Social Network

អាវុធហត្ថ ខេត្តកំពង់ចាម ប្រមាញ់បានមុខសញ្ញា ដែលបានសម្លាប់ ម្ចាស់ចំការស្វាយចន្ទី

កំពង់ចាម-ត្បូងឃ្មុំ៖ កំលាំងកងរាជអាវុធហត្ថ ខេត្តកំពង់ចាម បានតាមប្រមាញ់ មុខសញ្ញា ដែលបានសម្លាប់ ម្ចាស់ចំការស្វាយចន្ទី នៅក្នុងភូមិ-ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។

ក្នុងប្រតិបត្តិការណ៍នោះ កំលាំងសមត្ថកិច្ច បានដេញចាប់រហូត ដល់ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ លុះដល់ម៉ោង ២រសៀល ម្សិលមិញនេះ ទើបឃាត់ខ្លូនបាន ជនសង្សយ័ ២នាក់រួមមាន៖ ១/ ឈ្មោះ ម៉ាច រ៉ូ ភេទប្រុស អាយ ១៩ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិប្របឹង ឃុំស្តើងជយ័ ស្រុកជើងព្រៃ ២/ ឈ្មោះ ឃន ឆាយ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មករ មានទីលំនៅ ភូមិឃុំជាមួយគ្នា។

បច្ចុប្បន្នជនសង្ស័យ កំពុងបញ្ជូនមក បញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តកំពង់ចាម ដើម្បីចាត់ការ តាមនីតិវិធីច្បាប់។