Social Network

​ស្រែកហៅ​រកប្រពន្ធខ្លួន​សោះ បែរ​ជន​បង្ក​ឮថា​«ស្រែក​​ឌឺគេ»

ខេត្តបន្ទាយមានជ័យ ៖ បុរសម្នាក់ខណៈកំពុងដើរស្រែកហៅរកប្រពន្ធខ្លួន ស្រាប់តែត្រូវជនបង្កស្មានតែស្រែកឌឺដងដាក់ខ្លួន ក៏ទាញកាំបិតកាប់ត្រូវចំនួន០២កាំបិត បណ្តាលឲ្យរងរបួសធ្ងន់ រួចរត់គេចខ្លួនដោយសុវត្ថិភាព ។

ដែលហេតុការណ៍នៃអំពើហិង្សា បានកើតឡើងនៅវេលាម៉ោង៦និង០៥នាទីយប់ថ្ងៃទី២៥ វិច្ឆិកា ស្ថិតនៅក្នុងភូមិអូរប្រាសាទឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ប្រភពព័ត៌មានពីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនដៃដល់ឈ្មោះ ហុង ហួច ភេទប្រុស អាយុឆ្នាំ៣៧ រស់នៅភូមិអូរប្រាសាទឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ចំណែកជនរងគ្រោះឈ្មោះ ទូច ផង់ ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិជាមួយគ្នា ។

ប្រភពដដែលបញ្ជាក់ថា៖ តាមការឲ្យដឹងពីជនរងគ្រោះ នៅមុនពេលកើតហេតុ ខ្លួនបានដើរស្រែកហៅរកប្រពន្ធពីចម្ងាយ ជនបង្កឈ្មោះហុង ហួច កំពុងតែផឹកស្រាស្មានតែស្រែផ្តឺដាក់ខ្លួនក៏ទាញកាំបិត ហាន់ដើមចេកប្រវែងកន្លះម៉ែត្រ កាប់សំដៅមកលើខ្លួនត្រូវចំក្បាលលើសៀតថ្កាខាងឆ្វេង០១កាំបិតនិង ស្មា០១កាំបិតរងរបួសធ្ងន់ ត្រូវបានសាច់ញាតិដឹកបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា ជប៉ុន នៅស្រុកមង្គល បូរី ។

នគរបាលមូលដ្ឋានបានបញ្ជាក់ថា ក្រោយពីធ្វើសកម្មភាពរួច ជនដៃដល់បានរត់គេចខ្លួន នៅពេលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ ចាប់ជនដៃដល់ដើម្បីយកមកចាត់ការតាមនិតិវិធីច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព