Social Network

លោក យឹម តាស្រង់ ប្រាប់ពីហេតុផលធំៗ២យ៉ាង ដែលសម្រេចចិត្តមិនលុបចោលបទ “Are you Ok?”

នាយកគ្រប់គ្រងផលិតកម្ម Galaxy Navatra លោក យឹម តាស្រង់ បានប្រាប់ពីមូលហេតុធំៗ២យ៉ាង ដែលក្រុមហ៊ុន មិនលុបចោលបទ “Are you Ok?” បើទោះបីជាមានមហាជនរិះគន់ខ្លាំងយ៉ាងណាក៏ដោយ ។រហូតពេលនេះបទដែលកំពុងល្បីមួយនេះត្រូវបានក្រសួងអនុញ្ញាតឲ្យចេញជា MV បន្ទាប់មកមិនបានប៉ុន្មានថ្ងៃផងស្រាប់តែក្រុមហ៊ុនចិន Gestos សុំសិទ្ធទិញបន្តក្នុងតម្លៃកប់ពពក។

Read more: លោក យឹម តាស្រង់ ប្រាប់ពីហេតុផលធំៗ២យ៉ាង ដែលសម្រេចចិត្តមិនលុបចោលបទ “Are you Ok?”

រំភើបណាស់! ប្រជាជនខេត្តស្វាយរៀងរៀបចំកម្មវិធីយ៉ាងឱឡារឹកអបអរ​បវរកញ្ញា ឆន ស្រីណេត

ជារឿងរំភើបខ្លាំងបំផុតសម្រាប់អ្នកគាំទ្រ ក៏ដូចជាបវរកញ្ញាជយលាភីរងទី១ Miss Universe Cambodia ២០២១ ឆន ស្រីណេត ដែលត្រូវបានបងប្អូនប្រជាជនរស់នៅខេត្តស្វាយរៀងបាន ប្រារព្ធពិធីអបអរកញ្ញាយ៉ាងកុះករ។

Read more: រំភើបណាស់! ប្រជាជនខេត្តស្វាយរៀងរៀបចំកម្មវិធីយ៉ាងឱឡារឹកអបអរ​បវរកញ្ញា ឆន ស្រីណេត

ខ្សែភាពយន្ត Eternals ឈរលើកំពូលតារាង Box Office តែរកចំណូលមិនដូចការរំពឹងទុក

ខ្សែភាពយន្តនិយាយអំពីមហាវីរបុរសរបស់ផលិត Marvel រឿង Eternals បានឈរនៅលើកំពូលតារាង Box Office ក្នុងសប្ដាហ៍នេះ ប៉ុន្តែបែរជាមិនសូវមានប្រជាប្រិយ ខណៈប្រាក់ចំណូលរកបាន មិនដូចការព្យាករណ៍ទុកឡើយ។

Read more: ខ្សែភាពយន្ត Eternals ឈរលើកំពូលតារាង Box Office តែរកចំណូលមិនដូចការរំពឹងទុក

សរសើរ​ទឹក​ចិត្ត​! យុវជន​ស្រឡាញ់​សិល្បៈ​បុរាណ​ខ្មែរ​ជាង ១០០​នាក់​ស្ម័គ្រ​ចិត្ត​ចូល​រួម​ព្រឹត្តិការណ៍ "រាត្រី​ចង​ចាំ" ដោយ​មិន​គិត​ប្រាក់

យុវជនខ្មែរជាអ្នកដែលមាននិស្ស័យសិល្បៈបុរាណខ្មែរជាង ១០០នាក់ បានមកជួបជុំគ្នានៅព្រឹកនៅទឹកដីកោះពេជ្រ ដើម្បីរួមគ្នាក្នុងព្រឹត្តិការណ៍វប្បធម៌ដ៏ធំរៀបចំដោយក្រសួងវប្បធម៌ហៅថា "រាត្រីចងចាំ"។

Read more: សរសើរ​ទឹក​ចិត្ត​! យុវជន​ស្រឡាញ់​សិល្បៈ​បុរាណ​ខ្មែរ​ជាង...

