Social Network

ខេត្តត្បូងឃ្មុំ បានប្រារព្ធទិវាអន្តរជាតិនារី ៨មីនា លើកទី១០៧ ឆ្នាំ២០១៨ ក្រោមប្រធានបទ ( ស្ត្រីរួមគ្នាថែរក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ )

ត្បូងឃ្មុំ ៖( ស្ត្រីរួមគ្នា ថែរក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ជាតិ )នេះ ជាប្រធានបទថ្មី ក្នុងទិវាអន្តរជាតិនារី ៨មីនា លើកទី១០៧ ឆ្នាំ២០១៨ របស់ខេត្តត្បូងឃ្មុំ បានប្រារព្ធឡើង ក្រោមអធិបតីភាព លោកជំទាវ ខៀវ សាមួន សមាជិកក្រុម ប្រឹក្សាខេត្ត លោកជំទាវ រស់ សុភក្តិ សមាជិកក្រុម ប្រឹក្សាខេត្ត និងលោកជំទាវ ឡេង សុខា អភិបាលរង ខេត្តត្បូងឃ្មុំ ស្ថិតនៅវត្តពន្លៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៨។

នាឱកាសនោះដែរ លោកជំទាវ ឡេង សុខា អភិបាលរងខេត្ត បានមានប្រសាសន៍ថា៖ ការប្រារព្ធពិធី អបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ជារៀងរាល់ឆ្នាំ ដែលជាទិវារំលឹក នូវការតស៊ូ របស់នារីនៅទាំង សកលលោក ក្នុងការទាមទារ ការលើកកម្ពស់សិទ្ធ ស្ថានភាពជីវភាព ឋានៈតួនាទី របស់ស្រ្តី ដោយមានការលើ ឡើងនូវប្រធានបទ ដែលមានខ្លឹមសារ ស្របទៅនឹងបរិយាបទ របស់ប្រទេស ដែលជំរុញឲ្យមាន ការលើកកម្ពស់ការ ចូលរួមរបស់ស្ដី្រ លើកគ្រប់វិស័យ ។

លោកជំទាវ បន្តទៀតថា ៖ ការជ្រើសរើស ប្រធានបទ (ស្ត្រីរួមគ្នា ថែរក្សាសន្តិភាព ដើម្បីអភិវឌ្ឍន៍ ជាតិ)នេះ គឺដើម្បីរៀបចំ ពិធីអបអរសាទ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១០៧ ឆ្នាំ២០១៨ ក្នុងគោលបំណង រំលេចពីតម្លៃនៃសន្តិភាព និងការលើកកម្ពស់ វប្បធម៌អហិង្សា ដែលរាជរដ្ឋាភិបាល បាននឹងកំពុង គាំទ្រជំរុញឲ្យ មានការចូលរួម ពីគ្រប់ស្ថាប័ន រួមទាំងបុរស ទាំងស្រ្តី ដើម្បីវឌ្ឍនភាពសង្គមផងដែរ ។

ចប់ប្រសាសន៍សំណេះសំណាល លោកជំទាវ គណអធិបតី បាននាំយកអំណោយ ចែកជូនដល់ប្រជាពលរដ្ឋចំនួន ៤៥០នាក់ ក្នុងម្នាក់ៗ ទទួលបានសារ៉ុង១ ថវិកាចំនួន១ម៉ឺនរៀល និងចែកសម្ភារៈជូនដល់គ្រួសារ ក្រីក្រទទួលមរណៈភាព ផងដែរ ៕