លោកឱសថការី ផុល ពន្លឺ អនុប្រធានមន្ទីរសុខាភិបាលខេត្ត តំណាងលោកវេជ្ជ កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១
បាននាំយកសម្ភារបរិក្ខាប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩ មួយចំនួនបន្តប្រគល់ជូននូវសម្ភារៈបរិក្ខាពេទ្យ សម្រាប់ប្រគល់ជូន មន្ទីរពេទ្យបង្អែកមេមត់ ពញ្ញាក្រែក និងមន្ទីរពេទ្យបង្អែកព្រះនរោត្តមសីហនុត្បូងឃ្មុំ ដែលជាមន្ទីរពេទ្យ កំពុងដាក់ឲ្យដំណើរការ ក្នុងការពិនិត្យព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងខេត្តត្បូងឃ្មុំ ក្រោមជំនួយឧបត្ថម្ភដោយថវិការបស់រាជរដ្ឋាភិបាល (NB) គិតជាថវិកាសរុបចំនួន ៧៣៨,២០០,០០០.០០រៀល។
ថ្លែងនាឱកាសប្រគល់-ទទួល នេះ លោកឱសថការី ក៏បានលើកឡើងពីការយកចិត្តទុកដាក់ និងគាំទ្រពីសំណាក់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ក៏ដូចជាមន្ទីរសុខាភិបាលខេត្ត ជាពិសេសសម្ភារៈបរិក្ខាពេទ្យ ទាំងនេះ និងបង្កលក្ខណៈងាយស្រួល សម្រាប់ក្រុមគ្រូពេទ្យជួរមុខ ក្នុងសកម្មភាពព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងខេត្តត្បូងឃ្មុំ និង ដើម្បីធ្វើការអភិវឌ្ឍន៍មន្ទីរពេទ្យបង្អែកទាំងនេះ អោយមានដំណើរការសមស្របជាទីកន្លែងផ្តល់សេវាសុខាភិបាលគួរជាទីទុកចិត្តរបស់បងប្អូនប្រជាពលរដ្ឋ។
លោកឱសថការី ផុល ពន្លឺ មានប្រសាសន៏ថា ជំនួយសម្ភារៈបរិក្ខាពេទ្យសម្រាប់ប្រើប្រាស់ការពារ ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ យកទៅចែកជូនដល់មន្ទីរពេទ្យបង្អែកទាំង បី ខាងលើ នោះរួមមាន៖ សម្ភារៈបរិក្ខាពេទ្យទាំងនោះរួមមាន ១-ឧបករណ៍តាមដានសញ្ញាជីវិត ចំនួន ០៨គ្រឿង (Patient monitor + accessories model:C50)២-ឧបករណ៍ជំនួយដង្ហើម ចំនួន ០៥ គ្រឿង (Ventilator Model:VG70) ។
អំណោយទាំងនេះ ក្រោមជំនួយឧបត្ថម្ភដោយថវិការបស់រាជរដ្ឋាភិបាល (NB) គិតជាថវិកាសរុបចំនួន ៧៣៨,២០០,០០០.០០រៀល។
ដើម្បីចូលរួមចំណែករបស់ រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ ដែលកំពុងរីករាលដាលនៅកម្ពុជា និងនៅទូទាំងពិភពលោក៕