Social Network

កសិដ្ឋានចិញ្ចឹមមាន់ គ្មានច្បាប់អនុញ្ញាត ជះក្លិនស្អុយ បង្កការរំខាន ដល់ជីវិតរស់នៅ របស់ប្រជាពលរដ្ឋ ភូមិមង់រៀវ

ត្បូងឃ្មុំ៖ គេដឹងច្បាស់ថា កសិដា្ឋនចិញ្ចឹមមាន់ ឯកជនរបស់ លោកស្រី យ៉េង ដានី គ្មានច្បាប់អនុញ្ញាត គ្មានលក្ខណៈបច្ចេកទេស ទៅតាមបទដ្ឋានត្រឹមត្រូវ ក្នុងការចិញ្ចឹម ជាហេតុបង្កើត ឲ្យមានក្លិនស្អុយ ហោះហើរ ពាសពេញអាកាស កើតសត្វរុយច្រើនទ្វេរដង បង្កការរំខាន ដល់ជីវិតរស់នៅ របស់ពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ហើយកសិដ្ឋាននេះ ស្ថិតក្នុង ភូមិជើងខាល ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។