Social Network

ហ៊ាន​ណាស់ ! ហ៊ាន​ពាក់​ស្បែក​ដល់​ថ្នាក់ឧត្ដម​សេនីយ៍​ផង

ខេត្តកំពង់ធំ ៖ កាលពីព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ចំណុចភូមិព្រៃបន្លិច សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហេង កែនណាឌី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ២១អឺសូន្យ ផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ដែលបានតាំងខ្លួនជានគរបាលធ្វើការ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ ផ្នែកមន្ទីរប្រឆាំងគ្រឿងញៀន ដោយបានស្លៀកពាក់ឯកសណ្ឋាន នគរបាលជាតិ ស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក រួមនឹងវត្ថុតាងដែលដកហូតរួមមាន ៖ ១/ឯកសណ្ឋានគរបាល ការងារលេខ៤ មួយកំប្លេ មានស័ក្តិថ្នាក់ឧត្តមសេនីយ៍ឯក ភ្ជាប់ជាមួយអាវស្រាប់។

២/ក្រដាស់ប្រាក់ដុល្លាអាមេរិក(លុយសែន) ប្រភេទក្រដាស ១០០ដុល្លារ ចំនួន៥៨៩សន្លឹក។ ៣/ទូរស័ព្ទដៃចំនួន០២គ្រឿង ព្រមទាំងសម្ភារប្រើប្រាស់ផ្ទាល់ខ្លួនមួយចំនួនទៀត។

ករណីនេះយើងបានឃាត់ខ្លួនជនសង្ស័យខាងលើ អធិការដ្ឋានគរបាលក្រុង តាមបញ្ជារបស់លោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កំពង់ធំ និងកំពុងកសាងសំណុំរឿងតាមនីតិវិធី៕

ដកស្រង់ពី៖កោះសន្តិភាព