Social Network

សំណង់​ដ៏​ស្កឹមស្កៃ​នេះ មិន​គោរព​តាម​ការ​ណែនាំ​អាជ្ញាធរ​ខណ្ឌទួល​គោក

រាជធានីភ្នំពេញ៖ ការដ្ឋានសំណង់ដ៏ធំមួយកន្លែង ស្ថិតនៅប្រមុះជ្រូកលើផ្លូវលេខ៣៥៥ និងផ្លូវលេខ៣១៧ សង្កាត់បឹងកក់ទី១ ត្រូវបានគេអះអាងថា មិនគោរពតាមការណែនាំ របស់អាជ្ញាធរខណ្ឌទួលគោកឡើយ។ ការដ្ឋាននោះ ត្រូវគេដឹងថា ជាការដ្ឋាន សាងសង់ អាគារពហុមុខងារ មានកម្ពស់ ៣០ជាន់ និងមានជាន់ក្រោម ២ជាន់ជារបស់ ក្រុម ហ៊ុន មេហ្គាគឹម វើលដ៍ខបអិលធីឌី ដែលមានលោកស្រី LEE WAN-CHIជាតំណាងក្រុម ហ៊ុន។

តាមប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់ ក៏ដូចជាអាជ្ញាធរបានអោយដឹងថា រហូតមកដល់ពេលនេះ រយៈពេល១ខែមកហើយ គេពុំឃើញការដ្ឋាននោះ ធ្វើការជួសជុលផ្លូវ ធ្វើរបងហ៊ុមព័ទ្ធការដ្ឋានអោយបានត្រឹមត្រូវ ,ដាក់ភ្លើងបំភ្លឺផ្លូវតាមការណែនាំរបស់អាជ្ញាធរឡើយ ។គួរបញ្ជាក់ថា បន្ទាប់ពីមានការបាក់ស្រុតផ្លូវ នៅវេលារសៀលថ្ងៃ ទី២១ កញ្ញា ឆ្នាំ២០២០ រដ្ឋបាលខណ្ឌទួលគោក ដឹកនាំដោយលោកឯក ឃុនដឿន អភិបាល ខណ្ឌ បានចុះទៅត្រួតពិនិត្យ និងណែនាំអោយម្ចាស់ការដ្ឋានជួសជុលស្ថាបនាផ្លូវឡើងវិញ ។

ដោយ ឡែកកាលពីថ្ងៃ ទី០ខែ៩ កញ្ញា ឆ្នាំ ២០២០អាជ្ញាធ បានណែនាំដល់ម្ចាស់ការដ្ឋាន ម្តងមកហើយ តែម្ចាស់មិនស្តាប់តាមការណែនាំ ។នៅក្នុងការចុះត្រួតពិនិត្យក្រុមការងារ របស់ រដ្ឋ បាលខណ្ឌ ក៍បានណែនាំដល់ម្ចាស់ការដ្ឋាន ដូចខាងក្រោម៖ ១-ត្រូវធ្វើការជួសជុល ផ្លូវលេខ ៣១៧និងផ្លូវលេខ ៣៥៥ដែលរងការខូចខាតបណ្តាលមកពីការដ្ឋាន សំណង់ឡើងវិញ ។

២-ត្រូវហ៊ុមព័ទ្ធការដ្ឋានសំណង់អោយបានត្រឹមត្រូវដើម្បីធានាសន្តិសុខ និងសុវត្តិភាព ការដ្ឋាន និងអ្នកធ្វើដំណើរ,៣.ដាក់ស្លាកសញ្ញានិងភ្លើងបំភ្លឺ ដើម្បីសំគាល់ការដ្ឋាន ។

៤-រៀបចំបង្គោលអគ្គិសនីដែលស្រុតឡើងវិញនៅផ្លូវលេខ៣១៧ និង៥-ការដ្ឋានសំណង់ត្រូវមានផ្ទាំងព័ត៌មានអំពីគម្រោង សាងសង់នៅមុខការដ្ឋានសំណង់។បន្ទាប់ពីធ្វើការណែនាំតំណាងក្រុមហ៊ុនក៏បានសន្យាថា នឹងអនុវត្តតាមការណែនាំ របស់អាជ្ញាធរ នៅពេលឆាបនេះតែរហូតដល់ថ្ងៃ នេះ ពុំឃើញម្ចាស់ការដ្ឋាន គោរពតាមការណែនាំឡើយ ។

លោកឯក ឃុន ដឿន អភិបាលនៃ គណះអភិបាល ខណ្ឌទួលគោក បានអោយដឹងថា ការដ្ឋាន សំណង់នោះ មានច្បាប់អនុញ្ញាតត្រឹមត្រូវដែលក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ចុះត្រួតពិនិត្យ រួចហើយ ។ការជួសជួលផ្លូវចាំការដ្ឋាន សាងសង់គ្រឹះរួចរាល់សិន ទើបអាចស្ថាបនាបាន។

ចំណែកចំណុចផ្សេងទៀតលោកពុំអោយដឹងឡើយ ដោយបញ្ជាក់ថា លោកនឹងអោយមន្ត្រីចុះទៅត្រួតពិនិត្យសិន។ ទោះបីជាយ៉ាណា កោះសន្តិភាព ពុំទទួលបានការបំភ្លឺណាមួយពីម្ចាស់ការដ្ឋាន សំណង់នោះឡើយ ៕

ដកស្រង់ពី៖កោះសន្តិភាព