Social Network

ម្ចាស់បទកំពុងចូលរួម AMA ស្រាប់តែចេញលទ្ធផលថា "My Universe” ឈ្នះពានធំពី  NRJ Music Awards

បទចម្រៀងដែលចេញផ្សាយជាផ្លូវការនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ កើតចេញពីស្នាដៃផលិតរួមគ្នារបស់ Coldplay និង BTS មានចំណងជើងថា «My Universe» មានសមត្ថភាពឈ្នះពានបានមួយហើយ ពីកម្មវិធីប្រគល់ពាន NRJ Music Awards។

NRJ Music Awards គឺជាពានដែលរៀបចំដោយ ស្ថានីយ៍វិទ្យុបារាំង NRJ ដែលតែងលើកយកពីភាពអស្ចារ្យនៃស្នាដៃទាំងឡាយដែលមានក្នុងពិភពតន្ត្រី។ នៅថ្ងៃទី២២ ខែវិច្ឆិកានេះ BTS និង Coldplay បានឈ្នះពានរួមគ្នាគឺ ពាន «International Collaboration of the Year» តាមរយៈបទ «My Universe»៕

ដកស្រង់ពី៖Sabay

 

 

បន្ទាប់ពី Alek សារភាពថាកំពុងតាមចែចង់ Bow ពេលនេះដល់វេនខាងស្រី ចេញវាចាម្ដងហើយ

ប៉ុន្មានថ្ងៃនេះមានព័ត៌មានចេញផ្សាយជាប់ ទាក់ទងនឹងអ្វីដែលតារាសម្ដែងថៃ Alek Teeradetch បានលើកឡើងថាខ្លួនកំពុងតាមចែចង់ Bow Maylada។

ជាក់ស្ដែងស្របពេល Bow Maylada បង្ហាញវត្តមានចូលរួមកម្មវិធីកាលពីពេលថ្មីៗ នាងក៏បាននិយាយពី Alek ដែរ។ ស្ថិតក្នុងបទសម្ភាស នាងទទួលស្គាល់ថា នាង និង Alek ពិតជាកំពុងរាប់អានគ្នាមែន ហើយសរសើរថា តារាប្រុសរូបនេះជាមនុស្សគួរឲ្យស្រឡាញ់ណាស់ពេលនៅក្បែរនាង។

បន្ថែមពីលើនេះ Bow នៅបានឲ្យដឹងទៀតថា Alek តែងមើលថែនាងបានយ៉ាងល្អ ពេលពួកគេមានការងារ ថតកម្មវិធីជាមួយគ្នា។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល នៅថ្ងៃដែលផ្ដល់បទសម្ភាសនោះ James Jirayu ក៏នៅទីនោះជាប់នាងដែរ តែ Bow បែរជាច្រឡំហៅ James ថា "បង Lek” ទៅវិញ ដោយសារពេលផ្ដល់បទសម្ភាស គឺនិយាយពី Alek ដូច្នេះនាងទៅជាច្រឡំមាត់តែម្ដង៕

ដកស្រង់ពី៖Sabay

តារាសម្ដែងកូនកាត់រុស្សី រូបសង្ហា រៀនបានខ្ពស់ ការងារល្អ និយាយបានច្រើនភាសាទៀត!

លោក សួន រ៉ានីរ៉ាស៊ីន គឺជាតារាសម្ដែងកូនកាត់រុស្សីយ៉ាងកម្រម្នាក់ ហើយអ្វីដែលរឹតតែកម្រទៀតនោះ គឺថាបុរសសង្ហារូបនេះ រៀនបានខ្ពស់ ការងារក៏ល្អ ព្រមទាំងអាចនិយាយបានច្រើនភាសាថែមទៀត។

តាមការឲ្យដឹងតារាកូនកាត់ខ្មែររុស្ស៊ី រ៉ានីរ៉ាស៊ីន អាចនិយាយបាន៣ភាសាយ៉ាងស្ទាត់ជំនាញឯណោះក្នុងការងារទំនាក់ទំនងប្រចាំថ្ងៃ ដោយមិនត្រូវការអ្នកបកប្រែមកជួយនោះទេ។ ភាសាទាំង៣នោះ រួមមាន ភាសាខ្មែរ អង់គ្លេស និង រុស្ស៊ី ក្នុងចំណោមនេះ ភាសារុស្ស៊ី លោកបានប្រាប់ថា មិនបានទៅចូលរៀននៅសាលាណាត្រឹមត្រូវឡើយ ប៉ុន្តែលោកទទួលបានការបង្ហាត់បង្រៀនយ៉ាងយកចិត្តទុកដាក់ពីអ្នកម្ដាយដែលជាជនជាតិរុស្ស៊ីផ្ទាល់ទាំងការនិយាយ និងសរសេរ។

