Social Network

ខេត្តត្បូងឃ្មុំ ចាប់ផ្តើមអនុវត្ត គម្រោងបង្កើតប្រព័ន្ធកសិកម្មគំរូ ផ្អែកលើបរិស្ថានដែលបន្សាំ ទៅនឹងបំរែបំរួលអាកាសធាតុ

 ត្បូងឃ្មុំ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដាក់ គម្រោងស្តីពីការអភិវឌ្ឍ គំរូកសិកម្មតាម គោលការណ៍ធម្មជាតិ ធន់នឹងបម្រែបម្រួល អាកាសធាតុមួយ សម្រាប់ភូមិសាស្រ្ត ក្នុងខេត្តត្បូងឃ្មុំ ព្រមទាំងមានគោលបំណង ពង្រឹងសមត្ថភាព បច្ចេកទេសកសិកម្ម ដល់កសិករ ផ្តល់ឱកាសស្វែងយល់ពីត ម្រូវការផលិផល កសិកម្មដែលមិន មានប្រើសមាស ភាពថ្នាំពុល និងជីកសិកម្ម និងពង្រឹងអំណាច ទីផ្សារកសិផល របស់កសិករ ។

នេះតាមការថ្លែង បញ្ជាក់ក្នុងសិក្ខាសាលា នៅសាលប្រជុំ សាលាស្រុក-ខេត្តត្បូងឃ្មុំ របស់លោកប្រធានមន្ទីរ កសិកម្មខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ ។ លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មខេត្តបានមានប្រសាសន៍ថា ទាក់ទងទីផ្សារកសិផល គម្រោងនឹងរៀបចំ ឲ្យមានតូបលក់កសិផល ចល័តនៅតាមទីផ្សារក្នុងក្រុង ស្រុកទាំង៤ មាន៖ ស្រុកអូររាំងឪ ស្រុកត្បូងឃ្មុំ ស្រុកតំបែរ និងក្រុងសួង ដើម្បីជាយន្តការផ្សព្វផ្សាយទាក់ទាញ ចំណាប់អារម្មណ៍ មហាជនផង និងលក់កសិផលផង ដែលទាមទារនូវការ គាំទ្រពីអាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធមិនអាចខ្វះបាន ។

អង្គសិក្ខាសាលា នឹងមានបទបង្ហាញពីអ្នក សម្របសម្រួលអំពី ស្ថានភាពនៃការ ដាំដំណាំ ចិញ្ចឹមសត្វ ដែលធន់នឹង បម្រែបម្រួលអាកាសធាតុ សក្តានុពលទីផ្សារ ព្រមទាំងយន្តការ ពង្រឹងអំណាចចចារ តម្លៃកសិផល ការបែងចែក ក្រុមពិភាក្សា និងការធ្វើបង្ហាញ និងសំយោគលទ្ធផល ក្រុមពិភាក្សា ។ លោក ព្រំ សុមានី ប្រធានក្រុមគាំទ្រនៃលេខាធិការ ដ្ឋានថ្នាក់ជាតិក្រុមការងារ កសិកម្មបានមាន ប្រសាសន័ដែថា ក្រោមគម្រោង TA 8163 ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះកិច្ចព្រមព្រៀង (LOA) ដើម្បីអនុវឌ្ឍសកម្មភាពនានា ដែលគាំទ្រដល់ការ សំរេចបាននូវ លទ្ធផលបច្ចេកទេស និងជួយសំរបសំរួល ការអនុវត្ត CASP2 ក្នុងនោះកម្ពុជាទទួលបាន នូវកញ្ចប់ហិរញ្ញប្បទាន មួយសម្រាប់គាំទ្រ ដល់គម្រោង ។

ភា្នក់ងារអនុវត្ត ចំនួន៦ រួមមាន ៥ នាយកដ្ឋាន និង១មន្ទីរកសិកម្ម ត្រូវបានជ្រើសរើស ដើម្បីអនុវត្តគម្រោង ក្នុងនោះមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំក៏ទទួល បាននូវចំណែក មូលនិធិសម្រាប់ អនុវត្តគម្រោងផងដែរ ។គម្រោងនេះនឹង ចូលរួមចំណែកលើកស្ទួយ វិស័យកសិកម្ម និងជួយកាត់បន្ថយភាពក្រីក្រ នៅក្នុងប្រទេសកម្ពុជា ជាពិសេសតាមរយៈការ កសាងភាពជាដៃគូរ ជាមួយសហគមន៍ជនបទ និងភ្នាក់ងារអភិវឌ្ឍន៍ នានាដើម្បីជំរុញការអនុវត្ត កសិកម្មតាមបែប បរិស្ថានល្អការលើក កម្ពស់ការធ្វើពាណិជ្ជកម្ម កសិកម្មសុវត្ថិភាព និង សន្តិសុខស្បៀង និងការចិញ្ចឹមជីវិត ប្រកបដោយនិរន្តភាព ។

ឯកឧត្តម ប៉ែន កុសល អភិបាលរងខេត្តត្បូងឃ្មុំ បានជំរុញឲ្យ អាជ្ញាធរដែនដី ស្រុក ក្រុង សង្កាត់ មេភុមិ ជួយជ្រោមជ្រែង និងលើកទឹកចិត្តកសិករ ដែលអនុវត្តសកម្មភាពនេះ ជាពិសេសនៅពេល កសិករតាំងលក់កសិផលតាមទីប្រជុំជន និងផ្សព្វផ្សាយបន្ត ដើម្បីពង្រីកការសាយភាយ ដាំដំណាំតាមគោលការណ៍ ធម្មជាតិឲ្យបានគ្រប់ទីកន្លែង លើកកម្ពស់ជីវភាពរស់នៅ ធានាសុខភាពសាធារណៈ សុវត្ថិភាពចំណីអាហារ របស់ប្រជាពលរដ្ឋ សំដៅរួមចំណែក កាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ៕