Social Network

មិន​នឹក​ស្មានថា​ប្តី​លាចាក​ប្រពន្ធ​ទាំង​មាន​ផ្ទៃពោះ​ជិត​គ្រប់​ខែ​ទៅ​ហើយ​សោះ

រាជធានីភ្នំពេញ ៖ បុរសម្នាក់ម្តាយស្តីបន្ទោសបន្តិចបន្តួចរឿងខ្ចីប្រាក់ ម្តាយមីង២០ម៉ឺនក៏តូចចិត្តខ្លួនឯងទៅចង.កសម្លាប់ខ្លួននៅនឹងដើមអំពិលទឹក ចម្ងាយប្រមាណ៦០ម៉ែត្រពីផ្ទះ ចោលប្រពន្ធមានផ្ទៃពោះជិតគ្រប់ខែ ដែលហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចដីឡូត៍មួយកន្លែងភូមិដើមគរ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ បុរសដែលគិតខ្លីនោះឈ្មោះ ពៅ ធារ៉ូ អាយុ២៧ឆ្នាំ មានមុខរបរដើរសង់រោងការ និងរោងបុណ្យស្នាក់នៅ ភូមិកើតហេតុខាងលើ ។

តាមព័ត៌មានអោយដឹងថា នៅវេលាព្រឹកនោះ មានប្រជាពលរដ្ឋហាត់ប្រាណក៏បានប្រទះឃើញបុរសរូបនោះចង.កសម្លាប់ខ្លួន ហើយប្រាប់ប្រពន្ធ និងបងប្អូនបង្កអោយមានការភ្ញាក់ផ្អើលឡើង ។

តាមនគរបាលបានអោយដឹងថា បុរសរូបនោះបានចង.កសម្លាប់ខ្លួន នឹងខ្សែនីឡុង ភ្ជាប់ទៅនឹងដើមអំពិល ទម្លាកចុះក្រោមហើយបានស្លាប់ដូចបំណងចោលប្រពន្ធ និងកូនក្នុងផ្ទៃ ។

តាមស្ត្រីឈ្មោះសាន រតនា អាយុ៤១ឆ្នាំ ត្រូវជាម្តាយបង្កើតបានអោយដឹងថា គាត់ពុំដឹងថាមកពីមូលហេតុអ្វីនោះទេ បានជាកូនរបស់គាត់គិតខ្លីបែបនេះ ។ កាលពីវេលាម៉ោងប្រមាណ៦ល្ងាច ថ្ងៃទី២៩ ខែ កញ្ញា កូនប្រសាបានប្រាប់គាត់ថា ធារ៉ូ បានខ្ចីលុយម្តាយមីង(មីងខាងប្រពន្ធ)ចំនួន២០ម៉ឺនរៀល ថា ទៅសងគេ ។

ខណៈនោះគាត់ក៏បានស្តីបន្ទោសបន្តិចបន្តួចថា ហេតុអីបានជាខ្ចីលុយគេទៀតហើយ ។ នៅវេម៉ោងប្រមាណ៩យប់ កូនក៏បានចេញពីផ្ទះដោយគាត់ស្មានថា ទៅផ្ទះបុណ្យគេដូចធម្មតា ។

លុះព្រឹកឡើងក៏បានក្រោកទៅលក់ផ្លែឈើនៅផ្សារព្រែកលៀបបាត់ទៅហើយត្រូវកូនប្រសាប្រាប់ មិននឹងស្មានថា ទៅចង.កសម្លាប់ខ្លួន បែបនេះ ។តាមស្រីជាប្រពន្ធឈ្មោះរឿន សារឿន អាយុ៣៣ឆ្នាំ បានអោយដឹងថា ចាប់តាំងពីរស់នៅជាមួយគ្នាជាប្តីប្រពន្ធ គាត់ និងប្តីមិនដែលឈ្លះគ្នា ធ្ងន់ធ្ងរនោះទេ មិននឹកស្មានថា ព្រោះតែម្តាយស្តីបន្ទោសបន្តិចបន្តួច ក៏បានគិតខ្លីទៅចង.កសម្លាប់ខ្លួនចោលគាត់មានផ្ទៃពោះជិតចូល៩ខែ ហើយ ។ ចំណែកសពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅផ្ទះក្បែនោះ៕

ដស្រង់ពី៖កោះសន្តិភាព