Social Network

​ឃា.តករសារភាព​ពី​មូលហេតុ​ឈានដល់​ការ​ផ្តាច់ជីវិតបុរសម្នាក់​នៅ​ម្តុំទល់មុខផ្សារបឹងទំពន់​

រាជធានីភ្នំពេញ ៖ ជុំវិញការស្លា.ប់របស់បុរសម្នាក់ ត្រូវបានគេដាក់ការសង្ស័យថា ត្រូវជនដៃដល់សម្លា.ប់តាំងពីវេលាម៉ោង១រំលងអាធ្រាត្រឈានចូលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ រហូតដល់ព្រឹកថ្ងៃដដែល ទើបបង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីប្រទះឃើញស.ពបុរសរងគ្រោះរូបនោះដេកស្លា.ប់ក្នុងថ្លុកឈា.ម ស្ថិតនៅតាមបណ្តោយផ្លូវប៉េតុងមួយកន្លែង ទល់មុខនឹងផ្សារបឹងទំពន់ ក្នុងភូមិសន្សំកុសល៣ សង្កាត់បឺងទំពន់១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

គួររំលឹកថា ពីយប់ឮសំឡេងកង់បី និងឮស្រែកប្រទូស្តរ៉ាយគ្នា លុះព្រឹកឡើងប្រទះឃើញបុរសម្នាក់យ៉ាងរន្ធ.ត់ ជនរងគ្រោះឈ្មោះ ម៉ុក អង្គាររស្មី ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងភូមិបុរីកម្មករ ស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ចំណែកក្រុមជនសង្ស័យមានគ្នា២នាក់ ដោយក្នុងនោះទី១-ឈ្មោះ កែវ យិនភី ហៅអាតួ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបររត់ម៉ូតូកង់បី និងមានទីលំនៅក្នុងភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ ( អ្នកមានគំនុំចាស់ជាមួយជនរងគ្រោះ) ។

ដោយឡែកម្នាក់ទៀតជាបក្សពួកមានឈ្មោះ រ៉េត បញ្ញា ហៅអាម៉ក ភេទប្រុស អាយុ២២ឆ្នាំ មុខរបរជាសន្តិសុខលើកម៉ូតូផ្សារបឹងទំពន់ មានទីលំនៅផ្ទះជួល ក្នុងខណ្ឌទួលគោក ។

យោងតាមប្រភពព័ត៌មានពីពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានអោយដឹងថា នៅវេលាម៉ោង១យប់រំលងអាធ្រាត្រថ្ងៃកើតហេតុខាងលើ បងប្អូនប្រជាពលរដ្ឋបានលឺសូរសម្លេងមានម៉ូតូកង់បីឥណ្ឌាជិះចូលទៅកាន់ផ្លូវនោះ និងលឺសូរមានសម្លេងស្រែកប្រទូស្តរ៉ាយគ្នាផងដែរ ។ ទន្ទឹមនឹងនោះ ក៏មានលឺសូរសម្លេងស្រែកហៅអោយជួយផងដែរ ប៉ុន្តែពេលនោះពុំមាននណារចេញទៅក្រៅមើលឡើយ ព្រោះជាវេលាយប់ជ្រៅ ។ លុះព្រឹកឡើង ក៏ប្រទះឃើញស.ពបុរសម្នាក់ដេកស្លា.ប់ក្នុងថ្លុកឈា.មតែម្តង ដោយស.ពជនរងគ្រោះត្រូវរបួសបែកក្បាល និងបាក់ជើង ។

តាមប្រភពពីពលរដ្ឋបានបន្តថា ស.ពបុរសខាងលើ ពុំមែនជាប្រជាពលរដ្ឋរស់នៅក្នុងទីតាំងកើតហេតុខាងលើនោះឡើយ ព្រោះកន្លងទៅពុំធ្លាប់ដែលឃើញ និងស្គាល់បុរសរងគ្រោះឡើយ ។

នាយប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងទំពន់ទី១ លោកវរសេនីយ៍ ឈឿន ចំរើន បានប្រាប់អោយដឹងថា នៅវេលារំលងអាធ្រាត្រយប់កើតហេតុ ក្រោយទទួលបានព័ត៌មាន អំពីការស្លា.ប់របស់ជនរងគ្រោះរួចហើយនោះ កម្លាំងរបស់លោក និងនគរបាលខណ្ឌបានចុះដល់ទីតាំងខាងលើ ដើម្បីសាកសួរនាំព័ត៌មាន ប៉ុន្តែសមត្ថកិច្ចមិនទាន់អាចធ្វើការពិនិត្យលើសាកស.ពឡើយ ព្រោះមិនទាន់ឆ្លងកាត់ការតេស្តសំណាករកមេរោគកូវីដ១៩ ។

