Social Network

ផ្តាច់ជីវិត​ស្ត្រីម្នាក់​ក្នុងបន្ទប់ជួល ផ្អើ.លក្រុងសៀម​រាប

តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីជនសង្ស័យអា.រ ក សម្លា.ប់ស្ត្រីម្នាក់ក្នុងបន្ទប់ជួល បន្ទាប់ពីធ្វើសកម្មភាពរួច ជនដៃដល់បានរត់គេចខ្លួនបាត់ ។

ហេតុការណ៍ខាងលើនេះបានបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១រសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតក្នុងក្រុមទី១ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។ ស្ត្រីរងគ្រោះដែលបាត់បង់ជីវិតឈ្មោះសូរ ចាន់ធី អាយុ៤០ឆ្នាំ មុខរបរបំរើការនៅភោជនីយដ្ឋាន ស្នាក់នៅក្នុងភូមិឃុំកើតហេតុខាងលើ មានប្តីឈ្មោះ ធួក ជាតិ អាយុ៤៣ឆ្នាំ ។ ជុំវិញករណីខាងលើនេះ គេបានដាក់ការសង្ស័យទៅលើបុរសជាប្តី ។ បច្ចុប្បន្នកំលាំងព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត-ក្រុងសៀមរាបកំពុងស្រាវជ្រាវ តាមស្វែងរកចាប់ខ្លួនជនសង្ស័យ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ។ ព័ត៌មានលម្អិតនឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕

ដកស្រង់ពី៖ កោះសន្តិភាព