Social Network

ស្ត្រីម្នាក់ត្រូវ រថយន្តដឹកថ្ម បើកបុកបណ្តាលឲ្យស្លាប់ ដាច់សាច់ទាំងដុំៗ ខ្ទាតពេញផ្លូវ

ភ្នំពេញ ៖ ស្ត្រីម្នាក់បានស្លាប់ ភ្លាមៗ នៅហ្នឹងកន្លែងកើតហេតុ ដោយដាច់សាច់ ជាដុំៗ ខ្ទាត់ពេញផ្លូវ យ៉ាងអាណោចអាធម បន្ទាប់ពីត្រូវបាន រថយន្តធន់ធំដឹកថ្ម មួយគ្រឿង បើកបុកពីក្រោយ ខណៈស្តី្ររងគ្រោះ ជិះម៉ូតូទៅយក អាគុយតែម្នាក់ឯង ។

ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើង កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី១០ ខែមីនា ឆ្នាំ ២០១៥ ស្ថិតនៅលើចំណុច ផ្លូវ១១៧ ភូមិក្រាំង ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។ ប្រភពព័ត៌បាន ឲ្យដឹងថា ស្ត្រីរងគ្រោះ មានឈ្មោះ ខៀវ ចាន់ ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិក្រាំងក្រូច ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1F-7617 ។ចំណែក រថយន្តបង្ក ម៉ាកហ្វុយហ្សូ ពណ៌ក្រហម លាយខៀវ ពាក់ស្លាក លេខ ភ្នំពេញ 3A-1877 អ្នកបើកបរមិនស្គាល់ អត្តសញ្ញាណនោះទេ ក្រោយបង្កហេតុ អ្នកបើករថយន្ត បានរត់គេចខ្លួនបាត់ ។

តាមប្រភពព័ត៌មាន ពីមន្ត្រីសមត្ថកិច្ច ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ស្រី្តរងគ្រោះ បានជិះម៉ូតូ ដើម្បីដឹកអាគុយ យកមកផ្ទះ ក្នុងទិសដៅ ពីជើងទៅត្បូង លុះមកដល់ ចំណុចកើតហេតុ ក៏ស្រាប់តែមាន រថយន្តធន់ធំ ដឹកថ្មពេញ ក្នុងទិដៅស្របគ្នា បានបើកបុកពីក្រោយ ពេញទំហឹង បានបណ្តាលឲ្យ ជនរងគ្រោះជាម្ចាស់ រងគ្រោះដាច់សាច់ ជាដុំៗ ខ្ទាត់ពេញផ្លូវ យ៉ាងអាណោចអាធម ជាទីបំផុត ។

ក្រោយបង្កហេតុ រថយន្តខាងលើ បានព្យាយាមបើក រត់គេច រហូតដល់ប្រមាណ ជា៥គីឡូម៉ែត្រ ទើបកម្លាំងសមត្ថកិច្ច ធ្វើការស្ទាក់ឃាត់ រថយន្តបាន តែអ្នកបើករថយន្ត បានរត់គេចខ្លួនបាត់ ។\ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានប្រមូលកំទេចសព ស្រី្តរងគ្រោះ មកផ្តុំគ្នា រួចប្រគល់សព ឲ្យសាច់ញាតិ ជនរងគ្រោះ យកទៅធ្វើបុណ្យ តាមប្រពៃណី ។ ចំណែករថយន្តបង្ក និងម៉ូតូជនរងគ្រោះ ត្រូវបានកម្លាំង សមត្ថកិច្ច យកទៅរក្សាទុក ដើម្បីដោះស្រាយ ទៅតាមផ្លូវច្បាប់៕

ដកស្រង់ពី ៖ ដើមអម្ពិល