ត្បិតពេលនេះ សួន រ៉ានីរ៉ាស៊ីន អាចនិយាយបាន៣ភាសាក៏ពិតមែន តែលោកមានគម្រោងចង់រៀនភាសាចិនបន្ថែម ប្រសិនបើថ្ងៃណាមួយខ្លួនមានឱកាស ដើម្បីងាយស្រួលក្នុងការស្វែងរកទីផ្សារការងារល្អដែលទទួលបានប្រាក់ខែខ្ពស់។ តាមការឲ្យដឹងពីសាមីខ្លួន លោក សួន រ៉ានីរ៉ាស៊ីន បានឲ្យដឹងថា បច្ចុប្បន្ន លោកមិនតែការងារសិល្បៈមួយមុខនោះទេ ប៉ុន្តែលោកក៏ប្រកបការងាររដ្ឋនៅក្រសួងមួយថែមទៀតផង។

លោកថា “សព្វថ្ងៃហ្នឹងខ្ញុំមិនធ្វើតែតារាសម្ដែងមួយមុខទេ គឺខ្ញុំធ្វើការនៅក្រសួងប្រៃសណីយ៍ ហើយខ្ញុំបានចប់បរិញ្ញាបត្រផ្នែក ធនាគារហិរញ្ញវត្ថុ និងបានបញ្ចប់ថ្នាក់អនុបណ្ឌិត ផ្នែកគ្រប់គ្រងរដ្ឋបាលពាណិជ្ជកម្ម។ ដូច្នេះហើយទើបខ្ញុំចង់រៀនភាសាចិនបន្ថែមទៀត"៕

ដកស្រង់ពី៖Sabay

តើមានរឿងអ្វី ក្រោយចប់បុណ្យអុំទូកភ្លាម ពេជ្រ សោភា ពោលនឹកសៀមរាបរហូតយំ?

តារាចម្រៀងប្រចាំផលិតកម្មហង្សមាស ពេជ្រ សោភា ធ្វើឲ្យអ្នកគាំទ្រងឿងឆ្ងល់ចង់ដឹងយ៉ាងខ្លាំង ក្រោយនាងពោលពាក្យនឹកសៀមរាបរហូតយំ ។

ក្រោយចប់ព្រះរាជពិធីបុណ្យអុំទូកភ្លាម តារាចម្រៀង ពេជ្រ សោភា ពោលពាក្យនឹកសៀមរាបរហូតដល់ថ្នាក់យំ នៅលើគណនីហ្វេសប៊ុករបស់នាង ដោយនាងបានបញ្ជាក់ថា ការនឹកនេះគឺខុសរាល់ដងកាលពីលើកមុនៗ ដោយមិនដឹងថាមានរឿងអ្វីនោះទេ ដោយនាងចង់ប្រើជីវិតរបស់នាង ដើរលេងឲ្យអស់ចិត្តសិន ទើបចាំគិតរឿងផ្សេងៗទៀត រហូតធ្វើឲ្យអ្នកគាំទ្រគិតថា នាងនឹកសៀមរាប ព្រោះខេត្តសៀមរាបគឺជាកន្លែងទេសចរណ៏ដ៏ទាក់ទាញ ជាមរតកខ្មែរដ៏សំខាន់ ពេលទៅហើយមិនចង់ត្រឡប់មកវិញ ទាល់តែរៀងយូរខែទើប ធូរស្រាលចិត្តនឹកខ្លះមកវិញ ។

ដកស្រង់ពី៖Sabay

អ្នកគាំទ្រថាជួយមើលឲ្យបាន ១លានដង ពេល បូព្រឹក្ស ចេញ MV ថ្មី​អួតពីសិល្បៈបូរាណខ្មែរដ៏អស្ចារ្យ

បទចម្រៀងថ្មីមួយ “វីរនារីខ្មែរ” របស់ ទេព បូព្រឹក្ស ដែលបានបង្ហោះឈុតខ្លីនៅលើបណ្តាញសង្គមកាលពីថ្ងៃ ១៦ វិច្ឆិការ នេះគឺបានទទួលការកោតសរសើរពីមហាជនយ៉ាងខ្លាំង ដោយសារនៅក្នុងចម្រៀងវីដេអូនេះបានង្ហាញនូវគុណភាព និង ស្នាដៃកូនខ្មែរដ៏អស្ចារ្យដែលធ្វើឲ្យអ្នកគាំទ្រមានមោទនភាពយ៉ាងខ្លាំង។