លោកនាយប៉ុស្តិ៍បន្តថា បន្ទាប់ពីទទួលបានព័ត៌មានពីអ្នកដែលបានឃើញហេតុការណ៍ ពិសេសផ្អែកលើកាមេរ៉ាសុវត្ថិភាពនៅក្បែរតំបន់កើតហេតុរួចមក សមត្ថកិច្ចក៏កំណត់បានពីអត្តសញ្ញាណរបស់ក្រុមជនសង្ស័យ នឹងឈានទៅឃាត់ខ្លួនដល់លំនៅឋានពួកគេរៀងៗខ្លួនបានតែម្តង នៅវេលាម៉ោង៧ព្រឹកថ្ងៃខែដដែលខាងលើ ខណៈស.ពជនរងគ្រោះ នៅមិនទាន់ឆ្លងកាត់ការពិនិត្យសំណាកនៅឡើយ ។

រហូតដល់វេលាម៉ោង៩ព្រឹកថ្ងៃខែដដែល បន្ទាប់ពីក្រុមគ្រូពេទ្យបានធ្វើសំណាក ហើយលទ្ធិផលសំណាកបញ្ជាក់ថា ស.ពគឺអវិជ្ជមានជម្ងឺកូវីដ១៩ហើយនោះ ទើបសមត្ថកិច្ចជំនាញផ្នែកកោសល្យវិច្ច័យចូលធ្វើការពិនិត្យ ។

ជាលទ្ធផលឃើញថា ស.ពត្រូវរងរបួសធ្ងន់ធ្ងរផ្នែកក្បាលធ្ងន់ធ្ងររហូតហូរឈាមស្រោចពេញផ្លូវ ហើយជើងខាងឆ្វេងក៏ត្រូវបាក់ជា២ ទៅ៣កំណាត់ផងដែរ ។ ផ្អែកតាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ កែវ យិនភី ហៅអាតួ ពិតជាធ្លាប់មានគំនុំជាមួយជនរងគ្រោះប្រាកដមែន ដោយកាលនោះគឺជនរងគ្រោះធ្លាប់វា.យរូបគេ ហើយនៅវេលាកើតហេតុខាងលើ ជនសង្ស័យទើបតែចេញពីផឹកស៊ីនៅម្តុំផ្សារបឹងទំពន់ ដោយជិះម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IQ-1808 ឌុបបក្សពួកម្នាក់ទៀតឈ្មោះ រ៉េត បញ្ញា បំណងជូនទៅផ្ទះ ប៉ុន្តែពេលធ្វើដំណើរដល់ផ្លូវ២៧១ ( ខ្លោងទ្វារវត្តសន្សំកុសល ) ក៏ស្រាប់តែឃើញជនរងគ្រោះដោយចៃដន្យ ធ្វើអោយរូបគេ និងបក្សពួកឈប់ម៉ូតូកង់បីឥណ្ឌា ហើយស្ទុះទៅវា.យជនរងគ្រោះតែម្តង ។

ជនសង្ស័យរូបនោះបានបន្តថា ពេលនោះ ដោយសារជនរងគ្រោះម្នាក់ឯងមិនអាចតទល់រួច ក៏ព្យាយាមរត់គេច រហូតដល់ផ្លូវបេតុងតូចមួយ ក៏ត្រូវពួកគាត់បានជិះម៉ូតូកង់បីដេញបុកពីក្រោយតែម្តង បណ្តាលអោយបាក់ជើងឆ្វេងដួលក្រោកលែងរួច ។

បន្ទាប់ពីបើកបុក បណ្តាលអោយជនរងគ្រោះដួលហើយនោះ ពួកខ្លួនក៏បានយកដែកដងឆ័ត្រ និងដុំថ្មនាំគ្នាវា.យបន្ថែមទៅលើរងគ្រោះរហូតដល់បែកក្បាលហូរឈាមស្លា.ប់តែម្តង ទើបពួកខ្លួនឡើងជិះម៉ូតូកង់បីឥណ្ឌាចេញពីកន្លែងកើតហេតុត្រឡប់ទៅផ្ទះរៀងៗខ្លួន ។

លុះព្រឹកឡើងក៏ត្រូវកម្លាំងសមត្ថកិច្ចចុះទៅចាប់ខ្លួនដល់ផ្ទះតែម្តង ។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ ត្រូវឃុំខ្លួនបណ្តោះអាសន្ននៅប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងទំពន់ទី១ រង់ចាំកសាងសំណុំរឿង បញ្ចូនទៅតុលាការចាត់ការទៅតាមនីតិវិធីច្បាប់នៅពេលក្រោយ ។

ដោយឡែកចំពោះ ស.ពជនរងគ្រោះវិញ ក្រោយការពិនិត្យវិច្ច័យពីសំណាក់សមត្ថកិច្ចជំនាញយ៉ាងល្អិតល្អន់រួចមក ស.ពត្រូវសមត្ថកិច្ចធ្វើលិខិតប្រគល់ជូនក្រុមគ្រួសារសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕

ដកស្រង់ពី៖កោះសន្តិភាព