Social Network

មិនដឹង​ជា​លេចមុខ​ចេញ​មកពីណា​នាង​មក​ដល់​មុខ​ផ្ទះ​ស្រាប់តែ​…

រាជធានីភ្នំពេញ ៖ កម្លាំងអាវុធហត្ថខណ្ឌដូនពេញបានធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់រួមនឹងម៉ូតូមួយគ្រឿងបន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃតែមិនបានសម្រេចហើយរត់គេចខ្លួនមកដល់បឹងកក់ត្រូវបានកងរាជអាវុធហត្ថខណ្ឌដូនពេញធ្វើការឃាត់ខ្លួនបានភ្លាមៗយកទៅសួរនាំ ហេតុករណ៍នេះបានកើតឡើងកាលពីវេលាម៉ោង12និង30នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី19 ខែសីហា ឆ្នាំ2019 តាមបណ្តោយផ្លូវR6 បឹងកក់នៅចំណុចស្តុបបឹងកក់ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

ជនសង្ស័យមានឈ្មោះ ហេង គឹមឡុង ភេទប្រុស អាយុ16ឆ្នាំ ស្នាក់នៅសង្កាត់ស្វាយប៉ាក់ ខណ្ឌឬស្សីកែវ ។តាមប្រភពព័ត៌មានពីជនរងគ្រោះមានឈ្មោះ ស្រី និច អាយុ18ឆ្នាំ ស្នាក់នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ បានអោយដឹងថា មុនពេលកើតហេតុខ្លួនជិះម៉ូតូគុបមូលចេញមកពីកន្លែងលក់មីឆានៅក្បែរនឹងរង្វង់មូលកួចកាណុង គោលបំណងជិះទៅផ្ទះនៅម្តុំក្បែរនឹងកន្លែងកើតហេតុ លុះពេលជិះទៅដល់ចំណុចមុខផ្ទះហើយក៏លេចមុខជនសង្ស័យ២នាក់មានឈ្មោះដូចខាងលើនេះជាអ្នកអង្គុយពីក្រោយនឹងម្នាក់ទៀតមានឈ្មោះ ណេត ភេទប្រុស អាយុ16ឆ្នាំ ជាអ្នកបើកម៉ូតូហើយជាអ្នកឆក់ទៀត ។

ភ្លាមៗនោះជនសង្ស័យឆក់ទូរស័ព្ទដៃម៉ាក Vivo ប៉ុន្តែមិនបានសម្រេចនោះទេ ក៏បើករត់គេចខ្លួនត្រូវបានកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញធ្វើការប្រដេញទៅផ្លូវបឹងកក់ក៏មានសន្តិសុខគាត់យកបារាស់ដាក់បិទទើបជនសង្ស័យជិះបុកបណ្តាលអោយម្នាក់ទៀតរត់គេចខ្លួនបាត់ស្រមោលនឹងម្នាក់ទៀតត្រូវបានកងរាជអាវុធហត្ថធ្វើការឃាត់ខ្លួនយកទៅសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញ ។

ក្រោយពេលកើតហេតុជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដូនពេញដើម្បីអោយអាវុធកសាងសំណុំរឿងបញ្ចូនខ្លួនទៅកាន់តុលាការចាត់ការទៅតាមនីតិវិធី ៕

ដកស្រង់ពី៖កោះសន្តិភាព