Social Network

មនុស្ស២នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និង១នាក់រងរបួសដោយសារគ្រោះថ្នាក់ចរាចរ

មានករណីគ្រោះថ្នាក់ចរាចរមួយបានឡើងនៅលើកំណាត់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិ ពណ្ណរាយ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ

ដោយម៉ូតូមួយគ្រឿងបានបើកទៅបុកគោមួយក្បាលដែលដើរឆ្លងផ្លូវ បណ្តាលឲ្យអ្នកជិៈខាងក្រោយ២នាក់ធ្លាក់ចូលរថយន្តកិនស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈអ្នកបើកបរម៉តូបានរងរបួស ចំណែករថយន្តបានបើករត់គេចបាត់ ។ ហេតុការនេះបានកើតឡើងនៅវេលាម៉ោងប្រម៉ាណ ៧ និង៣០ នាទីព្រឹកថ្ងៃទី ៣១ ខែមិនា ឆ្នាំ២០២១ ។

បើតាមមន្ត្រីនគរបាលចរាចរក្រុងសួងបានឲ្យដឹងថាម៉ូតូរងគ្រោះម៉ាក វ៉េវឆ្លាម ពណ៍ខ្មៅ គ្មានស្លាកលេខ បេីកបរដោយឈ្មោះ ឌុម ម៉ៅ ភេទប្រុសអាយុ ៤៧ឆ្នាំជាតិខ្មែរ រស់នៅភូមិពោធ៍ទី ឃុំពោធ៍ទី ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង បានបើកមកបុកសត្វគោបណ្តាលឲ្យមនុស្ស ២ នាក់ ជិះពីរក្រោយខ្ទាតចូលរថយន្តធំមិនស្គាល់ម៉ាកកិនស្លាប់នៅនឹងកន្លែង មាន ឈ្មោះ យីម នាន ភេទស្រី អាយុ ៦៥ឆ្នាំ ជាតិខ្មែរ នៅភូមិពោធ៍ទី ឃុំពោធ៍ទី ស្រុកសុីធរកណ្តាល ខេត្តព្រៃវែង ត្រូវជាម្តាយក្មេកឌុងម៉ៅ ។

និង១នាក់ទៀតឈ្មោះ ភ្នួក ភ្នង អាយុ១៣ឆ្នាំជាតិខ្មែរនៅភូមិជាមួយគ្នា ចំណែកឈ្មោះ ឌុង ម៉ៅ រងរបួស ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញគោមួយក្បាលដើឆ្លងផ្លូវ ពីជើងទៅត្បូង ចំណែកម៉ូតូម៉ាកវ៉េវឆ្លាមពណ៍ខ្មៅ បើកបរក្នុងទិសដៅពីលិចទៅកើត លុះមកកន្លែងកើតហេតុក៏មកបុកគោពេញទំហឹងបណ្តាលឲ្យដួលខ្ទាតមនុស្សជិះខាងក្រោយចូលរថយន្តធំមិនស្គាល់ម៉ាកមួយគ្រឿងកិនស្លាប់ទាំង២នាក់ ចំណែកអ្នកបើកម៉ូតូគ្រាន់តែរងរបួសប៉ុណ្ណោះ ខណៈរថយន្តដែលកិនមនុស្សស្លាប់បានបើករតើគេចទៅទិសខាងកើតបាត់ ។