Social Network

LG ត្រៀមបញ្ចេញ​ស្មាតហ្វូន​ជំនាន់ថ្មីប្រើ Snapdragon 855 និង​អាច​ប្រើ​សេវា 5G បាន

LG ក៏មិនខុសពីក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនផ្សេងៗទៀតដែរ ខណៈពេលដែលព្រឹត្តិការណ៍ Mobile

World Congress ប្រចាំឆ្នាំ 2019 ដែលនឹងមកដល់នាខែកុម្ភៈខាងមុខនេះ មានព័ត៌មានជាច្រើនបានចុះផ្សា យអំពី LG ក្នុងការនាំយកនូវអាវុធថ្មីរបស់ខ្លួន ដើម្បីប្រកួតប្រជែងក្នុងទីផ្សារនាដើមឆ្នាំនេះ ដោយអាចជាត្រ កូល G ដដែល តែវាគឺជាជំនាន់ទី 8 ថ្មី ដោយភាគរយច្រើនបំផុតអាចនឹងមានឈ្មោះថា G8 thinQ ដេញ ជំនាន់ G7 thinQ ដែលចេញកាលពីដើមឆ្នាំ 2018 កន្លងទៅ។

ជុំវិញការមកដល់នៃស្មាតហ្វូនកំពូលរបស់ LG មួយនេះ យើងក៏ទទួលបានដំណឹងផងដែរថា វាមិនត្រឹម តែជាស្មាតហ្វូនល្បឿនលឿន មានមុខងារប្លែកៗ និងទំនើបច្រើនប៉ុណ្ណោះទេ LG G8 thinQ នឹងជាស្មាត ហ្វូនដំបូងគេបង្អស់របស់ LG ដែលអាចប្រើប្រាស់សេវា 5G បាន ដោយអាចប្រើប្រាស់ Modem របស់ ឈីប Sndragon 855 ថ្មី ជាខួរក្បាលល្បឿនលឿន មាន GPU ខ្លាំង ធ្វើឲ្យវារត់មិនចេះហត់។ ជាងនេះទៅទៀត LG ក៏បានកែច្នៃផ្នែកខាងក្នុងនៃម៉ាស៊ីន ជាមួយនឹងការបំពង់បំពង់ដែកត្រជាក់ (Vapor Chamber) នៅខាងក្នុង មានទំហំធំជាងមុន ដោយប្រៀបធៀបរវាង LG V40 តាមរយៈរូបខាង ក្រោមឃើញ ថាវាមាន មាឌ ខុស គ្នាច្រើនមែនទែន ហើយម្យ៉ាងទៀត V40 គឺប្រើប្រាស់បំពង់ដែកត្រជាក់ធម្មតា (Heat Pipe) មិនមែន Vapor Chamber ឡើយ។

អញ្ចឹងនេះគឺគ្រាន់តែជាព័ត៌មានច្បាស់ការបឋមប៉ុណ្ណោះពីស្មាតហ្វូនកំពូលរបស់ក្រុមហ៊ុន LG ហើយស ម្រាប់ លក្ខណៈសម្បត្តិស៊ីជម្រៅបន្ថែមទៀត ក៏ដូចជាមុខងារថ្មីៗ យើងនឹងរង់ចាំមើល ការប្រកាស ចេញ ជាផ្លូវការនៃកំពូលស្មាតហ្វូនមួយនេះ ដោយក្រុមការងារយើង នឹងចេញផ្សាយជាបន្ត បន្ទាប់ទៀត នៅពេល ក្រោយ!

ដកស្រង់ចេញពីhttp://cambo-report.com/article/15188