បើមើលតាមសន្ទុះរបស់អ្នកគាំទ្រនៅលើបណ្តាញសង្គម យើងឃើញថា មានអ្នកគាំទ្រជាច្រើនបាននាំគ្នាបង្ហោះសារថានឹងគាំទ្របូព្រឹក្សដោយរង់ចាំមើលវីដេអូចម្រៀងឲ្យបាន ១ លានដងក្នុងរយះពេល ២៤ ម៉ោង និង អ្នកគាំទ្រខ្លះទៀតនឹងស្តាប់បទនេះបានផ្តល់ចំណាត់ថ្នាក់ឲ្យឡើងលេខ ១ នៅលើ Cambodia Top 50 by Pleng។

ជាធម្មតា ទេព បូព្រឹក្ស តែងតែព្យាយាមស្វែងរកអ្វីថ្មីដើម្បីផ្សព្វផ្សាយពីសិល្បះខ្មែរទាំងសម័យទាំងបូរាណ ជាពិសេសលើកស្ទួយវិស័យតន្រ្តីពីការច្នៃប្រឌិតលើចម្រៀង និង រូបភាពវីដេអូចម្រៀងជាដើម។ ក្នុងនោះពេលខ្លះក៏មានអ្នកគាំទ្រហើយចូលចិត្ត តែក៏មានមតិមួយចំនួនមិនគាំទ្រដែរ៕

 

 

ដកស្រង់ពី៖Sabay

ឲ្យតម្លៃលើការងារខ្លាំង! គិតតែថ្លៃផាត់មុខថត MV ថ្មី ទេព​ បូព្រឹក្សហ៊ានចំណាយដល់ ៤០០០ ដុល្លារ

វីដេអូបទចម្រៀង វីរនារី របស់ ទេព បូព្រឹក្ស ដែលនឹងចេញក្នុងពេលឆាប់នេះ ពិតជាផ្ទុះការគាំទ្រខ្លាំង ប៉ុន្តែថ្មីៗក៏មានព័ត៌មានជាច្រើនចុះផ្សាយចេញពីប្រភពច្បាស់លាស់ថា តារាស្រីរូបនេះសុខចិត្តចំណាយទឹកប្រាក់រាប់លានដុល្លារ ដើម្បីសម្រិតសម្រាំង MV ថ្មីនេះឲ្យចេញមកអស្ចារ្យ។

ជាក់ស្ដែងក្រៅពីសម្លៀកបំពាក់ គ្រឿងលម្អ និងអ្វីផ្សេងទៀត បូព្រឹក្ស ក៏បានចំណាយលើថ្លៃនៃការផាត់មុខច្រើនដែរ ដែលអស់រហូតទៅដល់ ៤០០០ ដុល្លារ។ អ្នកផាត់មុខរបស់បូព្រឹក្ស ម្ចាស់គណនីឈ្មោះ Mu Zu Make Up បានបង្ហោះសារនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកថា៖ “មិនដឹងថានិយាយយ៉ាងណាឲ្យសមទេ ដឹងត្រឹមថារំភើបសប្បាយចិត្តជាខ្លាំង តាំងពីថ្ងៃដំបូងដែលបានផាត់មុខជូនបងស្រីទេព បូព្រឹក្ស គាត់ជាមនុស្សម្នាក់ដែលឲ្យតម្លៃលើការងារ មិនចេះឆ្មើងឆ្មៃ លេងសើចច្រើនណាស់ គួរឲ្យស្រលាញ់ អ្វីដែលសំខាន់បងស្រីបានផ្តល់នូវសេចក្តីទុកចិត្ត និង ឱកាសដល់រូបខ្ញុំបានបញ្ចេញស្នាដៃក្នុងបទចម្រៀង Top of the lady (វីរនារី) និងពិតជាមិនស្មានដល់សោះឡើយ សំរាប់ការផ្តល់តម្លៃដល់ការងារ ទឹកចិត្តបងស្រីពិតជាបរិសុទ្ធណាស់ អរគុណសំរាប់កាដូ 4000$ #TBP love you idol”។

