Social Network

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំ សាមញ្ញលើកទី៤ អាណត្តិទី២ លើរបៀបវារៈ ចំនួន៧

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៤នេះ នៅសាលប្រជុំតូច សាលាខេត្តត្បូងឃ្មុំ មានបើកកិច្ចប្រជុំ សាមញ្ញលើកទី៤ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាលខេត្ត។

គួរបញ្ជាក់ដែលថា កិច្ចប្រជុំថ្ងៃនេះ មានរបៀបវារៈ ចំនួន៧ ដើម្បីលើកយកមកពិនិត្យ ពិភាក្សា និងអនុម័ត។