Social Network

ឯកឧត្តម ហាក់ សុខមករា ដឹកនាំក្រុមយុវជនបក្ស ចុះស្វែងយល់ពីការដាំដំណាំ ចិញ្ចឹមសត្វ និងជួយច្រូតស្រូវ របស់ប្រជាកសិករឆ្នើម

ត្បូងឃ្មុំ :ឯកឧត្តម ហាក់ សុខមករា អភិបាលរង នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ និងជាប្រធានក្រុមការងារ យុវជនគណបក្សខេត្ត នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៥នេះ បានសហការ ជាមួយប្រធានមន្ទីរកសិកម្ម ដឹកនាំក្រុមយុវជនបក្ស ជាច្រើននាក់ ចុះស្វែងយល់ ពីការងារ ដាំបន្លែ ស្រូវ និងការចិញ្ចឹមសត្វ របស់ប្រជាកសិករឆ្នើម ស្ថិតនៅ ភូមិកូនត្នោត ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ដើម្បីជំរុញអោយមានការ ផ្សារភ្ជាប់ រវាងក្រុមយុវជន និងប្រជាកសិករ តាមមូលដ្ឋាន ។

នៅក្នុងឱកាសនោះ ឯកឧត្តមនិងក្រុមយុវជន ក៏បានចុះជួយច្រូតស្រូវ ជូនប្រជាកសិករ ព្រមទាំងឧបត្ថម្ភ ថវិកា និងមីមួយចំនួនផងដែរ ៕

 

 

 

 

 

 

 

 

 

ដកស្រង់ពី៖ ដើមអម្ពិល