Social Network

ក្បាលដីចំនួន ៥២២៥ ត្រូវបានរៀបចំពិធីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈ នៃឯកសារនៃការវិនិច្ឆ័យ ស្ថិតនៅឃុំអញ្ជើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

(បងប្អូន ប្រជាពលរដ្ឋ ដែរជាម្ចាស់ក្បាលដី ត្រូវមានកាតព្វកិច្ច ក្នុងការត្រួត ពិនិត្យមើល ឈ្មោះ កម្មសិទ្ធដី និងប្រភេទដី អោយបានត្រឹមត្រូវ ដើម្បីកុំឲ្យ មានបញ្ហា ទៅថ្ងៃក្រោយទៀត )នេះ ជាការលើកឡើង របស់លោក ប៉ូច សុធារិទ្ធ ប្រធានមន្ទីរ រៀបចំដែនដី នគរូបនីកម្ម សំណង់ និងសុរិយោ ដីខេត្ត និងជានាយកចាត់ការ កម្មវិធីអនុវិស័យ រដ្ឋបាលដីធ្លី ខេត្តត្បូងឃ្មុំ នៅក្នុងពិធីប្រកាស បិទផ្សាយទិន្នន័យ ជាសាធារណៈ នៃឯកសារនូវការ វិនិច្ឆ័យចំនួន ៦ភូមិ ស្មើ៥.២២៥ក្បាលដី ស្ថិតនៅឃុំអញ្ជើម ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ ។

នាក្នុងឱកាសនោះ ក៏មានវត្ត មានលោក សេង សុខខឿន អភិបាលរង ស្រុកត្បូងឃ្មុំ និងប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ។