ត្បូងឃ្មុំ៖ ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប បានចាប់ផ្តើម នៅព្រឹកនេះហើយ ដោយឆ្នាំនេះ មានបេក្ខជនដាក់ពាក្យ ចំនួន ៩៣.៤៥៦ នាក់ មានបន្ទប់ប្រឡង ចំនួន ៣.៧៧៩ បន្ទប់ ក្នុងមណ្ឌល ចំនួន ១៥៤ នៅទូទាំងរាជធានី-ខេត្ត។
សម្រាប់ឆ្នាំសិក្សា ២០១២-២០១៤ នេះ ការប្រឡងនេះ មានលក្ខណៈ រឹតបន្តឹង ខុសពីឆ្នាំមុនៗ ក្រោមការដឹកនាំ របស់ ឯកឧត្តម បណ្ឌិត ហង់ ជួនណារ៉ុន ដែលជា រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា ក្នុងអាណត្តិទី៥នេះ។
ដោយឡែក ទាំងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឬ បាក់ឌុប បានប្រព្រឹត្តទៅដោយ ភាពរលូន ថែមទាំងមាន ការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ពីសំណាក់ កងកម្លាំងសមត្ថកិច្ចផងដែរ។