សរសើរទឹកចិត្ត Bang Sihyuk ណាស់! ជើងរបួសហើយ ខំ​មកសួរសុខទុក្ខប្អូនៗ ទាំង​ជិះរទេះរុញទៀត

ថ្មីៗនេះ អ្នកច្នៃម៉ូដដ៏ល្បី Yoni P និងស្វាមីគឺ Steve J ត្រូវបានគេប្រទះឃើញនៅជាមួយនឹងនឹង ប្រធានក្រុមហ៊ុន HYBE គឺ PD Bang Si Hyuk។ Yoni P បានថតរូបបង្ហោះចែករំលែកឲ្យអ្នកគាំទ្របានដឹងពីវត្តមានជុំគ្នារបស់ពួកនាងនៅហាងកាហ្វេមួយកន្លែង។

Read more: សរសើរទឹកចិត្ត Bang Sihyuk ណាស់! ជើងរបួសហើយ ខំ​មកសួរសុខទុក្ខប្អូនៗ...

ញាក់! ប្រមូលផ្ដុំទៅដោយបវរកញ្ញាកំពូលសម្រស់គ្រងរ៉ូបស ចែងចាំងពេញកម្មវិធី Galaxy Navatra

នៅក្នុងកម្មវិធីកក្រើកប្រចាំឆ្នាំរបស់ផលិតកម្មខ្នាតធំ Galaxy Navatra កាលពីថ្មីៗកន្លងទៅនេះលេច វត្តមានសុទ្ធតែជាបវរកញ្ញាកំពូលសម្រស់ រាងខ្ពស់ស្រឡះជាច្រើនដួងរំលេចជាមួយរ៉ូបសចែងចាំងប្លែក ភ្នែកពេញកម្មវិធី។

Read more: ញាក់! ប្រមូលផ្ដុំទៅដោយបវរកញ្ញាកំពូលសម្រស់គ្រងរ៉ូបស ចែងចាំងពេញកម្មវិធី Galaxy...

ម៉ៃ សុគន្ធ ត្រូវមេការសំណង់ប្ដឹងពីបទឆបោកលុយជិត១ម៉ឺនដុល្លារ

លោក ម៉ៃ សុគន្ធ ដែលជាតារាចម្រៀងមួយរូប និងល្បីខាងពូកែទើសសឹងតែគ្រប់រឿងកន្លងមកនោះ ត្រូវបានមេការជាងសំណង់រួមទាំងកូនជាងជាច្រើននាក់ ប្តឹងពីបទ រំលោភលើទំនុកចិត្តទឹកប្រាក់ជិត១ម៉ឺនដុល្លារ ចូលលោកស្នងការនគរបាលខេត្តកណ្តាល ដើម្បីអោយជួយរកយុត្តិធម៌ ។

Read more: ម៉ៃ សុគន្ធ ត្រូវមេការសំណង់ប្ដឹងពីបទឆបោកលុយជិត១ម៉ឺនដុល្លារ

Neymar បង្ហោះសារយ៉ាងខ្លី ក្រោយតារាចម្រៀងប្រេស៊ីល ស្លាប់ដោយធ្លាក់យន្តហោះ

តារាបាល់ទាត់ប្រេស៊ីល កីឡាករ Neymar បានបង្ហាញអារម្មណ៍តក់ស្លុត និងមិនទទួលស្គាល់ថាជាការពិត បន្ទាប់ពីមានសេចក្តីរាយការណ៍ថា តារាចម្រៀងប៉ុបប្រេស៊ីលនាង Marilia Dias Mendonca ត្រូវបាត់បង់ជីវិតក្នុងហេតុការណ៍ធ្លាក់យន្តហោះធុនស្រាល។

Read more: Neymar បង្ហោះសារយ៉ាងខ្លី ក្រោយតារាចម្រៀងប្រេស៊ីល ស្លាប់ដោយធ្លាក់យន្តហោះ

