Social Network

ឯកឧត្តម វង សូត និងឯកឧត្តម លី ឡេង អញ្ជើញជាអធិបតីក្នុងពិធី ជួបសំណេះសំណាល ជាមួយសិស្សប្រលងជាប់សញ្ញាបត្រ មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំសិក្សា២០១៦ -២០១៧ ចំនួន ៥៦៣ នាក់ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនិតិសម្បទា និងឯកឧត្តម លី ឡេង អភិបាលខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងពិធី ជួបសំណេះសំណាល ជាមួយសិស្សប្រលងជាប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០១៦ -២០១៧ ចំនួន ៥៦៣ នាក់ នៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ដោយឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់រង្វាន់ សិស្សដែលទទួលបាន និទ្ទេសA ១នាក់ នូវម៉ូតូ ១ គ្រឿង និទ្ទេស B ១២នាក់ ម្នាក់ៗ ទទួលបានថវិកា ២០ ម៉ឺនរៀល និទ្ទេសC ៣៣នាក់ ម្នាក់ៗ ទទួលបាន ១០ ម៉ឺនរៀល និទ្ទេស D និង E ៥១៧នាក់ ម្នាក់ៗទទួលបាន ៥ ម៉ឺនរៀល និងផ្តល់ជូនវិទ្យាលយ័ ចំនួន ៥ ក្នុងស្រុក ដោយវិទ្យាលយ័និមួយៗ ទទួលបាន ១ លានរៀលផងដែរ ។