ទន្ទឹម បច្ចេកវិទ្យា ស្មាតហ្វូន កំពុងរីកចម្រើន ក៏មានការព្រួយបារម្ភផងដែរ ទៅលើផលប៉ះពាល់ ដែលបណ្ដាលមកពី កម្រិត វិទ្យុសកម្មខ្លាំង ឬខ្សោយអាស្រ័យលើ ផ្នែករឹង (Hardware) ដែលក្រុមហ៊ុន ទូរស័ព្ទល្បីៗ ទាំងនោះ បំពាក់លើស្មាតហ្វូនរបស់ខ្លួន។
សម្រាប់ទូរស័ព្ទដៃ ដែលអនុញ្ញាត ឱ្យដាក់លក់លើទីផ្សារ របស់អាមេរិក បានត្រូវឆ្លងកាត់ គណៈកម្មការ គមនាគមន៍ សហព័ន្ធ ដើម្បីត្រួតពិនិត្យ កម្រិតស្រូបវិទ្យុសកម្ម ជាក់លាក់ (Specific Absorption Rate) ឬកម្រិត SAR ត្រូវទាបជាង ១,៦វ៉ាត់ ក្នុងចម្ងាយ ១គីឡូម៉ែត្រ។ សារព័ត៌មាន CNET ចាប់តាំងពីបានស្រាវជ្រាវ ទូរស័ព្ទពីកម្រិតស្រូប វិទ្យុសកម្មអស់ រយៈពេលជាង ១០ឆ្នាំ ពេលនេះ គេបានរកឃើញ ទូរស័ព្ទចំនួន ២០គ្រឿង ដែលមានកម្រិត SAR នេះខ្ពស់បំផុត។ វិទ្យុសកម្ម កំពុងស្ថិតក្នុងក្ដីព្រួយបារម្ភ យ៉ាងខ្លាំង ព្រោះ វាអាចបង្ក ផលប៉ះពាល់យ៉ាងខ្លាំង ដល់មនុស្ស រហូតអាចប្រឈម ជំងឺមហារីកខ្ពស់។
យ៉ាងណា អ្នកស្រាវជ្រាវ មួយចំនួន ជំទាស់មិនយល់ស្របការ លើកឡើងនេះទេ ដូច្នេះការស្រាវជ្រាវ នៅតែបន្តធ្វើ ដើម្បីតាមដាន លទ្ធផល នៃការប្រើឧបករណ៍ មានវិទ្យុសកម្មខ្ពស់។ ផ្អែកតាម ការធ្វើតេស្តរបស់ គណៈកម្មការគមនាគមន៍ សហព័ន្ធឱ្យដឹងថា កម្រិតវិទ្យុសកម្មឡើងខ្ពស់ លើទូរស័ព្ទ គឺអាស្រ័យលើក្រុមបញ្ជូន (transmission band) ដែលទូរស័ព្ទខ្លះអាចប្រើ band ច្រើន ខណៈពេលកំពុង សន្ទនាតាមទូរស័ព្ទ។ តាមរយៈនេះ នឹងធ្វើឱ្យទូរស័ព្ទ មានវិទ្យុសកម្មខ្ពស់ ជាងការប្រើប្រាស់ធម្មតា ទៅទៀត។
ខាងក្រោមនេះ គឺជាទូរស័ព្ទចំនួន ២០ម៉ូដែល ដែលគេហទំព័រ CNET ស្រាវជ្រាវឃើញថា មានកម្រិតវិទ្យុសកម្មខ្ពស់បំផុត៖
១) Motorola Droid Maxx
២) Motorola Droid Ultra
៣) Motorola Moto E
៤) Alcatel One Touch Evolve
៥) Huawei Vitria
៦) Kyocera Hydro Edge
៧) Kyocera Kona
៨) Kyocera Hydro XTRM
៩) Nokia Asha 503
១០) BlackBerry Z30
១១) ZTE Source
១២) ZTE Warp 4G
១៣) Nokia Lumia 925
១៤) Nokia Lumia 928
១៥) Kyocera Hydro Elite
១៦) T-Mobile Prism 2
១៧) Sprint Vital
១៨) Sprint Force
១៩) Huawei Pal
២០) Kyocera Hydro Plus