Social Network

សន្និបាត សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ អាណត្តិទី១ និង ពិធីប្រកាសសមាសភាព ថ្នាក់ដឹកនាំ

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៤នេះ នៅសាលាខេត្តត្បូងឃ្មុំ បានបើកសន្និបាត សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ អាណត្តិទី១ ក្រោមអធិបតីភាព លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សាខេត្ត និង សមាជិក សមាជិកា សាខាកាកបាទក្រហមខេត្ត។

ជាមួយគ្នានេះ សមាភាព ប្រធាន អនុប្រធាន កិតិ្តយសគណកម្មការ កាកបាទក្រហមខេត្ត សមាភាព ប្រធាន អនុប្រធាន សមាជិក សមាជិកា គណកម្មការ កាកបាទក្រហមខេត្ត និង នាយក នាយករង ប្រតិបត្តិសាខា ក៍ត្រូវបានប្រកាស ចូលកាន់តំណែង ផងដែរ។ ព័ត៌មានលម្អិត នឹងចេញផ្សាយនាថ្ងៃស្អែក។