Social Network

បងប្អូនទំនាស់សម្តីគ្នា ​ទាញពូថៅកាប់​ដេក​ស្តូក​

ខេត្តកំពង់ធំ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា គ្រាន់តែឈ្លោះគ្នាបងប្អូនប្រុសបានទាញពូថៅកាប់គ្នាគ្មានប្រណីដៃ ដែលហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៧ និង១៥នាទីយប់ថ្ងៃទី២២ តុលា ស្ថិតនៅចំណុចភូមិនិម្មិត ឃុំទីពោ ស្រុកសន្ទុកខេត្តកំពង់ធំ ។

ខណៈមិនដឹងពីមូលហេតុនៃជម្លោះនោះទេ ព្រោះជនដៃដល់បានគេចខ្លួនបាត់ ។សេចក្តីរាយការណ៍បន្តថា ជនបង្កឈ្មោះ ប៉ែន សុខជាត ភេទប្រុស អាយុ១៩ឆ្នាំ បានកាប់បងប្រុសឈ្មោះ ឈ្មោះ ប៉ែន ចាន់ ភេទប្រុស អាយុ២៧ឆ្នាំ ជាច្រើនពូថៅបណ្ដាលឱ្យរងរបួសធ្ងន់ធ្ងរ ។

ប្រភពបន្តថា ករណីនេះ ត្រូវបានដឹងជំហានដំបូង បណ្តាលមកពីមានទំនាស់ពាក្យសម្ដីនិងគ្នា ក្រោយជនសង្ស័យធ្វើសកម្មភាពកាប់ទៅលើបងប្រុសហើយ ក៏រត់គេចខ្លួនបាត់ ។ បច្ចុប្បន្ន សមត្ថកិច្ចបាននិងកំពុងចាប់ជនដៃដល់ ដើម្បីកាត់ទោសតាមច្បាប់ ។

ដកស្រង់ពី៖កោះសន្តិភាព