Social Network

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណិត្តិទី៣ ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើឯកសាររីកចម្រើនរបស់ខេត្ត

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ

និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ។

កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំ(គ)សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តត្បូងឃ្មុំ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំនេះប្រព្រឹត្តិទៅ មានរបៀបវារៈចំនួន០៤ ត្រូវបានលើកឡើង រួមមាន៖

១.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុ នៃកិច្ចប្រជុំសាមញ្ញលើកទី ១៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ២.ពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្ដីព្រាងរបាយការណ៍រីកចម្រើនប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ៣ . ពិនិត្យ ពិភាក្សា និង អនុម័ត លើសេចក្ដីព្រាងកម្មវិធីបីឆ្នាំរំកិល ឆ្នាំ២០២១ ២០២៣ របស់រដ្ឋបាលខេត្តត្បូឃ្មុំ ទី ៤.បញ្ហាផ្សេងៗ ។

លោក ម៉ៅ ឌុង នាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ បានអានសេចក្តីព្រាងរបាយការណ៍ និងសេចក្តីសម្រេចជូនអង្គប្រជុំដើម្បីពិនិត្យ ពិភាក្សា រួមគ្នារួចមក ត្រូវបានអនុម័តយល់ព្រមពីប្រធាន និងសមាជិកក្រុមប្រឹក្សាខេត្ត ដោយលើកដៃយល់ព្រម២៣លើ២៣សម្លេង។

នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត បានណែនាំដល់អាជីវករដែលគ្រប់គ្រងនៅទីសត្វឃាតដ្ឋានទូទាំងខេត្ត ត្រូវគោរពទៅនិតិវិធីច្បាប់ក្នុងការគ្រប់គ្រង់ទីសត្វឃាតដ្ឋានដែលរដ្ឋបាលខេត្តបានប្រគល់ជូន និងបានអំពាវនាវដល់មន្ត្រីជំនាញពាក់ព័ន្ធ សូមចូលរួមទប់ស្កាត់ បញ្ហាបទល្មើសកាប់ទន្ទ្រានព្រៃលិចទឹក ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ករណីល្បែងស៊ីសង និង សុវត្ថិភាពចរាចរណ៍ផ្លូវគោក បញ្ហាផ្លូវថ្នល បញ្ហាស្លាកសញ្ញាចរាចរណ៍ផងដែរ ។

ថ្លែងនាឱកាសនោះ ឯកឧត្ដម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ ពិតជាមានសារ:សំខាន់ចំពោះ ការតាក់តែងនូវឯកសារសម្រាប់កិច្ចប្រជុំ ពិសេសគឺធ្វើឡើងដើម្បីស្វែងរកនូវចំនុចខ្វះខាត ដោយសមាជិកដែលចូលរួមទាំងអស់ បានលើកឡើងក្នុងអង្គប្រជុំ ធ្វើយ៉ាងណាកែលម្អអោយកាន់តែប្រសើរឡើង សម្រាប់ទុកជាឯកសារដ៍ល្អទាំងអក្ខរាវិរុទ្ធ ឃ្លោងឃ្លា និងខ្លឹមសារពោរពេញដោយអត្ថន័យ ស្របទៅនឹងឯកសារគំរូច្បាប់ដើម។

ឯកឧត្តម ស៊ាក ឡេង ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះអ្នកពាក់ព័ន្ធទាំងអស់ ដែលខិតខំបំពេញការងារនាពេលកន្លងមក ពិសេសឯកឧត្ដម លោកជំទាវ ក្នុងជួរក្រុមប្រឹក្សាខេត្ត ដែលបានជួយជំរុញអោយការងាររដ្ឋបាលខេត្តត្បូងឃ្មុំ សម្រេចបានលទ្ធផលយ៉ាងល្អប្រសើរជាបន្តបន្ទាប់។

បន្ថែមលើសពីនេះ ឯកឧត្តម បានកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ គ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តទុកដាក់ខិតខំប្រឹងប្រែង បំពេញការងារមានទំនួលខុសត្រូវខ្ពស់ និងដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងកន្លងមក ទទួលបានលទ្ធផលល្អ ជាពិសេសបានពង្រឹងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងការផ្សព្វផ្សាយ ការទប់ស្កាត់នៃការរីករាលដាល នៃជំងឺកូវិដ 19 ជូនប្រជាពលរដ្ឋ ព្រមទាំងបានជំរុញដល់មន្រ្តីរាជការបណ្តាមន្ទីរ/អង្គភាពជំនាញទាំងអស់ ត្រូវខិតខំបំពេញការងារ ភារកិច្ចឲ្យបានល្អ៕