Social Network

ឯកឧត្តម ចាយ បូរិន តំណាងរាស្រ្តខេត្តត្បូងឃ្មុំ បានផ្តល់សម្ភារៈប្រើប្រាស់ អាកុល ម៉ាស និងប្រេងសាំង ជូនដល់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិតំបែរ និងបន្តសំណេះសំណាលជាមួយយុវជនគណបក្សស្រុក

ាព្រឹកថ្ងៃសុក្រ ទី១៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ចាយ បូរិន តំណាងរាស្រ្តខេត្តត្បូងឃ្មុំ បានអញ្ជើញប្រគល់សម្ភារៈប្រើប្រាស់ រួមមាន ម៉ាស អាកុល និង សាំង

ជូនដល់ការិយាល័យសុខាភិបាលស្រុកប្រតិបត្តតំបែរ និងបន្តជួបសំណេះសំណាលយុវជនគណបក្សស្រុកតំបែរ ជិត ៦០ នាក់ ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ចាយ បូរិន ក៏បាននាំមកនូវប្រសាសន៏ ផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចប្រធានរដ្ឋសភានៃកម្ពុជា ផ្ញើជូនក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋ ប្រកបដោយក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខនៅគ្រប់ទីកន្លែង និងបានថ្លែងនូវការកោតសសើរចំពោះក្រុមគ្រូពេទ្យ ដែលបានបំពេញភារកិច្ចយ៉ាងសស្រាក់សស្រាំទាំងយប់ ទាំងថ្ងៃ ក្នុងការអនុវត្តតាមបទបញ្ជារបស់រដ្ឋាភិបាល ក្នុងការពិនិត្យ ព្យាបាល ថែទាំអ្នកជំងឺ ទទួលបានលទ្ធផលគួរជាទីមោទនៈ ។

ឯកឧត្តម ក៏បានសំណូមពរ និងផ្តាំផ្ញើរ សូមអោយរដ្ឋបាលស្រុក និងអាជ្ញាធរពាក់ព័ន្ធត្រូវចូលរួមអនុវត្តតាមអានុសាសន៍របស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានថ្លែងកាលពីថ្ងៃទី ០១ ខែកក្កដា ២០២១ ក្នុងចូលរួមក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនូវការឆ្លងរីករាលដាលជំងឺកូវីដ១៩ ឲ្យមានប្រសិទ្ធិភាពខ្ពស់ នៅក្នុងស្ថានភាពដ៏លំបាកនាពេលនេះ ដើម្បីចូលរួមកាត់ផ្តាច់នៃការឆ្លង ដែលកើតចេញពីព្រឹត្តិការណ៍ ២០ កុម្ភៈ អោយឆាប់បានវិលទៅរកស្ថានភាពធម្មតាវិញ ។

ឯកឧត្តម ចាយ បូរិន តំណាងរាស្រ្តខេត្តត្បូងឃ្មុំ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត របស់ក្រុមគ្រូពេទ្យក្នុងការប្ដូរជីវិត លះបង់គ្រួសារ ដើម្បីពុះពារខិតខំក្នុងការព្យាបាលជំងឺដ៏កាចសាហាវ ដែលកំពុងតែរាតត្បាតនៅលើពិភពលោក ក៏ដូចជានៅប្រទេសកម្ពុជា។ តមក លោក មៀច រ៉ាវុធ ប្រធានក្រុមប្រឹក្សាស្រុកតំបែរ សូមថ្លែងអំណរអរគុណចំពោះ ឯកឧត្តមតំណាងរាស្រ្តខេត្ត ដែលបានអញ្ជើញចុះសួរសុខទុក្ខ នាំយកអំណោយមកផ្តល់ជូននេះ ក្នុងការលើកទឹកចិត្តដល់ក្រុមគ្រូពេទ្យក្នុងការិយាល័យសុខាភិបាលស្រុកប្រតិបត្តតំបែរ និងយុវជនគណបក្សស្រុកតំបែរ ។

បន្ទាប់ពីពិធីប្រគល់រួចមកឯកឧត្តម ចាយ បូរិន ក៏បានអញ្ជើញពិនិត្យមើលការដ្ឋានដែលកំពុងដំណើរការសាងសង់អគារមន្ទីរពេទ្យថ្មី ដែលឧបត្ថម្ភដោយឯកឧត្តម វេង សាខុន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកតំបែរ ដែលបច្ចុប្បន្នសំរេចបាន ៨០ភាគរយហើយ ។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ចាយ បូរិន តំណាងរាស្រ្តខេត្តត្បូងឃ្មុំ ក៏បានបន្តអញ្ជើញជួបសំណេះសំណាលជាមួយយុវជនគណបក្សស្រុកតំបែរ ដើម្បីលើកទឹកចិត្ត និងពង្រឹងស្មារតី យុវជនបក្ស គឺប្រកាន់ខ្ជាប់នូវគោលការណ៍ “រក្សាសមិទ្ធផលដែលមាន និងពង្រីកសមិទ្ធផលថ្មីៗបន្ថែមទៀត” ដែលយុវជនគណបក្សប្រជាជនគ្រប់ជំនាន់ត្រូវប្រកាន់ឱ្យជាប់ គឺថែរក្សាឱ្យបានដាច់ខាតនូវរាល់សមិទ្ធិផលដែលសម្រេចបានដោយគណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំកសាងប្រទេស និងដែលមានចូលរួមយ៉ាងសកម្មរបស់យុវជនបក្សគ្រប់ជំនាន់។

ព្រមជាមួយគ្នានោះ ឯកឧត្តម ចាយ បូរិន ក៏បានពន្យល់ពីកម្មវិធីនយោបាយ ក្នុងការកសាង និងការពារមាតុភូមិកម្ពុជា បន្តអនុវត្តវិធាន របស់រាជរដ្ឋាភិបាល " ៣ការពារ ៣កុំ " ដើម្បីទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩ និងបានណែនាំសូមអោយយុវជនបក្ស បន្តជួយពិនិត្យ បញ្ជីឈ្មោះឆ្នោតឲ្យប្រជាពលរដ្ឋ បានត្រឹមត្រូវ និងបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា បន្ថែមពីនោះក៏បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋ ដែលគ្រប់អាយុបោះឆ្នោត និងមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមត្រៀមឯកសារសម្រាប់បម្រើដល់ការបោះឆ្នោតឲ្យរួចរាល់ ដើម្បីអញ្ជើញទៅចូលរួមបោះឆ្នោតនៅឆ្នាំ ២០២២ ។

ឯកឧត្តម មានប្រសាសន៏លើកឡើងគោលដៅចម្បងមួយទៀត គឺបន្តពង្រឹង និងពង្រីកសមិទ្ធិផលថ្មីៗ របស់យុវជនគណបក្ស ដើម្បីចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុបម្រើជាតិ និងប្រជាជនអោយបានកាន់តែល្អប្រសើរឡើង ជាពិសេសធានាបាននូវលទ្ធផលទទួលបានជ័យជំនះ ក្នុងការបោះឆ្នោតនាពេលខាងមុខ និង អាណត្តិក្រោយៗទៀត និងបានផ្តល់ជូន មួកសុវត្ថិភាព និងសៀវភៅអានជូនយុវជនគបក្សស្រុកតំបែរផងដែរ ៕