Social Network

ចាប់ខ្លួនអតីតមន្ត្រីយោធាម្នាក់​ ក្រោយ​​រកឃើញបទល្មើស​បន្ត​បន្ទាប់​

ខេត្តរតនគិរី ៖ អតីតមន្ត្រីដឺបេយោធាម្នាក់ ត្រូវបានកម្លាំងប៉ូលិសនៃស្នងការនគបាលខេត្ដធ្វើការឃាត់ខ្លួន ពាកព័ន្ធនិងឆែកឆេរទៅរកឃើញឈើប្រណីតជាច្រើនទៀតផង ដែរ ។ ការឃាត់ខ្លួននេះ សមត្ថកិច្ចបានធ្វើឡើងនៅថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅចំណុចភូមិអូររមៀត សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្ដរតនគិរី។ប្រភពពសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាននោះ មានឈ្មោះវង្ស វ៉ា ហៅប្រុស ជនជាតិខ្មែរ អាយុ៤០ឆ្នាំ មានទីលំភូមិ-សង្កាត់ខាងលើ ។

ប្រភពបន្តថាកាលពីថ្ងៃទី២៨ ខែវិច្ឆិកា កន្លងទៅ កម្លាំងប៉ូលីសបានចុះទៅបង្ក្រាបទីតាំងប្រើប្រាស់សារធាតុញៀងមួយកន្លែងនៅត្រង់ចំណុចសាលារៀនហេងលាងចាស់ស្ថិតក្នុងភូមិសាស្ត្រក្រុងបានលុង។

ហើយក៏បានឆែកឆេរកឃើញនិងរឹបអូសវត្ថុតាងមួយចំនួនរួមមានថ្នាំញៀនមួយថងធំម៉ូម៉ាកZOOMERមួយគ្រឿងទូរស័ព្ទដៃមួយគ្រឿងនិងឈានដល់ធ្វើការឃាត់ខ្លួនយុវជនម្នាក់ឈ្មោះវាំងចាន់សុវណ្ណហៅក្ដឹបញ្ជូនទៅស្នងការដ្ឋាននគបាលខេត្ តដើម្បីសាកសួរ។ក្រោយពីធ្វើការសាកសួរទៅនៅចំពោះមុខមខសមត្ថកិច្ចជំនាញជនសង្ស័យនោះបានឆ្លើយសារភាពថាការជួញដូរសារធាតុញៀនកន្លងមកគឺបានជាប់ពាក់ព័ន្ធមនុស្សមួយចំនួនផ្សេងទៀត។

ប្រភពបន្តទៀតថាក្រោយពីសាកនៅថ្ងៃទី៣០ខែវិច្ឆិកានោះក៏បានសហកាជាមួយតុលាការហើយនាំកម្លាំងទៅឡោមព័ទ្ទផ្ទះឈ្មោះវង្ស វ៉ាហៅប្រុសមួយកន្លែងទៀតដើម្បីត្រួតពិនិត្យ។ប៉ុន្ដែខណៈដែលសមត្ថកិច្ចឡោមព័ទ្ធនោះម្ចាស់ផ្ទះគេបានចាក់សោរទ្វារបងពីខាងក្រៅ។

ហើយសមត្ថកិច្ចបានសម្រេចកាត់សោចូលទៅខាងក្នុងផ្ទះហើយបានរកឃើញគំនរឈើជាច្រើនដុំនិងគ្រឿងញៀនចំនួនពីរថងតូច.សម្ភារសម្រាប់ច្រកថ្នាំមួយចំនួន ខ្នោះដៃមួយ.កាំបិតស្នៀតមួយកាំបិតដងវែងមួយ.ដំបងពីរកំណាត់ចំនួនពីរផងដែរ។

ក្រោយពីធ្វើការឆែកឆេរួចរាល់វត្ថុតាងទាំងអស់នោះត្រូវបានរឹបអូសហើយបាននាំខ្លួនម្ចាស់ផ្ទះម្នាក់ឈ្នោះវង្ស វ៉ាហៅប្រុសនោះទៅកាន់ស្នងការដ្ឋានសួរនាំបន្ត។លោកលាងអុីមនាយការិយាល័យនៃស្នងការដ្ឋាននគរបាលខេត្ដរតនគិរីកាលពីរសៀលថ្ងៃទី៣០ វិច្ឆិកាឆ្នាំ២០២០បានប្រាប់ថាករណីឃាត់ខ្លួនជនសង្ស័យដែលមានឈ្មោះដូចខាងលើកំពុងសាកសួរបន្ដតាមនិតិវិធី។

លោកបន្ថែមថាក្រោយពី សាកសួរធ្វើកំណត់ហេតុរួចលោកនិងកសាងសំណុំរឿងបញ្ជូនខ្លួនរួមនិងវត្ដុតាង ដែលពាក់ព័ន្ធទៅសាលាដំបូងខេត្តដើម្បីចាក់ការបន្តតាមផ្លូវច្បាប់៕

ដកស្រង់ពី៖កោះសន្តិភាព