ទុកកូន ២នៅផ្ទះម្ដុំ! Rain និងប្រពន្ធ សុំឆក់ពេលកាន់ដៃគ្នាដើរលេងក្រៅដូចកំលោះក្រមុំសិន

 

អាចនិយាយបានថា Rain និង Kim Tae Hee ត្រូវបានគេលើកថាជាគូស្នេហ៍តារាដែលគួរជាទីគោរព ដោយសារតែបទពិសោធចាស់ទុំក្នុងវិស័យសិល្បៈ ក៏ដូចជាគំរូក្ដីស្នេហ៍ដែលអ្នកទាំង ២មានឲ្យគ្នា តាំងពីមិនទាន់រៀបការ រហូតរៀបការរួច បង្កើតបានកូនៗ ពេញផ្ទះជាចំណងដៃអាពាហ៍ពិពាហ៍។

Read more: ទុកកូន ២នៅផ្ទះម្ដុំ! Rain និងប្រពន្ធ...

រឿន ណាត ឆ្លើយតបភ្លាមៗ ក្រោយមានអ្នកសួរនាំពីជីវិតរាល់ថ្ងៃរបស់នាង

អតីតកញ្ញាឯកចក្រវាលតំណាងប្រទេសកម្ពុជា ២០១៨ រឿន ណាត ស្រីស្អាតសម្រស់លេចធ្លោពីធម្មជាតិ បានឆ្លើយតបភ្លាមៗក្រោយមានអ្នកចោតជាសំណួរមកកាន់នាង រហូតធ្វើឲ្យអ្នកគាំទ្រសរសើរគ្រប់គ្នា ។

ថ្មីៗនេះ អតីតកញ្ញាឯកចក្រវាលកញ្ញា រឿន ណាត បានបង្ហោះរូបភាព២សន្លឹក អមដោយសារចាក់ដោតចិត្តអ្នកគាំទ្រដែលតែងសួរនាងថា តើតស៊ូថតរាល់ថ្ងៃនេះហត់អត់ លំបាកអត់ ?

រហូតនាងបញ្ចេញសារដើម្បីឆ្លើយតបទៅអ្នកគាំទ្រវិញដោយនាងបញ្ជាក់ថា នាងមិនហត់នឹងលំបាកស្មើនិងកាលពីមុននោះទេ ព្រោះនាងបានហែលឆ្លងភាពលំបាកយ៉ាងច្រើន ទម្រាំនាងមានថ្ងៃនេះ ដោយកាលពីមុន នាងគឺជាក្មេងស្រីម្នាក់មានការតស៊ូប្រើជីវិតនៅក្មេងរបស់នាង ធ្វើការរកលុយចិញ្ចឹមគ្រួសារ ដោយដាំបន្លែនៅវិទ្យុដើម្បីយកទៅផ្គត់ផ្គង់ដល់កុមារកំព្រាជាច្រើន ហូតធ្វើឲ្យនាងក្លាយទៅជាមនុស្សស្រីរឹងមាំ តស៊ូគ្រប់យ៉ាង ទម្រាំមកដល់ពេលនេះ ។ ចំណែកអ្នកគាំទ្រ ចូលមកសរសើរនាងគ្រប់គ្នា ពីភាពតស៊ូលំបាកគ្រប់យ៉ាង ដែលនាងបានជួបរហូតមកដល់ថ្ងៃនេះ ។

ដកស្រង់ពី៖Sabay

សានផានិត ផ្តាំផ្ញើទៅ Galaxy ក្រោយបទ “Are you Ok?” លក់សិទ្ធិបន្តទៅឲ្យចិន

តារាចម្រៀងជើងចាស់ សាន ផានិត បានផ្តាំផ្ញើរទៅក្រុមហ៊ុន Galaxy Navatra ក្រោយទទួលបានដំណឹងថា បទ “Are you Ok?” ត្រូវបានលក់សិទ្ធបន្តឱ្យទៅផលិតម្មចិន GesTos ។

Read more: សានផានិត ផ្តាំផ្ញើទៅ Galaxy ក្រោយបទ “Are you Ok?” លក់សិទ្ធិបន្តទៅឲ្យចិន

ពាក្យស្លោកលក់ដីឡូត៍របស់តារាចម្រៀងលំដាប់កំពូល ខេមរៈ សិរីមន្ដ ក្លាយជាផ្ទាំងស៊ីបរបស់មហាជន!

