Social Network

ប្រហិត សាច់ត្រីសមុទ្រ លោតឆ័ត្រ ពីវៀតណាម៣តោន ត្រូវសមត្ថកិច្ច ស្ទាក់ចាប់បាន នៅកំពង់ឆ្នាំង

កំពង់ឆ្នាំងៈ កាលពីម៉ោង២យប់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៥ ប្រហិតសាច់ត្រីសមុទ្រ ដែលគេនាំចូលពីប្រទេស វៀតណាម ដោយគ្មានច្បាប់ចំនួន ៣តោន ដែលឈ្មួញដឹកតាមរថយន្ត នីសាន់មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2F-9245

ត្រូវកម្លាំងសមត្ថកិច្ចប៉ូលិស ប្រឆាំងបទល្មើស សេដ្ឋកិច្ចខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ឯក ស៊ុនរស្មសី ព្រះរាជអាជ្ញារង សាលាដំបូងខេត្ត ស្ទាក់ចាប់បាននៅលើ កំណាត់ផ្លូវជាតិលេខ៥ ចំណុចមុខផ្ទះ សំណាក់សុខថៃសាន ស្ថិតក្នុងភូមិសាស្រ្ត សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។

នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ ខ្លួនមនុស្ស២នាក់ ក្នុងម្នាក់ឈ្មោះ ញឹប រ៉ាឌី ភេទប្រុស អាយុ២៨ឆ្នាំ ជាអ្នកបើកបររថយន្ត និងមានទីលំ នៅក្នុងភូមិប៉ប៉ិត ឃុំអន្លង់ត្នោត ស្រុកក្រគខេត្តពោធិសាត់ និងអ្នករួមដំណើរ ម្នាក់ទៀតឈ្មោះ វង្ស ផានិត ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅក្នុងភូមិផ្សារ ឃុំអន្លង់ត្នោតស្រុកក្រគរ ខេត្តពោធិសាត់។

អ្នកបើកបររថយន្តឈ្មោះ ញឹប រ៉ាឌី បានប្រាប់សមត្ថកិច្ចអោយដឹងថា ប្រហិតសាច់ត្រីសមុទ្រនេះ មានចំនួន ៣តោន នាំចូលពី ប្រទេសវៀតណាម តាមច្រកជ្រៃធំស្រុកកោះធំ ខេត្តកណ្តាល ។ ប្រហិតសាច់ត្រីនេះត្រូវ បាននាំ ទៅកាន់ខេត្តបាត់ដំបង ដើម្បីធ្វើណែមរឿង មានច្បាប់អត់ច្បាប់រូបគេ មិនបានដឹងទេ ពីព្រោះរូបគេគ្រាន់តែជាអ្នក ស៊ីឈ្នួលដឹកអោយ ថៅកែប៉ុណ្ណោះ។ នាយរងខ័ណ្ឌរដ្ឋបាលជលផល កំពង់ឆ្នាំង លោក លី ឡា បានអោយដឹងថា ការដឹកជញ្ជូនប្រហិតសាច់ត្រីនេះ អត់មានច្បាប់ ទេបើតាមច្បាប់ ជលផលមានត្រឹម ពិន័យអន្តរកាលតែប៉ុណ្ណោះ ពាក់ព័ន្ធទៅនឹងការប្រើប្រាស់ សារធាតុគីមី ទៅលើសាច់ត្រីនោះ នៅមិនទាន់ដឹងនៅឡើយទេ រង់ចាំខាងកាំកុងត្រូល ចុះមកពិនិត្យសិន ទើបអាច បញ្ជាក់បាន ៕

ដកស្រងពី៖ដើមអម្ពិល