តាមការឲ្យដឹងពីក្រុមការងារផ្សេងទៀត ដោយសារតែការថតនេះចំណាយពេលរហូតទៅដល់ ៣ ថ្ងៃ ហើយអ្នកផាត់មុខ និង ក្រុមការងារទាំងអស់សឹងតែមិនបានគេងរហូតដល់ ៤៨ ម៉ោង បន្ថែមពីនេះការផាត់មុខនេះមានទម្រង់ជាសិល្បៈច្រើនប្រភេទតាមសម្លៀកបំពាក់ប្រភេទនីមួយៗ ដែលតម្រូវអោយមានការផ្ចិតផ្ចង់ខ្លាំង៕

 

ដកស្រង់ពី៖Sabay

រាជធានី​ភ្នំពេញ ៖ មួយ​រយៈ​នេះ នៅ​លើ​បណ្តាញ​សង្គម និង​នៅ​លើ IG មានការ​ផ្ទុះ​នូវ​រឿងរ៉ាវ​តាមដាន ជា​ថ្មី ដោយសារ​តែ​គេ​ស្រាប់តែ​ឃើញ​តារា​សិល្បៈ​១​គូ​ជា​បុគ្គល​លេចធ្លោ​នៃ​សួន​មួយ​នេះ គឺ​ហ៊ិ​ន ច័ន្ទ​និ​រ​ត្ន័ និង​កំលោះ​សង្ហារ សេង មង្គល ស្រាប់តែ​បង្កើត​ចំណង​ស្និ

នៅពេលនេះ តារាប្រុសស្រី១គូខាងលើ បានបង្កការងឿងឆ្ងល់ រហូតប្រិយមិត្តទស្សនិកជនបានដាក់ការសង្ស័យថា ជាគួរស្នេហ៍ផ្អែមល្ហែម Sweet ណាស់ ដូចជាកាន់តែយល់ពីគ្នាច្រើន។

ការយល់ចិត្ត យល់បេះដូងជាមួយគ្នានេះ អាចប្រហែលមកពីយល់ថា ធ្លាប់ជាមិត្តរួមការងារជាមួយគ្នា ទើបឈានដល់ការបំបែកពីមិត្តភាពក្លាយទៅជារឿងស្នេហា។ ទាំង ហ៊ិន ច័ន្ទនិរត្ន័ តារាស្រីរូបស្រស់ញញឹម មានមន្តស្នេហ៍ និងលោក សេង មង្គល ដែលមានឈ្មោះ ដើមហូរប៉ូសេង ឈានទៅរកចំណុចនេះ ព្រោះធ្លាប់ថតសម្តែងខ្សែរឿងបែបមនោសញ្ចេតនាជាមួយគ្នា ប៉ុន្មានរឿងនៅលើកញ្ចក់ទូរទស្សន៍។

សម្តែងលេងៗ ស្រឡាញ់គ្នាក្រៅឆាកមែនទែន ហើយពេលនេះស្នេហ៍មិនឈ្នះស្និត។ ជាញឹកញាប់ចាប់តាំងពីទទួលបានការចាប់អារម្មណ៍ជាដៃគូល្អូកល្អិនមក ឃើញថា និរត្ន័ និងមង្គល រមែងបង្ហាញការនឹករលឹកគ្នា ។ ហើយញឹកញាប់ឧស្សាហ៍ Live video និយាយត.ទល់គ្នា បង្ហាញស្នាមញញឹមគួរអោយច្រណែន។ សូម្បីតែហ្វេនៗ ក៏ឌឺដងពាក្យសំដីថា «បងទាំង២សមគ្នាណាស់» បើបានជាគូពិតប្រាកដមិនដឹងជាល្អយ៉ាងណា។

ស្នេហាមួយនេះកើតឡើង ក្នុងពេលដែល សេង មង្គលឧស្សាហ៍ និយាយសរសើរ ពីនិរត្ន័ ជាស្ត្រីម្នាក់ដែលពូកែ មុះមុត តស៊ូជាមួយការងារ ស្ទើរភ្លេចខ្លួនឯង ទាំងស្អាតឆ្លាតមានទាំងអស់។ លោកបានលើកសរសើរនៅលើឆាកកម្មវិធីប្រាប់មហាជនអោយដឹង ធ្វើអោយតារាតូចច្រឡឹងហ៊ិន ច័ន្ទនិរត្ន័ រំភើបចិត្ត។ បើសិនជា ខាងមុខពួកគេកាន់តែមានពន្លឺស្នេហាល្អជាមួយគ្នាមែននោះ នឹងក្លាយជា សញ្ញាថ្មីមួយគូទៀតដែលអ្នកល្បីក្នុងសិល្បៈមានស្នេហា។ រង់ចាំមើលថា តើខាងប្រុសហ៊ានសារភាពដាក់នារីក្នុងដួងចិត្ត សុំរៀបការដែរឬយ៉ាងណា? បើអ្វីៗហាក់មានសភាពល្អប្រសើរហើយនោះ។