លូកដៃក្នុងវិស័យអចលនទ្រព្យកាន់តែជ្រៅ តារាចម្រៀងលំដាប់កំពូលរបស់ផលិតកម្មរស្មីហង្សមាស លោក ខេមរៈ សិរីមន្ដ លេចមុខនៅតាមគម្រោងលក់ដីឡូត៍ច្រើនជាង

Read more: ពាក្យស្លោកលក់ដីឡូត៍របស់តារាចម្រៀងលំដាប់កំពូល ខេមរៈ សិរីមន្ដ...

កក្រើកទៀតហើយ! បទ “Are you Ok?”ត្រូវបាន Galaxy Navatra លក់សិទ្ធបន្តឱ្យទៅផលិតម្មចិន GesTos

ពិតជាមោទនភាពរបស់ផលិតកម្ម Galaxy Navatra ក៏ដូចជាប្រទេសកម្ពុជាទាំងមូលផងដែរ ដែលត្រូវបានផលិតកម្មក្រៅស្រុកសម្លឹងឃើញស្នាដៃល្អក្នុង”Are you ok?” ធ្វើការសុំសិទ្ធទិញបន្តក្នុងតម្លៃកប់ពពក។

Read more: កក្រើកទៀតហើយ! បទ “Are you Ok?”ត្រូវបាន Galaxy Navatra...

មកដឹងវិធីរកស៊ីរបស់ DxOMark មុនដាក់ពិន្ទុលើកាមេរ៉ាទូរសព្ទរបស់ក្រុមហ៊ុននិមួយៗ

ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ការប្រជែងគ្នារវាងទូរសព្ទ Flagshipគ្រប់ម៉ាកធ្វើឲ្យមានការវិវត្តយ៉ាងខ្លាំងក្នុងបច្ចេកវិទ្យាកាមេរ៉ា។ ពីមួយឆ្នាំទៅមួយឆ្នាំមានការកែលម្អទៅលើ Sensor កាមេរ៉ា រួមទាំងមានបន្ថែមជាច្រើនទៀតដូចជាបច្ចេកវិទ្យាដូចជា Image Stabilization និងកាមេរ៉ាពីរ ឬ បីគ្រាប់។ នៅចំកណ្ដាលនៃការវិវត្តនេះគឺក្រុមហ៊ុនតេស្ដកាមេរ៉ាទូរសព្ទ DxOMark ដែលការតេស្តរបស់ក្រុមហ៊ុនត្រូវបានអតិថិជនទទួលស្គាល់និងទុកចិត្ត។

Read more: មកដឹងវិធីរកស៊ីរបស់ DxOMark មុនដាក់ពិន្ទុលើកាមេរ៉ាទូរសព្ទរបស់ក្រុមហ៊ុននិមួយៗ

សប្ដាហ៍ថ្មី! តម្លៃ iPhone 13 លក់តាមហាងប្រែប្រួលដល់ណាហើយ

ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍តម្លៃ iPhone 13 កាន់តែធ្លាក់ថ្លៃបន្តិចបន្តួច និងមានភាពស្ងប់ស្ងាត់ ពីអ្នកគាំទ្រ តែនៅមានលក់ពេញៗហាង។បច្ចុប្បន្ននៅតាមហាងនៅតែមានលក់ជាហូរហែ ប៉ុន្តែបើធៀបជាមួយពេលចេញដំបូងសម្រាប់ iPhone 13 ធ្លាក់ថ្លៃអស់ខ្ទង់ ១០០ដុល្លារ iPhone 13 Pro ធ្លាក់ថ្លៃខ្ទង់ ២០០ដុល្លារ និង iPhone 13 Pro Max ធ្លាក់ថ្លៃខ្ទង់ ២៧០ដុល្លារ។

