Social Network

ត្រឹម​១សប្តាហ៍ប៉ុណ្ណោះ ឃាត់ខ្លួន​ជនសង្ស័យ​ជាង​​​៤០០នាក់​

រាជធានីភ្នំពេញ ៖ ជនសង្ស័យចំនួន៤៤៧នាក់(ស្រី២២នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន២១៩ករណីទូទាំងប្រទេសរយៈពេល៧ថ្ងៃគិតពីថ្ងៃទី១៩ ខែមេសាដល់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ ។

ក្នុងចំណោមជនសង្ស័យ៤៤៧នាក់ ៖ ជួញដូរ១៤៤ករណីឃាត់២៩០នាក់(ស្រី១៥នាក់) ។ប្រើប្រាស់៧៤ករណីឃាត់១៥៥នាក់(ស្រី៩នាក់) ។ វត្ថុតាងចាប់យកសរុប ៖ មេតំហ្វេតាមីន(Ice)ទម្ងន់១,១៨២.៥៣៧៥ក្រាម និង១២៨កញ្ចប់តូច, មេតំហ្វេតាមីន(wy)ទម្ងន់១,៨៤ក្រាម, កេតាមីនទម្ងន់០,៤១ក្រាមនិង១កញ្ចប់តូច ,កញ្ចាទម្ងន់១១៥ដើម និង២កញ្ចប់តូច៕

ដកស្រង់ពី៖កោះសន្តិភាព