Social Network

ស្រ្តីម្នាក់បានស្លាប់ ដោយឆក់ខ្សែភ្លើង ក្នុងស្រុកត្បូងឃ្មុំ

 ត្បូងឃ្មុំ៖ ស្រ្តីម្នាក់បានស្លាប់ មួយប៉ព្រិចភ្នែក ដោយសារមួល អំពូលភ្លើង មិនប្រយ័ត្ន ត្រូវខ្សែភ្លើងឆក់ នៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៥ ចំណុចភូមិទំនប់ សែនជ័យ ឃុំគរ ស្រុក- ខេត្តត្បូងឃ្មុំ ។

លោក វរៈសេនីយ៍ត្រី ឡុង សារិន អធិការរង ស្រុកបានបញ្ជាក់ឲ្យដឹងថា ស្រ្តីជាជន រងគ្រោះឈ្មោះ អ៊ឹង តុលា អាយុ ៣៥ឆ្នាំ រស់នៅភូមិ កើតហេតុខាងលើ មានប្តីឈ្មោះ  អ៊ីម ផេត អាយុ ៣៤ឆ្នាំ មានកូនចំនួន ២នាក់ កូនច្បងភេទស្រី អាយុ៧ឆ្នាំ និងកូនប្រុស តូចម្នាក់ ។

មូលហេតុ ដោយសារជនរងគ្រោះ បានទៅដោះអំពូលភ្លើង អគ្គិសនីនៅ សំយ៉ាបមុខផ្ទះ ដើម្បីយកមកដាក់ លើហិបដែក ក្នុងបំណង ចាប់សត្វសត្វ មេភ្លៀង នៅនឹងដីមុខផ្ទះ ក្នុងខណៈពេល ខ្លួនប្រាណទទឹកជោក បណ្តាលឲ្យ ចរន្តអគ្គិសនីឆក់ បណ្តាលឲ្យ បាត់បង់ជីវិត នៅនឹងកន្លែងភ្លាមៗ នោះ កូនស្រី ច្បងជនរងគ្រោះ បានរត់ប្រាប់ អ្នកជិតខាងឲ្យមកជួយ តែមិនអាចជួយបាន ដោយជនរងគ្រោះ បានដាច់ខ្យល់ ស្លាប់ទៅហើយ ចំណែកប្តី ជនរងគ្រោះ មិននៅទីនោះទេ ដោយគាត់បាន ចេញទៅរកស៊ី ធ្វើជាកម្មករសំណង់ នៅឯស្រុក កែវសីមា ខេត្តមណ្ឌលគិរី ជាយូរថ្ងៃមកហើយ ៕