាននឹងកំពុង ធ្វើ ការលើ គម្រោង ធំមួយទៀត ជាមួយនឹងស្មាតហ្វូនអាចបត់អេក្រង់បាន តែមិនទាន់ប្រាប់ឲ្យមហាជន បាន ដឹងច្រើនអំពីវានៅឡើយទេ តែអាចនឹងបង្ហាញខ្លួនដំបូងនៅក្នុងព្រឹត្តិការណ៍ MWC 2019 ខាង មុខ នេះ ឯង ។ ដូច្នេះសូមអបអរទៅដល់ក្រុមហ៊ុន Huawei ដែលបានទទួលជោគជ័យក្នុងការ នាំយក សេវា 5G ចូល ក្នុង  ទីផ្សារពិភពលោកជាផ្លូវការ សម្រាប់ដើមឆ្នាំ 2019 នេះ ហើយវានឹងផ្លាស់ ប្ដូរប្រវត្តិ សាស្ត្រនៃ ប្រព័ន្ធទំ នាក់ទំ នងកាន់តែប្រសើរជាងមុន ហើយយើងនឹងរង់ចាំមើលបន្ថែមទៀតក្នុងព្រឹត្តិការណ៍ MWC 2019 ថាតើ Huawei មានអ្វីពិសេសសម្រាប់អតិថិជនខ្លួនបន្ថែមទៀត!

ដកស្រង់ចេញពីhttp://cambo-report.com/article/15187