Social Network

ម្តេចហ៊ាននាំចូលមក​​ច្រើន​សន្ធឹក​យ៉ាង​នេះ​?

ខេត្តស្ទឹងត្រែង ៖ ជនសង្ស័យម្នាក់ជាប់ពាក់ព័ន្ធក្នុងករណីជួញដូរនិងប្រើប្រាស់សារធាតុញៀន ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនរបស់ស្នងការដ្ឋាននគរ បាលខេត្តស្ទឹងត្រែងធ្វើការបង្ក្រាប ក្រោមការដឹកនាំកម្លាំងបញ្ជាផ្ទាល់ដោយលោកវរ សេនីយ៍ឯក ផៃ រស្មី ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ។

លោកវរសេនីយ៍ថា ការបង្ក្រាបនេះ ក្រោមការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែងបានចុះនៅចំណុចបង្គោលអង់តែន ស្ថិតនៅភូមិលើ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យខេត្តស្ទឹងត្រែងវេលាម៉ោង៤រសៀលល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ។

លោកវរសេនីយ៍ឯកស្នងការងបានឲ្យដឹងថាជនសង្ស័យដែលកម្លាំងលោកឃាត់ខ្លួនបាននៅពេលនេះមានឈ្មោះ ធីង សីហា ភេទប្រុសអាយុ២០ឆ្នាំ រស់នៅភូមិលើ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ។

លោកវរសេនីយ៍ឯកបន្តថា វត្ថុតាងដែលរឹបអូសបានពីជនសង្ស័យជាប្រភេទមេតំហ្វេតាមីនW Y(គ្រាប់) ១០សុង និង១០០ កញ្ចប់តូច ។ បច្ចុប្បន្នត្រូវបានកម្លាំងនគរបាលកំពុងធ្វើការសាកសួរជនសង្ស័យនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការបន្តទៅតាមនីតិវិធី ។

ចាប់ខ្លួនចិនម្នាក់រក្សាទុកគ្រឿងញៀន១កញ្ចប់៧.៤០០គ្រាប់សម្រាប់ចែកចាយបុរសជនជាតិចិនម្នាក់បានត្រូវនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនឃាត់ខ្លួន កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនៅបន្ទប់ផ្ទះជួលគ្មានលេខ ផ្លូវបេតុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ពាក់ព័ន្ធនឹងករណីរក្សាទុកនិងចែកចាយគ្រឿងញៀន១កញ្ចប់ ដែលមានទម្ងន់ជិត១គីឡូក្រាម ។

ករណីខាងលើនេះ លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ក្រោមការស៊ើបអង្កេតនិងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់របស់កម្លាំងការិយាល័យទី៨ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ អឹុង ហាវនាយករងមន្ទីរ និងមានការសម្របសម្រួលពីលោក សុិត វណ្ណ: ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបង្ក្រាបករណីរក្សាទុកនិងជួញដូរគ្រឿងញៀនមួយករណី ដោយឃាត់ ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ឈ្មោះ WangKexing ភេទប្រុស អាយុ២០ឆ្នាំ ។

ជាមួយនឹងការចាប់ឃាត់ខ្លួននេះ សមត្ថកិច្ចបានចាប់យកវត្ថុតាងមាន សារធាតុញៀនប្រ ភេទម៉េតំហ្វេតាមីន(WY)៧.៤០០គ្រាប់ ទម្ងន់សុទ្ធ៧៩០,៥៧ក្រាម ។ជនសង្ស័យនិងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕

ដកស្រង់ពី៖កោះសន្តិភាព