Read more: សប្ដាហ៍ថ្មី! តម្លៃ iPhone 13 លក់តាមហាងប្រែប្រួលដល់ណាហើយ

សង្ស័យថា​ស្មាតហ្វូន​ដែល​បំពាក់ឈីប Snapdragon 898 មុនគេ អាចជា Xiaomi

តាមរយៈទិន្នន័យនៃការធ្វើតេស្តឈីប Snapdragon 898 ដែលបានលេចធ្លាយលើបណ្តាញអនឡាញ គេជឿជាក់ថា ស្មាតហ្វូនមុនគេដែលបំពាក់ឈីបនេះ អាចជា Xiaomi 12 ដែលក្រុមហ៊ុនគ្រោងនឹងប្រកាសចេញនៅអំឡុងខែធ្នូឆ្នាំ២០២១ខាងមុខ។

Read more: សង្ស័យថា​ស្មាតហ្វូន​ដែល​បំពាក់ឈីប Snapdragon 898 មុនគេ អាចជា Xiaomi

ពណ៌ស្រស់ៗល្អណាស់! ទូរសព្ទ realme ចេញថ្មីត្រូវចិត្តអ្នកលេងហ្គេមខ្លាំងបំផុត

ទូរសព្ទប្រភេទ flagship ថ្មីចុងក្រោយបំផុតរបស់ក្រុមហ៊ុន realme បានប្រកាសចេញមកហើយនោះគឺម៉ូឌែល realme GT Neo 2 មានសមត្ថភាពខ្ពស់ ត្រូវចិត្តអ្នកចូលចិត្តលេងហ្គេមលើទូរសព្ទដៃ។

Read more: ពណ៌ស្រស់ៗល្អណាស់! ទូរសព្ទ realme ចេញថ្មីត្រូវចិត្តអ្នកលេងហ្គេមខ្លាំងបំផុត

ប្រហែសមួយវិនាទី តារាហុងកុង Mat Yeung ត្រូវជាប់ពន្ធនាគារស្រស់ៗ អស់ទាំងលុយ ខាតទាំងការងារ

នៅថ្ងៃទី០៤ ខែវិច្ឆិកា តារាសម្ដែងហុងកុង Mat Yeung បានបង្ហាញខ្លួននៅតុលាការ និងត្រូវបានកាត់ទោសពីបទបើកបរហួសល្បឿន ទាំងមានជាតិស្រវឹងក្នុងខ្លួន ជាហេតុមិនអាចគ្រប់គ្រងស្មារតីបាន។

តារាសម្ដែងវ័យ ៤០ឆ្នាំរូបនេះ ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ ចំនួន ១៨ថ្ងៃ ហើយត្រូវគេព្យួរប័ណ្ណបើកបររយៈពេល ២ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៣០០០យ័ន (ខ្ទង់ ៤៦៨ដុល្លារ)។ ដោយឡែក កាលពីខែសីហា ឆ្នាំ២០២០ Mat ត្រូវបានគេចាប់ខ្លួនពីបទបើកបរហួសល្បឿន ទាំងមានជាតិស្រវឹងក្នុងខ្លួន រហូតជ្រុលទៅបុករបាំងឃាំងផ្លូវ។

ពេលនោះ លោកបានបដិសេធមិនព្រម ពិនិត្យជាតិអាល់កុលក្នុងខ្លួនទេ ហើយបានអះអាងថាមិនស្រួលខ្លួន។ ប៉ុន្តែពេលដែលលោកបោះជំហាន គឺមិនទាំងត្រង់ផ្លូវផង រហូតមន្ត្រីមានសមត្ថកិច្ច ២នាក់ ជួយគ្រាហើយបញ្ជូនទៅពេទ្យ។