ដកស្រង់ពី៖កោះសន្តិភាព

មកដឹងពី​សារៈសំខាន់​របស់ CPU GPU និង ឈីប ក្នុង​ស្មាតហ្វូន

ជាទូទៅបើយើងនិយាយពីពាក្យ CPU, GPU និង Chipset (ឈីប) ប្រិយមិត្តអ្នកប្រើប្រាស់ស្មាតហ្វូនមួយចំនួន ប្រាកដជាធ្លាប់បានឮ?

Read more: មកដឹងពី​សារៈសំខាន់​របស់ CPU GPU និង ឈីប ក្នុង​ស្មាតហ្វូន

Genesis ចេញ SUV អត់ប្រើសាំងថ្មី រូបរាងប្រណីតខ្លាំង សាកម្តងជិះបាន ៤០០គ.ម

ក្រុមហ៊ុនរថយន្តកូរ៉េ Genesis បានប្រកាសចេញ SUV ដំណើរការដោយថាមពលអគ្គិសនីថ្មី ហៅថា Electrified GV70 ស៊េរីឆ្នាំ២០២២ នៅក្នុងកម្មវិធី Guangzhou Auto Show ក្នុងប្រទេសចិន។

Read more: Genesis ចេញ SUV អត់ប្រើសាំងថ្មី រូបរាងប្រណីតខ្លាំង សាកម្តងជិះបាន ៤០០គ.ម

សិល្បករជើងចាស់ផ្នែកល្ខោនបាសាក់លោកតា ការ៉េ ទទួល​មរណភាពហើយក្នុងជន្មាយុ៦៧​ឆ្នាំ​

ទស្សនិកជននិងអ្នកប្រើប្រាស់បណ្តាញសមង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលខ្លាំងក្រោយទទួលដំណឹងថាសិល្បករជើងចាស់ផ្នែកល្ខោនបាសាក់ស្ថិតក្នុងក្រុម ភី សុគន្ធី គឺលោក អៀង នៅ ហៅតា ការ៉េ បានទទួលមរណ:ភាពហើយ។

បើតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់អ្នកនាង ផន សុផារី អតីតតារាកំប្លែងនិងល្ខោនបាសាក់បានសរសេរបង្ហោះភ្ជាប់រូបភាពនិងដំណឹងដ៏សោកសៅនេះថា «បងប្អូនដែលនិយមចូលចិត្តទស្សនាល្ខោនបាសាក់ ភី សុគន្ធី ណាខ្លះស្គាល់លោកតា ការ៉េ?ពេលនេះលោកតាបានទទួលមរណភាពហើយ» ។

អ្នកនាងបានបន្ថែមថា សែនស្តាយទេពកោសល្យរបស់លោកតា ការ៉េ សូមអោយវិញ្ញាណក្ខន្ធរបស់លោកតាបានទៅកាន់សុកតិភពផងចុះ។ ទោះបីមានការលើកឡើងបែបនេះក្តី តែអ្នកនាង ផន សុផារី មិនបានបញ្ជាក់ពីមូលហេតុនៃការបាត់បង់ជីវិតរបស់តា ការ៉េ នោះទេ។ ដោយឡែកបើតាមប្រភពពីស្ត្រីដែលត្រូវជាកូនបង្កើតរបស់លោកតា ការ៉េ បានបញ្ជាក់ប្រាប់ថា ឪពុករបស់ខ្លួនបានទទួលមរណភាពក្នុងអាយុ៦៧ឆ្នាំ ដោយសារជំងឺពុកឆ្អឹង មានរយ:ពេលជាង៤ឆ្នាំហើយខណ:កន្លងមកលោកត្រូវលេបថ្នាំជាប្រចាំ ពោលគឺចាប់តាំងពីឈប់ពីល្ខោនបាសាក់ក្រុម ភី សុគន្ធី មកកន្លងមក។

តាមរយ:ដំណឹងមរណ:ទុក្ខដ៏ក្រៀមក្រំ និងសោកសៅនេះដែរ គេឃើញមានអ្នកសិល្ប:រួមទាំងមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនក៏បានសម្ដែងនូវក្ដីរំលែកទុក្ខចំពោះក្រុមគ្រួសារតារាកំប្លែងរូបនេះដែលបានបាត់បង់លោកតា ការ៉េ ដោយគ្មានថ្ងៃនឹងត្រឡប់ផងដែរ៕




ដកស្រង់ពី៖កម្ពុជាថ្មី

ក្រឡេកមកមើលឈុតតំណាងជាតិកម្ពុជា MUI ឆ្នាំនេះពិតជាស្រស់ស្អាតអស្ចារ្យណាស់!

