Social Network

កិច្ចប្រជុំសាមញ្ញលើកទី១៥ អាណត្ដិទី២ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៥នេះ នៅសាលប្រជុំ សាលាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំ សាមញ្ញលើកទី១៥ អាណត្ដិទី២ របស់ក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ និងឯកឧត្តម លី ឡេង អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ព្រមទាំងមានការ អញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកសមាជិកា ក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត និង លោក លោកស្រី នាយកទីចាត់ការទាំង៥ ។

របៀបវារៈ ក្នុងអង្គប្រជុំ ដែលត្រូវពិនិត្យ និងអនុម័ត រួមមាន៖ ១-ពិនិត្យ និង អនុម័តលើសេចក្តីព្រាង កំណត់ហេតុនៃកិច្ចប្រជុំ សាមញ្ញលើកទី១៤ របស់ក្រុមប្រឺក្សា ខេត្តត្បូងឃ្មុំ ២-ពិនិត្យ ពិភាក្សា និង អនុម័តលើរបាយការណ៍ រីកចម្រើន ប្រចាំខែកក្កដា របស់រដ្ឋបាល ខេត្តត្បូងឃ្មុំ ៣-ពិនិត្យពិភាក្សា និង អនុម័ត សេចក្តីសំរេច ស្តីពីការ រៀបចំយន្តការ គាំទ្រការអភិវឌ្ឍន៍ ធនធានមនុស្ស នៅរដ្ឋបាល ខេត្តត្បូងឃ្មុំ ៤-ពិនិត្យពិភាក្សា និងអនុម័ត លើសំណើសុំផ្លាស់ប្តូរ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មាធិការ ពិគ្រោះយោបល់ កិច្ចការស្ត្រី និងកុមារ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងទី ៥-បញ្ហាផ្សេងៗ ៕