ងាកមកការជម្រះក្ដីវិញ ដំបូងឡើយ Mat ត្រូវតុលាកាផ្ដន្ទាទោស ៣០ថ្ងៃ ប៉ុន្តែដោយយោគយល់ថាលោកគឺជាបង្គោលធំដែលចេញរកស៊ីផ្គត់ផ្គង់ក្នុងគ្រួសារ ហើយម្យ៉ាងប្រាក់ខែរបស់លោកត្រូវផ្អាកតាំងពីខែធ្នូ ឆ្នាំមុន ដោយសារអសមត្ថភាពថតរឿង និងបន្ថយការងារសម្ដែងដូចមុន ទើបតុលាកាសម្រេចឲ្យលោកជាប់ត្រឹម ១៨ថ្ងៃវិញ៕

ដកស្រង់ពី៖Sabay

 

អស្ចារ្យ​ណាស់ ក្រសួង​វប្បធម៌ ប្រកាស​រៀប​ចំ​មហោស្រព​វប្បធម៌​អាស៊ី-អឺរ៉ុប​លើក​ដំបូង

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរបស់កម្ពុជាបានប្រកាសរៀបចំមហោស្រពដ៏ធំមួយដែលច្របាច់បញ្ចូលនូវវប្បធម៌ចម្រុះរបស់ប្រទេសក្នុងតំបន់អាស៊ី និងអឺរ៉ុប។

ក្រសួងវប្បធម៌ បានប្រកាសពីកម្មវិធីនេះនៅរសៀលថ្ងៃម្សិលមិញ ជាមួយនឹងការប្រសិទ្ធនាមមហោស្រពចម្រុះវប្បធម៌ដ៏ធំនេះថា មហោស្រពវប្បធម៌អាស៊ី-អឺរ៉ុប ក្រោមប្រធានបទ «អាស៊ី និង អឺរ៉ុប៖ ចំណងវប្បធម៌» “Asia and Europe: Cultures Connect” ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២១។

តាមព័ត៌មាន កម្មវិធីមហោស្រពនេះ ត្រូវបានរៀបចំរៀបចំជាច្រើនលើករួចមកហើយនៅតាមប្រទេសក្នុងតំបន់អាស៊ី និងអឺរ៉ុប។ ដោយឡែកកម្ពុជា គឺជាឆ្នាំទី១ ដែលបានទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីនេះឡើយ។ មហោស្រពវប្បធម៌អាស៊ី និងអឺរ៉ុប នឹងត្រូវប្រារព្វឡើងជាមួយនឹងសិល្បទស្សនីយភាពច្រើនទម្រង់, ការតាំងពិព័រណ៍, ការចាក់បញ្ចាំងខ្សែភាពយន្ត និងកិច្ចពិភាក្សា ក្នុងគោលបំណងជំរុញទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការចែករំលែកបទពិសោធន៍ និងការយល់ដឹងអំពីភាពផ្សេងៗគ្នានៃវប្បធម៌ ដែលនាំមកនូវសុខដុមភាព ការអភិវឌ្ឍ និងកិច្ចសន្ទនាកាន់តែប្រសើរឡើងរវាងទ្វីបទាំងពីរ។

នេះបើតាមការជូនដំណឹងរបស់ក្រសួងវប្បធម៌ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះនឹងប្រព្រឹត្តទៅពីថ្ងៃទី២២-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ តាមប្រព័ន្ធអនឡាញ ព្រមទាំងមានការរៀបចំតាំងពិព័រណ៍វប្បធម៌ដោយផ្ទាល់នៅសារមន្ទីរជាតិ និងការបញ្ចាំងខ្សែភាពយន្តនៅរោងភាពយន្តមេជើរស៊ីនេផ្លិច សាខាអ៉ីអន១ ក្នុងរាជធានីភ្នំពេញ។ ដូច្នេះកុំភ្លេចរង់ចាំទស្សនាព្រឹត្តិការណ៍ចម្រុះវប្បធម៌ដ៏ធំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ៕

ដកស្រង់ពី៖Sabay

 

