Social Network

រថយន្តសាំងយ៉ុង ប្រលះគ្នាពេញទំហឹងជាមួយរថយន្តម៉ាស់ស្តា (Mazda) បណ្តាលអោយស្លាប់ម្នាក់ របួសធ្ងន់ស្រាល០៤នាក់

រថយន្ត២គ្រឿង បានបុកគ្នាយ៉ាងពេញទំហឹងបណ្តាលអោយស្លាប់ម្នាក់ របួសធ្ងន់ស្រាល០៤នាក់ និងរថយន្តខូចខាតទាំងសងខាង។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ៦និង៣០នាទី

នៅលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចផ្លូវបំបែកជាបួនស្ថិតនៅភូមិត្រពាំងដុំ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

បើតាមប្រភពព័ត៌មានពី សមត្ថកិច្ចនៅកន្លែងកើតហេតុបានឲ្យដឹងថា ៖

មុនពេលកើតហេតុរថយន្តសាំងយ៉ុង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2Z-7450 ដឹកពងទារ បើកបរក្នយងទិសដៅពីត្បូងទៅជើង លុះមកដល់កន្លែងកើតហេតុបានបុកពេញទំហឹងជាមួយរថយន្តម៉ាស់ស្តារ (Mazda) ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AU-2877 បើកបរក្នុងទិសដៅពីលិចទៅកើត ក្នុងផ្លូវបាត់សិទ្ធិ បានបណ្ដាលអោយស្លាប់ម្នាក់ របួសធ្ងន់ ស្រាល០៤នាក់ និងរថយន្តខូចខាតទាំងសងខាង។

មូលហេតុដោយសារ មិនគោរពសិទ្ធិអាទិភាព និងខ្វះការប្រុងប្រយ័ត្ន។

ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នោះ បានបណ្តាលអោយមនុស្សស្លាប់ម្នាក់ មានឈ្មោះប៊ុន ជាង ភេទប្រុស អាយុ៨៦ឆ្នាំ ជនជាតិខ្មែរ នៅភូមិវាលតូច ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (បានស្លាប់តាមផ្លូវពេលបញ្ជូនទៅមន្ទីរពេទ្យ) និងរបួសធ្ងន់ ស្រាល៤នាក់ទៀត រួមមាន ៖

១.អ្នកបើកបរម៉ាស់ស្តារ (Mazda) ឈ្មោះ នូ ភារម្យ ភេទប្រុស អាយុ58 ឆ្នាំ ជនជាតិខ្មែរ នៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ (របួសធ្ងន់) ២.ឈ្មោះ ជា លាងយ៉េង អាយុ56ឆ្នាំ ជនជាតិខ្មែរនៅភូមិសួងលិច សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ (របួសស្រាល) ៣-ឈ្មោះជា ហ៊ាង ភេទស្រី អាយុ12ឆ្នាំ ជនជាតិខ្មែរ នៅភូមិវាលតូច ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ (របួសស្រាល) និង៤.អ្នកបើកបរសាំងយ៉ុង ឈ្មោះ ស្រឿន ភេទប្រុស អាយុ40ឆ្នាំ ជាតិខ្មែរ នៅភូមិកញ្ចំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តព្រៃវែង ( របួសធ្ងន់) ។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ បានចុះមកដល់កន្លែងកើតហេតុចុះវាស់វែងយករថយន្តទាំង២គ្រឿង ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ស្នងការខេត្តរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