កម្មវិធីប្រកួតបវរកញ្ញា Miss Grand International ២០២១ ដែលបា្ររព្ធឡើងលើទឹកដីប្រទេសថៃកាន់តែខិតជិតដល់វគ្គចុងក្រោយហើយ ខណៈកម្ពុជាទើបតែបង្ហាញឈុតតំណាងជាតិយ៉ាងអស្ចារ្យជាផ្លូវការនៅប៉ុន្មានម៉ោងមុននេះសម្រាប់យើងទៅប្រកួតក្នុងវគ្គឈុតតំណាងជាតិ។

នៅប៉ុន្មានម៉ោងមុននេះទំព័រហ្វេសប៊ុកផ្លូវការ Miss Grand Cambodia ទើបបើកបង្ហាញឈុតតំណាងជាតិកម្ពុជាយ៉ាងស្រស់ស្អាតឥតខ្ចោះជារូបគំនូរ ដែលបានបង្ហាញនូវភាពលេចធ្លោនៃព្យញ្ជនៈខ្មែរ អមជាមួយតួលេខខ្មែរពីលេខសូន្យដល់ប្រាំបួន រំលេចជាមួយត្បូងភ្លឺចែងចាំងពេញមួយតួខ្លួន។

ដកស្រង់ពី៖Sabay

អស់​ទាស់បាត់មុខយូរ ពិធីការិនី ស៊ិន នារីរត្ន័ ចេញមកវិញ បោះទុនប្រមាណ ៨០ម៉ឺនដុល្លារ

អតីតពិធីការិនីមានទេពកោសល្យល្អ ម្នាក់ប្រចាំទូរទស្សន៍បាយ័ន ស៊ិន នារីរត្ន័ បានបាត់វត្តមានពី វេទិកាសិល្បៈ និងនៅលើកញ្ចក់ទូរទស្សន៍ អស់ជាច្រើនឆ្នាំមកហើយ ដោយទើបតែលេចមុខវិញ ក្នុងថ្ងៃសម្ពោធអាជីវកម្មធំមួយរបស់នាង។

ស៊ិន នារីរ័ត្ន បានបាត់មុខពីកញ្ចក់ទូរទស្សន៍ប្រមាណជាង២ឆ្នាំមកហើយ ចាប់តាំងពីនាងជួបប្រសព្វគ្នាជាមួយស្វាមី ជាអ្នកជំនួញមួយរូប ដោយ អ្នកនាងសុខចិត្តផ្តាច់ចេញពីការងារចាស់មកវិនិយោគលើមុខជំនាញវិញម្ដង។ តាមការឲ្យដឹង រយៈពេលនេះ អ្នកនាង ស៊ិន នារីរ័ត្ន បានសិក្សារស្វែងយល់ រហូតអាចបង្កើតមុខរបរធំៗបាន២កន្លែង។

ដកស្រង់ពី៖Sabay

 

 

ហេង នរៈកក្កដា ខំស្កាត់ជិះទៅជួបតាចេក ដើម្បីតែប្រគល់ថវិកាឲ្យ

លោកតា ចេក ថ្មីៗកន្លងទៅនេះបានធ្វើឲ្យអ្នកគាំទ្រមានការអាណិតអាសូរក្រោយពីគាត់បានចេញមុខត្អូញត្អែររឿងលក់ផ្លែឈើមិនសូវដាច់ ដែលជាហេតុនាំឲ្យការរកស៊ីរបស់គាត់ ត្រូវខាតចុងខាតដើម ខណៈអាជីពសិល្បៈក៏ត្រូវខកខានព្រោះបញ្ហាជំងឺកូវីដ-១៩មួយរយៈធំមកហើយ។

បន្ទាប់ពីលោកតាចេក បានរៀបរាប់ប្រាប់ពីបញ្ហាការលំបាកសម្រាប់ជីវភាព ក៏ដូចជាការរកស៊ីប្រចាំថ្ងៃនេះ ហើយទើបមុននេះបានធ្វើឲ្យតារាសម្តែង ហេង នរៈកក្កដា ខិតខំធ្វើរឿងមួយនេះ ដើម្បីជួយដល់តារាកំប្លែងជើងចាស់លោកតាចេក ផងដែរ។