ចាប់បាន Jennie និង The Weeknd ជួបគ្នា ក្ដក់ចិត្ត Fan សង្ស័យថា​អាច​មាន​ដំណឹង​ល្អមួយ

ថ្មីៗនេះ Jennie (BLACKPINK) កំពុងស្ថិតនៅក្នុងក្រុង Los Angeles សហរដ្ឋអាមេរិក ហើយគ្រប់គ្នាច្បាស់ជាចង់ដឹងពីដំណើរកម្សាន្តទៅណាមកណារបស់ Idol ម្នាក់នេះណាស់។ តាមពិតទៅ បើតាមព័ត៌មានជាច្រើនបានចេញផ្សាយកន្លងមក Jennie ទៅកាន់សហរដ្ឋអាមេរិកគឺ ដើម្បីបំពេញការងារ រៀបចំស្នាដៃថ្មី ដោយសហការជាមួយនឹងតារាខាងប៉ែកអាមេរិក និងចក្រអង់គ្លេសជាច្រើននាក់។

ដោយឡែកថ្មីៗនេះ ពោលគឺនៅយប់ថ្ងៃទី ០៤ ខែវិច្ឆិកា ក៏ស្រាប់តែបែកធ្លាយរូបភាព តារាស្រីរូបនេះ ជួបគ្នាញ៉ាំអាហារពេលល្ងាចជាមួយនឹងតារាល្បីលំដាប់ពិភពលោក The Weeknd ទៀត។ តាមរូបភាព អ្នកទាំង ២សម្ដែងការរាក់ទាក់គ្នា បង្ហាញពីមិត្តភាពមិនអាចកាត់ថ្លៃបាន។ ក្រៅពី The Weeknd ក៏ឃើញមានវត្តមានរបស់ Jaden Smith ដែរ។ ភាពជិតស្និទ្ធរវាងពួកគេនៅពេលនេះ បង្កឲ្យអ្នកគាំទ្រកើតការសង្ស័យថា ទំនងជាមានដំណឹងទាក់ទងនឹងស្នាដៃថ្មីៗ ដែលអាចនឹងចេញរួមគ្នានាពេលខាងមុខហើយ៕

.

ដកស្រង់ពី៖Sabay

ចូលរួមរំលែកទុក្ខ! តារាសម្តែងជើងចាស់អ្នកស្រី ពៅ ថាវី ជួបទុក្ខធំដោយស្វាមីទទួលមរណភាព

នេះគឺជាដំណឹងមរណទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយបំផុតសម្រាប់ក្រុមគ្រួសារ និងអ្នកគាំទ្រ ខណៈដែលតារាសម្តែងជើងចាស់អ្នកស្រី ពៅ ថាវី ជួបទុក្ខធំដោយស្វាមីទទួលមរណភាព។

បើតាមការរៀបរាប់របស់តារាសម្តែងជើងចាស់អ្នក ស្រី ពៅ ថាវី លើកឡើងថា«ប្រទេសបើកហើយតែនាងខ្ញុំ ពៅ ថាវី បានបាត់បង់ស្វាមីជារៀងរហូតគ្មានថ្ងៃវិលវិញ សូមឱ្យវិញ្ញាណក្ខន្ធលោក កែវ ខែម ដែលជាស្វាមីនាងខ្ញុំបានទៅកាន់សុគតិភពកុំបីឃ្លាងឃ្លាតឡើយ» ។

តាមរយៈដំណឹងមរណទុក្ខដ៏ក្រៀមក្រំនិងសោកសៅនេះដែរ គេឃើញមានអ្នកសិល្បៈរួមទាំងមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើន ក៏បានសម្ដែងនូវក្ដីរំលែកទុក្ខចំពោះអ្នកស្រី ពៅ ថាវី ដែលបានបាត់បង់ស្វាមីគ្មានថ្ងៃនឹងត្រឡប់ផងដែរ៕

ដកស្រង់ពី៖កម្ពុជាថ្មី