ភ្នំពេញ៖ បុរសជាង សំណង់ម្នាក់ ត្រូវសមត្ថកិច្ច និងប្រជាពលរដ្ឋ ហៅរថយន្ត សង្គ្រោះបន្ទាន់របស់ មន្ទីរពេទ្យ កាល់ម៉ែត ដឹកយកទៅ ព្យាបាលភ្លាមៗ ក្រោយពីបុរស រូបនេះ ត្រូវជនសង្ស័យមួយក្រុម មានគ្នា ៣នាក់ បានធ្វើ សកម្មភាព ភ្ជង់ហើយបាញ់ មួយគ្រាប់ ខណៈដែលជនរងគ្រោះ កំពុង អង្គុយនៅលើបង់ សួនច្បារមាត់ទន្លេ តែម្នាក់ ឯង ដើម្បីរង់ចាំមិត្ដភក្ដិ ។
មន្ដ្រីនគរបាល មូលដ្ឋានបានឱ្យដឹងថា ករណីភ្ជង់ និងបាញ់ប្លន់ យកទ្រព្យសម្បត្ដិរបស់ ជនរងគ្រោះខាងលើនេះ បានបង្កឱ្យមានការ ភ្ញាក់ផ្អើល កាលពីវេលាម៉ោង១ និង១៥នាទី យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅចំណុច លើបង់សួន ច្បារ តាមផ្លូវព្រះស៊ីសុវត្ថិ ភូមិ១ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ ។ ប្រភពព័ត៌មាន ពីមន្ដ្រីនគរបាលដដែល ជនរងគ្រោះ ឈ្មោះសេង តារា អាយុ២៨ឆ្នាំ មុខរបរជា កម្មករសំណង់ ស្នាក់នៅផ្ទះលេខ ១០ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមាន ជ័យ ត្រូវជនសង្ស័យ បាញ់មួយគ្រាប់ចំដោះ ខាងស្ដាំ ធ្លាយទៅក្រោម ឃ្លៀកក្រោយផ្នែក ខាងស្ដាំ បណ្ដាលឱ្យរង របួសធ្ងន់ធ្ងរ ។
មន្ដ្រីនគរបាល មូលដ្ឋានបានបន្ដទៀតថា មុនពេលកើតហេតុ ជនរងគ្រោះ បានទៅអង្គុយ លេងនៅលើបង់ សួនច្បារ ដើម្បីរង់ចាំមិត្ដភក្ដិ មកយក ទៅទិញមីឆានៅមុខ ណាហ្គាវើល ប៉ុន្ដែពេលកំពុង អង្គុយរង់ចាំនោះ ស្រាប់តែ លេចមុខជនសង្ស័យ ៣នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកអាយខុន ពណ៌ខ្មៅ គ្មានស្លាកលេខ ។ ពេលជនសង្ស័យទាំងនេះ ជិះមកដល់ជន សង្ស័យពីរនាក់ អង្គុយខាងក្រោយ បានចុះពី លើម៉ូតូ ហៅដើរទៅ រកជនរងគ្រោះក្របួច កអាវ រួចដកកាំភ្លើងខ្លីមក ភ្ជង់គំរាមឱ្យដោះ ចិញ្ចៀន ហុចកាបូបលុយ និងទូរស័ព្ទ ឱ្យពួកគេ។
មត្ថកិច្ចបញ្ជាក់ថា ភ្លាមៗជនរងគ្រោះ ដោយ ភ័យខ្លាំងពេក បានប្រគល់ទ្រព្យសម្បត្ដិ ទាំងនេះទៅឱ្យពួកវា ប៉ុន្ដែក៏បានប្រតាយ ប្រតប់ទើប ធ្វើឱ្យជនសង្ស័យម្នាក់ ដកកាំភ្លើង មកបាញ់ទៅលើ ជនរងគ្រោះ រួចជិះម៉ូតូគេច ខ្លួនទៅទិសខាងជើងបាត់ ។ ជនរងគ្រោះ បាននិយាយ ប្រាប់សមត្ថកិច្ច ថា ជនសង្ស័យទាំង ៣នាក់ មានអាយុជិត ៣០ឆ្នាំ និងមានកម្ពស់ ចាប់ពី១,៦៥ម៉ែត្រទៅ ១,៧០ម៉ែត្រនិងខ្លះមានសក់វែង ហើយ កាំភ្លើងដែលប្រើនោះ មិនស្គាល់ម៉ាកឡើយ ។ យ៉ាងណាក៏ដោយ ក្រោយបញ្ចប់ ការសួរ នាំនៅពេលនេះ កម្លាំងសមត្ថកិច្ច មូលដ្ឋាន និងនគរបាល ព្រហ្មទណ្ឌខណ្ឌដូនពេញ បាន នឹងកំពុងធ្វើការ ស្រាវជ្រាវ តាមជំនាញរបស់ ខ្លួន ដើម្បីតាមចាប់ ជនបង្កទាំងនេះ ។
