Social Network

ដល់ក! ជនល្មើស​មានទាំងអាវុធ​អា​កា​ឡើង​​គគ្លើនហើយ​

ខេត្តពោធិ៍សាត់ ៖ កម្លាំងសមត្ថកិច្ចនគរបាលស្រុកភ្នំក្រវាញ ដឹកនាំដោយលោកអធិការ តាន់ គារិទ្ធបានចុះបង្ក្រាប ករណីរក្សាទុកជួញដូរ និងប្រើប្រាស់ដោយច្បាប់នូវសារធាតុញៀន និងប្រើប្រាស់អាវុធខុសច្បាប់ចំណុចមល់ចាស់ ស្ថិតក្នុងភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៧ មីនា វេលាម៉ោង០១ និង១០ នាទីរសៀល។

នៅក្នុងយុទ្ធនាការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ (ប្រុស) ក្នុងនោះមាន៖១-ឈ្មោះ ជឿន តូ ភេទប្រុស អាយុ២៧ ឆ្នាំ ,២-ឈ្មោះ កាន រ៉ន ភេទប្រុស អាយុ ២២ ឆ្នាំ ,៣-ឈ្មោះ ហុន តូច ភេទប្រុស អាយុ ២៥ ឆ្នាំ ,៤-ឈ្មោះ ហុន ង៉ា ភេទប្រុស អាយុ ១៦ ឆ្នាំ ,៥-ឈ្មោះ ឆេន រិទ្ធី ភេទប្រុស អាយុ ៣៣ ឆ្នាំ ទាំង០៥នាក់រស់នៅភូមិក្សេត្របូរី ឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ។

ចំណែក៦-ឈ្មោះ មឿន វិច្ឆិកា ហៅម៉ូ ភេទប្រុស អាយុ២៦ ឆ្នាំ រស់នៅភូមិលាច ឃុំលាច ស្រុកភ្នំក្រវាញ។ វត្ថុតាងដែលដកហូតបានរួមមាន ម្សៅក្រាមពណ៌សថ្លាចំនួន ០៥ កញ្ចប់(ធំ០៤.តូច០១)ទម្ងន់២៣.៥១ ក្រាម។

- ប្រដាប់ជក់ចំនួន ០១ កំប្លេរ។- ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១- កូនថង់ច្រករំលែកមួយចំនួនធំ- ទុយោជក់មួយចំនួនធំ- ទុយោសម្រាប់ចូកថ្នាំញៀនចំនួន០៣- ក្រដាស់អាលុយមីញូមចំនួន ០១ ដុំ- ដែកកេះចំនួន ០៤ ដើម- ទូរស័ព្ទដៃចុចថាច់ចំនួន ០៣ គ្រឿង- កាំភ្លើងចំនួន០១ ដើម ម៉ាកM១៦(ចាស់) និងគ្រាប់ចំនួន២០គ្រាប់ – បង់កាំភ្លើងចំនួន០២បង់ និងកាំភ្លើងខ្យល់កែឆ្នៃចំនួន០១ដើម។

លោកវរសេនីយ៍ឯក តាន់ គារិទ្ធ អធិការនគរបាលស្រុកភ្នំក្រវាញ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅស្រុកភ្នំក្រវាញទាំងអស់ មេត្តាជួយសហការនិងរាយការណ៍ដល់កងកម្លាំងសមត្ថកិច្ច នៅពេលបានដឹងអំពីករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់អាវុធខុស ល្បែងស៊ីសង និងបទល្មើសផ្សេងៗទៀត ដើម្បីសមត្ថកិច្ចមានវិធានការក្នុងការចុះបង្ក្រាបជាបន្ទាន់ ៕

ដកស្រង់ពី៖កោះសន្តិភាព