Social Network

ស្នងការនគរបាលខេត្ត អាវុធហត្ថខេត្ត បានបង្ហាញមុខ ក្រុមចោរប្លន់ អាជីពចំនួន ៤នាក់ ដែលត្រូវបាន បង្ក្រាបបាន ជាបន្តបន្ទាប់

(កំពង់ចាម)៖ ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៥នេះ លោកនិងមេបញ្ជាការ អាវុធហត្ថខេត្ត បានបង្ហាញមុខ ក្រុមចោរប្លន់ អាជីពចំនួន ៤នាក់ ដែលត្រូវបាន បង្ក្រាបបាន ជាបន្តបន្ទាប់ ក្នុងរយៈពេល ប៉ុន្មានថ្ងៃមកនេះ ។

បើតាមលោកស្នងការ ក្រុមចោរលួច និងប្លន់អាជីព ទាំងនេះ បានធ្វើកសម្មភាព ជាច្រើនដង ចាប់តាំងពីមុន ចូលឆ្នាំខ្មែរ មកដល់ចុង ខែឧសភានេះ ធ្វើឲ្យសមត្ថកិច្ច ឈឺក្បាលខ្លាំងណាស់ ដើម្បីតាមបង្ក្រាប និងចាប់ខ្លួន ខណៈដែល ជនសង្ស័យ បានឡើងចុះៗ រវាងទឹកដី ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌ ខេត្តកំពង់ចាម បានបញ្ជាក់ថា ជនសង្សយទី១ ឈ្មោះ ឡាច ហ៊ាន ជាប់ចោទចំនួន ១៤ករណី មានដីចាប់ខ្លួន ចំនួន ៤ ពាក់ព័ន្ធករណីប្លន់ នៅខេត្តកំពង់ចាមមួយ និងខេត្តត្បូងឃ្មុំ៣ តាំងពីឆ្នាំ២០១១ ហើយបន្តប្លន់ នៅកំពង់ចាម ៥ករណី និងនៅខេត្តត្បូងឃ្មុំ ប្លន់៤ករណី និងឆបោកមួយករណី ទី២ឈ្មោះ ចន ចាន់ដន ហៅដង់ ជាប់ចោទ ៦ករណី ប្លន់ ៣លើក និងឆក់ ៣លើក ហើយទើបចេញ ពីពន្ធនាគារ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ ទី៣ឈ្មោះ ជឿន វណ្ណា ប្លន់មួយករណី និងលួចមួយករណី និងទី៤ ឈ្មោះ ធឿន សីុអុី ភេទស្រី ជាប្រពន្ធរបស់ មេចោរ ឡាច ហ៊ាន ពីបទសមគំនិត ។

លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបន្តទៀតថា បច្ចុប្បន្នកម្លាំង នគរបាល របស់លោក កំពុងសហការ ជាមួយកម្លាំង អាវុធហត្ថខេត្ត និងនគរបាល ខេត្តត្បូងឃ្មុំ បាននឹងបន្តតាម ស្រាវជ្រាវ ចាប់មុខសញ្ញា ដែលនៅសេស សល់បន្តទៀត ខណៈដែល ទ្រព្យសម្បត្តិ និងម៉ូតូដែល ដកហូតបាន ត្រូវបាមប្រគល់ ជូនជនរងគ្រោះ វិញផងដែរ ៕