Social Network

ម៉ាស់ អាកុល និងសម្ភារៈមួយចំនួន ត្រូវបានផ្តល់ជូនសហភាពសហព័ន្ធយុវជនកម្ពុជាក្រុង/ស្រុកទាំង០៧ ក្នុងខេត្តត្បូងឃ្មុំ ជំរុញបន្តយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ១៩

លោក ម៉ៅ ឌុង ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ បាននាំយកម៉ាស់ ចំនួន២០,០០០ ម៉ាស់ សាប៉ូចំនួន៤៣២ដុំ អាល់កុលចំនួន ២១០ លីត្រ

និងផ្ទាំងបដារអប់រំផ្សព្វផ្សាយពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ចំនួន៨០ផ្ទាំង ជាអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទៅផ្តល់ជូនដល់គណៈកម្មាធិការ ស.ស.យ.ក.ក្រុង-ស្រុកទាំង៧ ដើម្បីយកទៅប្រើប្រាស់ក្នុងយុទ្ធនាការបញ្ជ្រាបការយល់ដឹងពីការរីករាលដាលនៃជំងឺកូវីដ-១៩ នៅគ្រប់មូលដ្ឋានទូទាំងខេត្ត នៅស្នាក់ការ ស.ស.យ.ក ខេត្ត ភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ។

ក្នុងឪកាសនោះលោក ម៉ៅ ឌុង ក្នុងនាមសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តត្បូងឃ្មុំ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តម ហ៊ុន ម៉ានី ដែលបានផ្តល់នូវសម្ភារៈទាំងនេះសម្រាប់ខេត្តត្បូងឃ្មុំ បន្តយុទ្ធនាការចុះអប់រំផ្សព្វផ្សាយបញ្ជ្រាបដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំង០៧ក្រុងស្រុក ដើម្បីរួមគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ប្រឆាំងការរីករាលដាលជំងឺកូវីដ១៩ កុំអោយមានការឆ្លងសាយភាយបន្តរីករាលដាលក្នុងសហគមន៍ ពិសេសក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំ។

លោក ម៉ៅ ឌុង ក៍បានណែនាំអោយគណៈកម្មាធិការ ស.ស.យ.ក ក្រុង/ស្រុកទាំង០៧ បន្ទាប់ពីទទួលសម្ភារៈអស់ទាំងនេះហើយ ត្រូវបន្តចុះមូលដ្ឋានតាមគោលដៅអោយបានលឿន និងបញ្ជ្រាបការយល់ដឹងពាក់ព័ន្ធនឹងអនាម័យ ការរក្សាគម្លាត និងវិធីសាស្ត្រនានាដើម្បីការពារពីជំងឺកូវីដ១៩ ទៅតាមវិធានដែលក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីសុខភាពអាយុជីវិតខ្លួន គ្រួសារ អ្នកដ៍ទៃ និងប្រទេសកម្ពុជាទាំងមូល ដោយផ្តើមចេញពីការគោរព និងអនុវត្ត៍ពីយើងម្នាក់ៗ៕