Social Network

ចម្លើយ​សារភាព​បុរស​ជា​ប្តី ក្រោយ​ពេល​ដុត​ផ្ទះ​ស​ម្លា​.​ប់​​ម្តាយ និង​កូន​តូច​ៗ៤​នាក់

ខេត្តកំពង់ឆ្នាំង ៖ ភ្នាក់ងារកោះសន្តិភាពប្រចាំខេត្តកំពង់ឆ្នាំង បានទទួលព័ត៌មានយ៉ាងជាក់លាក់ពីលោកស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ដែលបានបញ្ជាក់ថា បុរសជាប្តីឈ្មោះ នន់ សារ៉េត អាយុ៤១ឆ្នាំ មានទីលំនៅភូមិដើមជ្រៃ ឃុំខុនរ៉ង ស្រុកបរិបូណ៌ បានចាក់សម្លា.ប់ប្រពន្ធជាមួយនឹងកន្ត្រៃចំនួន៣កន្ត្រៃ ទើបយកភ្លើងមកដុតកម្ទេចផ្ទះជាក្រោយ ។

ខេត្តកំពង់ឆ្នាំង ៖ ភ្នាក់ងារកោះសន្តិភាពប្រចាំខេត្តកំពង់ឆ្នាំង បានទទួលព័ត៌មានយ៉ាងជាក់លាក់ពីលោកស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង ដែលបានបញ្ជាក់ថា បុរសជាប្តីឈ្មោះ នន់ សារ៉េត អាយុ៤១ឆ្នាំ មានទីលំនៅភូមិដើមជ្រៃ ឃុំខុនរ៉ង ស្រុកបរិបូណ៌ បានចាក់សម្លា.ប់ប្រពន្ធជាមួយនឹងកន្ត្រៃចំនួន៣កន្ត្រៃ ទើបយកភ្លើងមកដុតកម្ទេចផ្ទះជាក្រោយ ។

លោកស្នងការរងនគរបាលខេត្ត បន្តថា លុះនៅថ្ងៃកើតហេតុ បុរសជាប្ដីនៅលើឡៅតឿ កំពុងតែកាច់បាយសីគ្រូ ដោយមានកន្ត្រៃនៅនឹងដៃផង ចំណែកកូនច្បងអាយុ៩ឆ្នាំដេកមើលទូរទស្សន៍ ហើយកូន អាយុ៧ឆ្នាំ ចំនួន២នាក់ទៀតដែលជាកូនភ្លោះ ក៏នៅលើឡៅតឿដែរ ។

គ្រានោះ ជម្លោះរវាងប្ដីប្រពន្ធក៏បានកើតឡើងជាថ្មីម្ដងទៀត ដោយស្ត្រីជាប្រពន្ធឈ្មោះ អៀន សុខ អាយុ៣៨ឆ្នាំ បានជេរតែដៀលទៅលើបុរសជាប្ដីដដែលៗ និងជាច្រើនដង ព្រមជាមួយនឹងការជេរនោះ ស្ត្រីជាប្រពន្ធក៏បានឡើងទៅលើឡៅតឿជាមួយកូនតូចអាយុ២ឆ្នាំម្នាក់ទៀត ។

លោកស្នងការរងនគរបាលខេត្ត បន្តថា ពេលនោះដោយសារតែខឹងនឹងប្រពន្ធខ្លាំង បុរសជាប្ដីក៏បានចាប់បោចសក់ប្រពន្ធផ្ងារមកក្រោយ រួចយកកន្ត្រៃចាក់ដើមទ្រូងប្រពន្ធខាងស្ដាំចំនួន៣កន្ត្រៃតែម្តង បន្ទាប់ពីប្រពន្ធដួលសន្លប់ ឬអាចថាស្លា.ប់ហើយ បុរសជាប្ដីក៏បានដុតពូកនៅលើឡៅតឿ រួចចុះមកក្រោមដុតអីវ៉ាន់នៅខាងក្រោមទៀត និងឈរមើលរហូតដល់ភ្លើងឆេះខ្លាំងៗក្នុងផ្ទះ អាចល្មមថាមិនមានអ្នកណារស់ ទើបបុរសជាប្ដីបើកទ្វារចេញមកខាងក្រៅរួចបិទទ្វារទៅវិញ ។

ហើយបន្ទាប់ពីអណ្ដាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅដល់ខាងក្រៅ ទើបមានសាក្សីម្នាក់បានមកដល់ ហើយបានស្រែកហៅឱ្យគេជួយ ខណៈដែលបុរសជាប្ដីនៅឈរមើលធ្វើមិនដឹង ។

ពេលនោះមានមនុស្ស៤ទៅ៥នាក់ទៅជួយពន្លត់ តែមិនអាចជួយបានឡើយ ។លោក ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានបន្តថា ក្រោយការធ្វើកោសលវិច្ច័យ សមត្ថកិច្ចនគរបាលបានពិនិត្យឃើញថា ម្ដាយ និងកូនតូចអាយុ២ឆ្នាំពុំមានផ្សែងភ្លើងស្រូបចូលក្នុងផ្លូវដង្ហើមទេ ដូច្នេះមានន័យថា មនុស្ស២នាក់នេះបានស្លា.ប់មុនពេលភ្លើងឆេះផ្ទះទៅទៀត ។

ដោយផ្អែកលើសាក្សីវត្ថុតាងជាច្រើនដាក់បន្ទុក ជនដៃដល់ជាប្តីមិនព្រមសារភាពនោះទេ រហូតដល់ល្ងាចថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ បុរសជាជនដៃដល់ (ជាប្តី) នៅតែមិនព្រមសារភាពប្រាប់សមត្ថកិច្ច នោះទេ តែបានប្រាប់ថា «សុំកុំបន្តសួរទៀតអី ចាំយប់នេះ រូបគេដុតធូបសុំគ្រូសិន ចាំថ្ងៃស្អែកគេនឹងប្រាប់នូវអ្វីគ្រប់យ៉ាង» ហើយសមត្ថកិច្ចក៏ព្រមធ្វើតាម ។

ប្រភពដដែលបន្តថា លុះវេលាម៉ោង៩ព្រឹក ថ្ងៃទី១២ ខែឧសភា នេះ ទើបឃាត.ករ (ប្តី) រូបនេះ ព្រមសារភាពដូចអ្វីដែលបានរៀបរាប់ពីខាងលើ ។ ក្រោយមកសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំងក៏បានរៀបចំកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅតុលាការតាមផ្លូវច្បាប់។ សូមរំលឹកថា ឃាត.កម្មសម្លា.ប់ប្រពន្ធ និងកូនចំនួន៤នាក់ ហើយក្លែងភស្តុតាងធ្វើជាភ្លើងឆេះផ្ទះនេះបានកើតឡើងនៅវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ស្ថិតនៅភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។

គួររំលឹកបន្តថា ៖ ការពិតត្រូវបានលាតត្រដាង! ករណីឆេះស្លា.ប់ទាំងម្តាយ និងកូនៗ៤នាក់នោះ គឺជាស្នាដៃប្តី ។ គួររំលឹកទៀតថា ៖ ប្តីរួចផុតពីភ្លើងឆេះផ្ទះ មិនព្រមនិយាយអ្វីទាំងអស់ ករណីអគ្គិភ័យផ្តាច់ជីវិតមួយគ្រួសារ(៦នាក់) ។ អគ្គិភ័យឆេះផ្ទះកាលយប់មិញយកជីវិតមនុស្សអស់៦នាក់ ៕

ដកស្រង់ពី៖កោះសន្តិភាព