Social Network

អាជ្ញាធរ​ខណ្ឌដូនពេញ​ចុះ​បិទ និងដកហូត​អាជ្ញាប័ណ្ណហាង​ខារ៉ាអូខេ​(​វៀតណាម​)​មួយ​កន្លែង

រាជធានីភ្នំពេញ ៖ អំឡុងពេលរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវវិធានការបង្ការជាបន្តបន្ទាប់ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ កំពុងឆ្លងរីករាលដាលយ៉ាងឆាប់រហ័សនោះ ម្ចាស់ទីតាំងខារ៉ាអូខេវៀតណាមមួយកន្លែង នៅតែបន្តបើកដំណើរការ ល្មើសនឹងការណែនាំរបស់ក្រសួងសុខាភិបាល ។

បើតាមមន្ត្រីរដ្ឋបាលខណ្ឌដូនពេញ បានអោយដឹងថា នៅយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានចុះបិទទីតាំង និងដកហូតអាជ្ញាប័ណ្ណទាំងភោជនីយដ្ឋាន និងខារ៉ាអូខេ(KTV) (វៀតណាម) មួយកន្លែង យីយោ HAT VOL NHAU 007 ស្ថិតនៅផ្លូវ១១៨ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រួមទាំងឃាត់ខ្លួនមនុស្សចំនួន១០នាក់ ស្រី២នាក់ ៕

ដកស្រង់ពី៖កោះសន្តិភាព