Social Network

រដ្ឋបាលខេត្តត្បូងឃ្មុំ បិទវគ្គបណ្តុះបណ្តាល ផែនការវិនិយោគ ៥ឆ្នាំ និង ៣ឆ្នាំរំកិល

ត្បូងឃ្មុំ៖ នារសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤ ក្នុងសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ មានប្រារព្ធ ពិធីបិទវគ្គ បណ្តុះបណ្តាល ផែនការវិនិយោគ ៥ឆ្នាំ និង ៣ឆ្នាំរំកិល ក្រោមអធិបតីភាព ឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្ត។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ចង់ឲ្យ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ ប្រធាន អនុប្រធាន អង្គភាពជុំវិញខេត្ត យល់ដឹងឲ្យច្បាស់ពី ការរៀបចំផែនការ របស់ពេលវែង និងខ្លី សម្រាប់ប្រើប្រាស់ ក្នុងអង្គភាពរបស់ខ្លួន ម៉្យាងខេត្តត្បូងឃ្មុំ ជាខេត្តទើបបង្កើតថ្មី ហើយមន្រ្តីរាជការមួយចំនួន មិនទាន់យល់ច្បាស់ពី ការរៀបចំផែនការ ឬផែនការវិនិយោគ នេះនៅឡើយទេ។

គួរបញ្ជាក់ដែលថា ពិធីនេះ មានការចូលរួមពីសំណាក់ លោក លោកស្រី ជាប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្នុងនោះមាន លោក ស ស៊ីណា ប្រធានមន្ទីរព័ត៌មានខេត្ត លោក ធិន ស៊ីថាច លោក វ៉ម ថន អនុប្រធានមន្ទីរព័ត៌មានខេត្ត ជាដើម។