ជាក់ស្តែងនៅលើគណនីហ្វេសប៊ុករបស់តារាប្រុសលោក ហេង នរៈកក្កដា ក៏បានបង្ហោះសារភ្ជាប់រូបភាព ដែលថតជាមួយនិងតារាកំប្លែងលោកតាចេក ជាច្រើនសន្លឹកព្រមទាំងនាំយកថវិកា ដែលលោកបានពីសប្បុរសជនចំនួនទៅប្រគល់ជួនតាចេកដោយផ្ទាល់។ លោក ហេង នរៈកក្កដា បានរៀបរាប់បែបនេះថា ខ្ញុំបានជួបឪចេកហើយ ជួបគាត់នៅខាងក្រៅមានតែពាក្យថា លើសពីអាណិត។

ថវិកាដែលខ្ញុំប្រមូលបានមាន ចំនួន៣៦០ដុល្លារ វាមិនច្រើនទេសម្រាប់អ្នកមានតែវាពិតជាច្រើនណាស់សម្រាប់អ្នកក្រ។ តារាសម្តែងលោក ហេង នរៈកក្កដា បាននិយាយបន្ថែមថា សូមអរគុណបងប្អូនដែលបានជួយសម្រាលទុក្ខឪចេកតាមរយៈខ្ញុំ។ ជាមួយគ្នានេះ ក៏មានមហាជនជាច្រើនបានបង្ហាញការគាំទ្រ និងលើកសរសើរចំពោះចិត្តតារាសម្តែងលោក ហេង នរៈកក្កដា គ្រប់គ្នា៕





ដកស្រង់ពី៖កម្ពុជាថ្មី

បទថ្មី «ស្រក់ទឹកភ្នែកតែមិនយំ» ចេញហើយ តបតាមសំណើរសម្ដេចតេជោ ក្រោយឃើញចៅស្រក់ទឹកភ្នែកជោក

កាលពីម្សិលមិញ ទំព័រហ្វេសប៊ុករបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហោះ Post មួយដោយបានលើកឡើងពីចៅស្រីទី ២១ របស់សម្ដេច ដែលសម្រក់ទឹកភ្នែក តែមិនដែលយំឲ្យឮនោះទេ ជាហេតុបង្កើតជាចម្ងល់ដល់ជីតា ព្រោះមិនមែនទើបតែជាលើកទី១ ទេ។

ហេតុនេះសម្ដេចបានមានប្រសាសន៍ថា ប្រសិននៅកម្ពុជាមិនទាន់មានបទ «ស្រក់ទឹកភ្នែកតែមិនយំ» សូមជួយនិពន្ធមួយបទផង។ ទំព័រហ្វេសប៊ុកសម្ដេចតេជោ៖ «ម្សិលមិញត្រឡប់ពីធ្វើការមកដល់ផ្ទះឆ្លៀត ដឹកចៅដើរលេង។ ចៅស្រីទី២១មិនដឹងថាអន់ចិត្តរឿងអីបាន ជាស្រក់ទឹកភ្នែក។

ច្រើនលើកហើយចៅមួយនេះសុខចិត្តសម្រក់ទឹកភ្នែកតែមិនយំឱ្យឮ។ នៅកម្ពុជាយើងតើមានបទចម្រៀងដែល មានចំណងជើង(ស្រក់ទឹកភ្នែកតែមិនយំ) ហើយឬនៅ?បើមិនទាន់មានទេសូមជួយ និពន្ធមួយបទផង៕»

ដកស្រង់ពី៖Sabay

 

 

វៀតណាម ផលិតបាន​ផ្កាយរណបទី ៤ ឈ្មោះ «NanoDragon» ​បង្ហោះ​​ទៅ​​អវកាសរួចហើយ

អំឡុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ប្រទេសវៀតណាម ផលិតនិងបានសាកល្បងគំរូផ្កាយរណបចំនួន ៤ រួចទៅហើយ។ ចំពោះផ្កាយរណបទី ៤ នេះមានឈ្មោះថា «NanoDragon» បង្ហោះទៅអវកាសកាលពីថ្ងៃទី ៩ ខែវិច្ឆិកាឆ្នាំ ២០២១ ។

Read more: វៀតណាម ផលិតបាន​ផ្កាយរណបទី ៤ ឈ្មោះ «NanoDragon» ​បង្ហោះ​​ទៅ​​អវកាសរួចហើយ

ផ្ដើមចេញពីក្មេងកំព្រា ជីវភាពតោកយ៉ាកហើយ តែ ភី សុគន្ធី នៅតែអាចរុញវង់ល្ខោនបាសាក់ខ្លួនឲ្យល្បី!

