Social Network

វៀតណាម​២២​នាក់ ដែល​ជ្រៀតចូល និង​ស្នាក់​នៅ​ខុសច្បាប់​នៅ​កម្ពុជា ត្រូវបញ្ជូនទៅ​ប្រទេស​ដើម​កំណើត​វិញ

កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត សហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជូនជនជាតិវៀតណាម ចំនួន ២២នាក់ ទៅប្រទេសដើមកំណើតវិញ ក្រោយពីឃាត់ខ្លួនពីបទ ជ្រៀតចូលប្រទេស និងស្នាក់នៅខុសច្បាប់នៅកម្ពុជា ។

នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១បនេះ ដោយមានការឯកភាពពីឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានច្រកទ្វារ ទី២ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ថោង វណ្ណៈ ស្នងការរងនគរបាល ខេត្តស្វាយរៀង និងសហការី បានបញ្ជូនជនជាតិវៀតណាម ចំនួន២២នាក់ ស្រី០៤នាក់ ពីបទជ្រៀតចូលប្រទេស និងស្នាក់នៅខុសច្បាប់នៅកម្ពុជា ។ ជនជាតិវៀតណាមទាំង ២២នាក់នេះ ត្រូវបានសមត្ថកិច្ចកម្ពុជា ប្រគល់ជូនទៅប៉ុស្តិ៍កងទ័ពការពារព្រំដែនអន្តរជាតិម៉ុកបាយ ប្រទេសវៀតណាម ៕

ដកស្រង់ពី៖ កោះសន្តិភាព