-ចាប់ចោរស្រីម្នាក់ លួចកាបូបលុយ អាជីវករ នៅផ្សារធំថ្មី ស្ដ្រីសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ដែលយាមប្រចាំការ នៅផ្សារធំថ្មី ក្នុង សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ឃាត់ខ្លួន ក្រោយពីស្ដ្រីរូបនេះ បានធ្វើសកម្មភាពលួច យកកាបូបលុយ របស់អាជីវករផ្សារធំថ្មី ។ មន្ដ្រីនគរបាល ប៉ុស្ដិ៍ផ្សារថ្មីទី១ បានឱ្យដឹង ថា ជនសង្ស័យរូបនេះ បានចូលទៅធ្វើសកម្ម ភាពលួចកាបូបលុយ របស់ស្ដ្រីអាជីវករ កាលពី វេលាម៉ោង១២ និង៣០នាទីរសៀល ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅចំណុចតូបលក់ ខោអាវ និងកាបូបលេខ០១៤ ។
សមត្ថកិច្ច បានបញ្ជាក់ថា ស្ដ្រីសង្ស័យ រូបនេះ ឈ្មោះវ៉ាន់ រស្មី អាយុ៤៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៥E6 ប្លុក បុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា ។ ដោយឡែក ស្ដ្រីរងគ្រោះជាម្ចាស់តូប ឈ្មោះ ទិត រដ្ឋា អាយុ៤៥ឆ្នាំ មុខរបរលក់ខោអាវ ស្នាក់នៅផ្ទះលេខ១៥E2 ផ្លូវលេខ១៨២ ភូមិ៥ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូន ពេញ ។ បើតាមសមត្ថកិច្ច មុនពេលកើតហេតុ ខណៈដែលជនរងគ្រោះ កំពុងអង្គុយលក់ខោ អាវ ស្រាប់តែជន សង្ស័យ បានដើរមកដល់ ហើយសួររកទិញខោ និងប្រាប់ជនរងគ្រោះ ឱ្យយកខោ ឱ្យរូបគេមើល ។
ខណៈដែលជន រងគ្រោះងាកទៅយកខោ ឃើញឱកាសល្អ ជនសង្ស័យរូបនេះ បានធ្វើសកម្មភាពលួច យកកាបូបលុយ ពណ៌ខៀវ ដែលជនរងគ្រោះ ដាក់នៅកៀនតូប បម្រុងដើរគេចខ្លួន តែត្រូវជនរងគ្រោះ ឃើញទាន់ស្រែកថា ចោរៗ ទើប សមត្ថកិច្ច ដែលយាមប្រចាំការ នៅក្បែរនោះ ទៅជួយអន្ដរាគមន៍ ហើយឈានទៅ ដល់ការ ចាប់ខ្លួនជននេះតែម្ដង ។
ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបាន សមត្ថកិច្ចយកទៅសួរ និងឃុំខ្លួនជាបណ្ដោះ អាសន្ន នៅអធិការ ដ្ឋាននគរបាល ខណ្ឌដូន ពេញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការ ចាត់ការតាមផ្លូវច្បាប់ ៕
ដកស្រង់ពី៖ ដើមអម្ពិល