បើនិយាយពីល្ខោន ប្រហែលជាប្រិយមិត្ដភាគច្រើនបានស្គាល់ច្បាស់ជាងគេ គឺវង់ល្ខោនបាសាក់ ភី សុគន្ធី ខេត្ដតាកែវ។

Read more: ផ្ដើមចេញពីក្មេងកំព្រា ជីវភាពតោកយ៉ាកហើយ តែ ភី សុគន្ធី...

ឥទ្ធិពល​​បទ​ «Are You OK?» មិនធម្មតា ផ្អើល​ដល់ឥណ្ឌាចុះផ្សាយទៀត

ឥទ្ធិពលនៃបទចម្រៀង «Are You OK?» របស់ តន់ ច័ន្ទសីម៉ា ល្បីកក្រើមានគេ Cover លើ TikTok មិនអស់ចិត្ត ឥលូវផ្អើលដល់ឥណ្ឌាចុះផ្សាយទៀត។

Read more: ឥទ្ធិពល​​បទ​ «Are You OK?» មិនធម្មតា ផ្អើល​ដល់ឥណ្ឌាចុះផ្សាយទៀត

ឆ្ងាយកាយ តែចិត្តនៅនឹកអាល័យ! ស៊ីរីកា បានត្រឹមមើលរូបថតពោលពាក្យស្រណោះ មុនបុណ្យ៧ថ្ងៃជីដូន

គិតត្រឹមថ្ងៃទី១៦ វិច្ឆិកានេះ តារាសម្ដែង និងជាតារាចម្រៀងនាទសវត្សរ៍ ៦០ និង៧០ អ្នកស្រីកែវ មន្ថា បានទទួលមរណៈភាពរយៈពេល៧ថ្ងៃហើយ ហើយថ្ងៃនេះក៏ជាថ្ងៃគំរប់ខួបបុណ្យ៧ថ្ងៃរបស់អ្នកស្រីផងដែរ។

Read more: ឆ្ងាយកាយ តែចិត្តនៅនឹកអាល័យ! ស៊ីរីកា បានត្រឹមមើលរូបថតពោលពាក្យស្រណោះ...

HiLux ជំនាន់​ក្រោយ​របស់​ Toyota អាច​នឹង​ខ្ចីរូបរាង​ពី​ Tundra និង LandCruiser

រថយន្តម៉ូដែល HiLux ជំនាន់ក្រោយរបស់ក្រុមហ៊ុន Toyota ឬហៅថា Hilux TRD 2024 ត្រូវបានគេសន្និដ្ឋានថា នឹងខ្ចីរូបរាងពីរថយន្ត Tundra និង LandCruiser ដែលនឹងមានទំហំធំជាង និងសមត្ថភាព off-road ខ្លាំងរថយន្ត HiLux បច្ចុប្បន្ន។

Read more: HiLux ជំនាន់​ក្រោយ​របស់​ Toyota អាច​នឹង​ខ្ចីរូបរាង​ពី​ Tundra និង LandCruiser

YouTuberដ៏ល្បី ផ្នែកជីវិតស្រុកស្រែនិងជំនាញធ្វើម្ហូបចិន ទៅណាហើយមួយរយៈនេះ?

YouTube channel មួយមានអ្នក subscribe ប្រមាណ ១៦លាននាក់ និងក្នុងវីដេអូនីមួយៗ មានអ្នកទស្សនារហូតដល់រាប់លាននាក់ Li Ziqi ជាម្ចាស់ឆានែលនេះ ត្រូវបានគេស្គាល់ថាជាអ្នកជំនាញធ្វើម្ហូបចិនបែបបុរាណដ៏ចំណាន ពូកែជំនាញមេផ្ទះសឹងគ្រប់មុខ រួមទាំងការរោងជាងជាច្រើន និងទំនៀមទម្លាប់របស់ចិនបុរាណផងដែរ។

Read more: YouTuberដ៏ល្បី ផ្នែកជីវិតស្រុកស្រែនិងជំនាញធ្វើម្ហូបចិន ទៅណាហើយមួយរយៈនេះ?